ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញ​​អត្ថ​ប្រ​យោជន៍​​សុខ​ភាព​នៃ​ការទទួល​​ទាន​ត្រី​​សម្បូរ​ខ្លាញ់​

10 ឆ្នាំ មុន

*កាត់​បន្ថយ​ហានិភ័យ​ជំ​ងឺ​ហើម​សន្លាក់​៖
យោង​តាម​របាយ​ការ​ណ៍​នៃ​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បំ​ផុត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​វិទ្យា​ស្ថាន​ឱសថ​សាស្ត្រ​បរិ​ស្ថាន​នៃសាកល​វិទ្យា​ល័យ​ Karolinska Institue ទី​ក្រុង​ស្តុកខុល​ ប្រ​ទេស​ស៊ុយ​អែត​បាន​បង្ហាញ​ថា ទទួល​ទាន​បណ្តា​ត្រី​សម្បូរ​ខ្លាញ់​មាន​ដូច​ជា ត្រី​សូ​ម៉ុង ត្រី​ព្រួល ត្រី​ស្បៃកា​ …យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​ជំ​ងឺ​ហើម​តាម​

*កាត់​បន្ថយ​ហានិភ័យ​ជំ​ងឺ​ហើម​សន្លាក់​៖
យោង​តាម​របាយ​ការ​ណ៍​នៃ​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បំ​ផុត​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​វិទ្យា​ស្ថាន​ឱសថ​សាស្ត្រ​បរិ​ស្ថាន​នៃសាកល​វិទ្យា​ល័យ​ Karolinska Institue ទី​ក្រុង​ស្តុកខុល​ ប្រ​ទេស​ស៊ុយ​អែត​បាន​បង្ហាញ​ថា ទទួល​ទាន​បណ្តា​ត្រី​សម្បូរ​ខ្លាញ់​មាន​ដូច​ជា ត្រី​សូ​ម៉ុង  ត្រី​ព្រួល  ត្រី​ស្បៃកា​ …យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់​បន្ថយ​ហានិភ័យ​ជំ​ងឺ​ហើម​តាម​សន្លាក់​បាន​ពាក់​កណ្តាល ។

​ការ​ពិ​សោធលើ​ស្ត្រី​ពាក់​កណ្តាល​អា​យុ​ចំ​នួន​៣ម៉ឺន​២ពាន់​នាក់​នៅ​ប្រ​ទេស​ស៊ុយ​អែត​ក្នុង​ឆ្នាំ​១៩៨៧​និង​ឆ្នាំ​១៩៩៧​បាន​រក​ឃើញ​ថា អ្នក​ដែលទទួល​ទាន​ខ្លាញ់​ត្រី​អូ​មេហ្គា​-៣ជា​ប្រ​ចាំ​កម្រិត​ខ្ពស់​​ អត្រា​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ហើម​សន្លាក់​ធ្លាក់​ចុះ​៥២​ភាគ​រយ​ធៀប​ទៅ​នឹង​ក្រុម​ដែល​ទទួល​ទាន​បន្តិច​បន្តួច​ឬ​មិន​ទទួល​ទាន​សោះ ។ ប្រ​សិទ្ធ​ភាព​បែបនេះ​ ក៏​ព្រោះ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​បាន​រាំង​ខ្ទប់​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹង​ការរលាក ។​

ត្រី​សម្បូរ​ខ្លាញ់​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​បំ​ផុត​ ។ វា​ត្រូវ​គេ​ចាត់​ទុក​ថា​ មាន​សារសំ​ខាន់​ ពី​ព្រោះ​ រាង​កាយ​របស់​មនុស្ស​មិន​អាច​ស្រូប​យក​សារ​ធាតុ​នេះ​ពី​ប្រ​ភព​ដទៃ​ក្រៅពី​ការ​ទទួល​ទាន​តាម​រយៈរបប​អា​ហារ​នោះ​ទេ ។​

*ជួយ​ឱ្យ​ខួរ​ក្បាល​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​ ៖
អ្នក​វិទ្យា​សាស្ត្រ​បាន​និយាយ​ថា ការ​ទទួល​​ទាន​​ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា​ ត្រី​សូ​ម៉ុង​(Salmon)និង​ត្រី​ព្រួល​(Trout)អាច​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​​​ដល់ការ​ចង់​ចាំ​ ​។​​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ អា​ស៊ីដ​ខ្លាញ់​មួយ​ប្រ​ភេទ​ដែល​គេ​រក​ឃើញ​ក្នុង​សាច់​ត្រី​ខាង​លើ​និង​ក្នុង​អា​ហារ​សមុទ្រ​ផ្សេង​ទៀត​អាច​ជួយ​ជំរុញ​មុខ​ងារ​អង្គ​ចង​ចាំ​បាន​ដល់​១៥​ភាគ​រយ​ ។ នៅ​ក្នុង​ការ​ពិ​សោធ​​ដែល​មាន​រយៈ​ពេល​៦​ខែ​ មនុស្ស​​ពេញ​វ័យ​មាន​សុខ​ភាព​​ល្អ​១៧៦​នាក់​ត្រូវ​បាន​គេ​ផ្តល់​​​​ឱសថ​​ផ្ទុក ​DHA-​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​ដែល​មាន​នៅ​ក្នុង​ត្រី​សូ​ម៉ុង​ ត្រី​ស្បៃ​កា​ ត្រី​សាឌីន​ ត្រី​ព្រួល​ បង្គា​​និង​គ្រំ​​​ ។ ជា​លទ្ធផល​ក្រោយ​​ការ​ពិ​សោធ​ គេ​ពិ​និត្យ​ឃើញ​ថា ការ​​ចង​ចាំ​និង​ល្បឿន​ធ្វើ​ការ​នៃ​អង្គ​ចង​ចាំ​របស់​អ្នក​ដែល​ប្រើ​ប្រាស់​ឱសថ​​ផ្ទុក​ DHA​មាន​ការ​វិ​វឌ្ឍ​​ល្អ​​ប្រ​សើរ​ជាង​មុន​គួរឱ្យ​​កត់​សម្គាល់​។ ដូច្នេះ​វា​ត្រូវ​បាន​គេ​ជឿ​ថា ​DHA​អាច​ជា​គន្លឹះ​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បាត់​ការ​ចង​ចាំ​ ។​

សាស្ត្រា​ចា​រ្យ​ដឹក​នាំការ​ស្រាវ​ជ្រាវ​ Welma Stonehouseរបស់​សា​កល​វិទ្យា​ល័យ ​Massey Universityរបស់​ប្រទេស​នូវែល​សេឡង់​បាន​និយាយ​ថា​៖«នេះ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ដ៏​មាំ​មួន​​​បង្ហាញ​ថា ឱសថ​ដែល​​សម្បូរ​​​ដោយ​ DHA​អាច​ធ្វើឱ្យ​​ល្អ​​ប្រ​សើរដល់​មុខ​ងារ​ចង​ចាំ​របស់​មនុស្ស​ពេញ​វ័យ​ ។ មុខ​ងារ​ទទួល​ដឹង​ត្រូវ​បាន​បង្ហាញ​ថា​រង​ឥទ្ធិពល​ពី​ខ្លាញ់​ត្រី​ដែល​សម្បូរ​​ដោយ​​ DHA ​ដោយ​​ក្នុង​នោះ​អង្គ​​ចង​ចាំ​គឺ​ជា​មុខ​ងារ​ដ៏​សំ​ខាន់​បំ​ផុត​របស់​ខួរ​ក្បាល​ដែល​បញ្ជា​លើ​សកម្ម​ភាព​នានា​មាន​ដូចជា​ដើរ បើក​បរ​ ឡើង​ផ្សារ​ សិក្សា លេង​កីឡា​។ល។​DHAគឺ​ជា​អា​ស៊ីដ​​ខ្លាញ់​អូ​មេហ្គា-៣​ដែល​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​នៅ​ក្នុង​រច​​នា​សម្ព័ន្ធ​និង​មុខ​ងារ​របស់​ខួរ​ក្បាល​ ។

*ជួយ​បង្កើន​អា​យុរយៈ​ពេល​២ឆ្នាំ ៖
ការរក​ឃើញ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​សហ​រដ្ឋ​អា​មេរិក​បាន​បង្ហាញ​ថា ទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​អាច​ជួយ​បង្កើន​អា​យុ​របស់​អ្នក​យ៉ាង​ហោច​ណាស់​បាន​២ឆ្នាំ ។ បណ្តា​ជន​វ័យ​ចាស់​ដែល​មាន​អា​ស៊ីដ​ខ្លាញ​់​អូ​មេហ្គា​-៣​ក្នុង​ឈាម​កម្រិត​ខ្ពស់​ត្រូវ​គេ​ដឹង​ថា​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​មុន​អា​យុ​បាន​១/៤ ។​ ចំពោះ​ជំ​ងឺ​បេះ​ដូង​វិញ​អាច​កាត់​បន្ថយ​បាន​១-៣​ធៀប​ទៅ​នឹង​បណ្តា​ជន​ដែល​មាន​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​ក្នុង​ឈាម​កម្រិត​ទាប ។​ វា​ជា​ការ​សិក្សា​លើក​ទី​១​ហើយ​ដែល​​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​ HSPH​និង​សាកល​វិទ្យា​ល័យវ៉ា​ស៊ីន​តោន​ពិ​និត្យ​មើល​លើ​កម្រិត​នៃ​ការ​ទទួល​ទាន​ត្រី​​ ហើយ​បាន​​ភ្ជាប់​​វា​ទៅ​នឹង​អត្រា​ស្លាប់​ ។​

លោក Dariush Mozaffarian សាស្ត្រា​ចារ្យ​ថ្នាក់​​បរិញ្ញា​បត្រ​រង​សាកល​វិទ្យា​ល័យ  HSPHបាន​ថ្លែង​ថា ៖«បើ​ទោះ​ណា​​​ការ​ទទួល​ទាន​ត្រ​ី​ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​​ ផ្តល់​អត្ថ​ប្រ​យោជន៍​​ដល់​សុខ​ភាព​ក្តី​​ ប៉ុន្តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​២-៣​ប៉ុណ្ណោះ​ ដែល​ពិ​និត្យ​មើល​លើ​ទំ​នាក់​ទំ​នង​រវាង​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​ក្នុង​ឈាម​និង​អត្រា​ស្លាប់​របស់​មនុស្ស​វ័យ​ចំ​ណាស់ ។​ ការរក​ឃើញ​របស់​យើង​នេះ​គឺ​បាន​បង្ហាញ​ពី​ការ​គាំ​ទ្រ​នូវ​សារសំ​ខាន់​ដែល​ថា ឈាម​ដែល​មាន​កម្រិត​អូ​មេហ្គា​-៣​គ្រប់​គ្រាន់​គឺ​ធ្វើ​ឱ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ​ ហើយ​អត្ថ​ប្រ​យោជន៍​នេះ​នឹង​ស្តែង​ឱ្យ​ឃើញ​ពេល​ក្រោយ​ក្នុង​ជី​វិត »។​

ត្រី​គឺ​ជា​ប្រ​ភព​តែ​មួយ​គត់​ដែល​ផ្តល់​នូវ​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣​ ។ វា​មិន​ត្រឹម​តែ​មាន​សារ​សំ​ខាន់​ដល់​សុខ​ភាព​បេះ​ដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថ​ប្រ​យោជន៍​សម្រាប់​ការ​អភិ​វឌ្ឍ​​​​ខួរ​ក្បាល​ កាត់​បន្ថយ​ការរលាក​ខួរ​ក្បាល​និង​និង​ការរលាក​បណ្តា​កោ​សិ​កា​ដទៃ​ទៀត​ផង​ដែរ ៕