ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា​! ស្រី​ស្អាត​ថា តាម​ញ៉ែ​ពី​ក្នុង​មក​ដល់​ក្រៅ​ក្លិប​… ប្រុស​ថា​ស្រែក​ឱ្យ​ដល់​សួរនាំ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល ខណៈ​ពេល​ស្រវឹងស្រា​ឃើញ​នារី​បរទេស​ម្នាក់​ស្អាត​ក៏​ទៅ​តាម​ញ៉ែ​តាំងពី​ក្នុង​ក្លិប​រហូត​ដល់​គេ​ធុញ​ក៏​ចេញ​មក​ក្រៅ តែ​បុរស​នោះ​ចេញ​មក​តាម នារី​បរទេស​នោះ​រហូត​ក៏​ត្រូវ​មិត្តភក្តិ​ប្រុស​នារី​បរទេស​2​នាក់​ទើប​ស្គាល់គ្នា​ស្រែក​ថាឱ្យ​នឹង​ច្រាន​បុរស​នោះ​ចេញ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថូផ្កា​បែកក្បាល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​8 ខែកុម្ភៈ ឆ្នាំ​2019 នៅ​មុខ​ក្លិប​កំសាន្ត​ជិត​ក្លិប​កម្សាន្ត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​បែកក្បាល ខណៈ​ពេល​ស្រវឹងស្រា​ឃើញ​នារី​បរទេស​ម្នាក់​ស្អាត​ក៏​ទៅ​តាម​ញ៉ែ​តាំងពី​ក្នុង​ក្លិប​រហូត​ដល់​គេ​ធុញ​ក៏​ចេញ​មក​ក្រៅ តែ​បុរស​នោះ​ចេញ​មក​តាម នារី​បរទេស​នោះ​រហូត​ក៏​ត្រូវ​មិត្តភក្តិ​ប្រុស​នារី​បរទេស​2​នាក់​ទើប​ស្គាល់គ្នា​ស្រែក​ថាឱ្យ​នឹង​ច្រាន​បុរស​នោះ​ចេញ​ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថូផ្កា​បែកក្បាល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​8 ខែកុម្ភៈ ឆ្នាំ​2019 នៅ​មុខ​ក្លិប​កំសាន្ត​ជិត​ក្លិប​កម្សាន្ត ផ​ន​ធូ​ន ផ្លូវ​51 សង្កាត់​ផ្សារ​ថ្មី​ទី​3 ខណ្ឌដូនពេញ​។

បុរស​ខាងលើ​ឈ្មោះ វណ្ណៈ មុខរបរ​អ្នក​រកស៊ី​លក់​ដី​ឡូ​តិ៍ រង​របួស​បែកក្បាល​ហូរ​ឈាម ចំណែក​នារី​បរទេស​ខាងលើ​ជា​ជនជាតិ​អា​មេ​រិ​ក មិន​ត្រូវ​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ពី​នារី​បរទេស​ខាងលើ​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​នាង​នឹង​ប្អូនប្រុស​នាង​ម្នាក់​ទៀត​បាន​ចូល​ទៅ​លេង​នៅ​ក្លិប​កម្សាន្ត​ខាងលើ ហើយ​ស្គាល់គ្នា​ជាមួយ​មិត្តភក្តិ​ប្រុស​2​នាក់​ទៀត​ជនជាតិ​ដូច​គ្នា​បាន​ផឹកស៊ី​រាំ​លេង​កម្សាន្ត ស្រាប់តែ​មាន​បុរស​ខាងលើ​ជា​ជនជាតិ​ខ្មែរ​ទៅ​និយាយ​ញ៉ែ​នាង នាង​ព្យាយាម​គេច​ចេញ តែ​ត្រូវ​បុរស​នោះ​នៅ​តែ​តាម​នាង​រហូត​ដល់​នាង​នឹង​មិត្តភក្តិ​ធុញ​ក៏​នាំ​គ្នា​ចេញ​មក​ក្រៅ ហើយ​បុរស​នោះ​នៅ​តែ​ដើរ​តាម​មក​ដល់​ក្រៅ​ទៀត​។ ពួក​នាង​ធុញ​ក៏​ស្រែក​ថាឱ្យ រួច​ក៏​ត្រូវ​មិត្តភក្តិ​ប្រុស​2​នាក់​ទៀត​ដែល​ទើបនឹង​ស្គាល់គ្នា​នោះ បាន​ច្រាញ​បុរស​នោះ​ចេញ​ឱ្យ​ឆ្ងាយ ហើយ​គួប​ផ្សំ​នឹង​បុរស​នោះ​ស្រវឹងស្រា​ជោកជាំ​ផង ក៏​បាន​ដួល​បោក​ក្បាល​នឹង​ថូផ្កា​ធ្វើ​ឲ្យ​បែកក្បាល​ហូរ​ឈាម​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​បង្ក​របួស​ស្នាម​រួច មិត្តភក្តិ​ប្រុស​2​នាក់​ដែល​ទើបនឹង​ស្គាល់គ្នា​នោះ​បាន​គេចខ្លួន​បាត់​ស្រមោល​ទៅ នៅ​សល់​តែ​នាង​2​នាក់​ប្អូនប្រុស​។ ភ្លាម​ៗ​បុរស​ជនជាតិ​ខ្មែរ​នោះ​បាន​ស្រែក​ឱ្យ​ពួក​នាង​ថា «​ចោរ​ៗ» ស្រែក​ជា​ភាសា​អង់គ្លេស​ផង និង​ខ្មែរ​ផង​ធ្វើ​ឲ្យ​នាង​ភ័យ​ក៏​រត់គេច​ខ្លួន​ទៅ តែ​បុរស​នោះ​បាន​រត់​តាម​ឃាត់​នាង​រហូត​ដល់​ផ្លូវ​154 ក៏​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​តែ​ម្ដង ។

បន្ទាប់​ពី​កើតហេតុ​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​សួរនាំ​បុរស​ខាងលើ និង​នារី​បរទេស​នោះ បុរស​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​ដំបូង​រូប​គាត់​បាន​ចូល​ទៅ​លេង​ក្លិប​កម្សាន្ត​ខាងលើ​នោះ ចេញ​មក​ដំណាលគ្នា​ជាមួយ​ក្រុម​បរទេស​ប្រុស​ស្រី​នោះ តែ​មក​ដល់​មុខ​ក្លិប​ក៏​ត្រូវ​ក្រុម​បរទេស​នោះ​ស្រែក​ថាឱ្យ​គាត់ ទើប​គាត់​ចូល​ទៅ​សួរនាំ​ក៏​ត្រូវ​បុរស​បរទេស​2​នាក់​ផ្សេង​ទៀត​ច្រាន​គាត់​បណ្តាល​ឱ្យ​ដួល​បែកក្បាល​តែ​ម្តង ហើយ​នាំ​គ្នា​រត់គេច​ខ្លួន គាត់​ខឹង​ក៏​ស្រែ​កថា «​ចោរ​ៗ​តែ​ម្តង​ទៅ​»​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ និង​នារី​ជនជាតិ​បរទេស​នោះ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​ចរចា​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ