ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកកក​ពន្លះ​ខឿន​ចិញ្ចើម​ផ្លូវ​ក្រឡាប់​ផ្ងារជើង

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ខណៈ​មក​ដល់​ផ្លូវ​កោង​បួង​ចង្កូត​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ខឿន​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច ក្រោម​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ខណៈ​មក​ដល់​ផ្លូវ​កោង​បួង​ចង្កូត​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ខឿន​នៅ​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច ក្រោម​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ​ប្រភេទ​ពីរ​តោន​ដឹក​ទឹកកក​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៤៤៧១ ទើបតែ​ដឹក​ទឹកកក​ចេញ​មក​ពី​គីឡូ​លេខ​៦ ក្នុង​គោលបំណង​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​សំណង់​១២ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​ក៏​បាន​បត់​ស្ដាំ​បំរុង​ទៅ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ដោយសារ​រថយន្ត​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​តែ​ម្តង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ចំណែក​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ក៏​មិន​បាន​រង​ការ​ខូចខាត​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយសារ​រថយន្ត​ខាងលើ មិន​បាន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​មិន​បង្ក​ឲ្យ​ខូចខាត​សម្បត្តិ​រដ្ឋ​ផង​ដែរ​នោះ សមត្ថកិច្ច​ក៏​ព្រម​ឲ្យ​អ្នក​បើករថយន្ត​យក​រថយន្ត​ចេញពី​កន្លែង​កើតហេតុ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​បាត់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ