ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រលាក​ថង់​ទឹក​សន្លាក់​ម្រាមដៃ បន្ទាប់​ពី​លេង​ទូរស័ព្ទ​ច្រើន​ពេក

5 ឆ្នាំ មុន

ចិន ៖ ប្រសិនបើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ​តាម​រយៈ​ទូរស័ព្ទ​ដៃ អ្នក​គួរតែ​ដាក់​វា​ចុះ​ហើយ​សម្រាក​បន្តិច​សិន ដើម្បី​កុំ​ឲ្យ​មាន​លទ្ធផល​ដូច​ស្ត្រី​ម្នាក់​នៅ​ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន​។ តាម​ប្រភព​ព័ត៌​មាន…

ចិន ៖ ប្រសិនបើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ​តាម​រយៈ​ទូរស័ព្ទ​ដៃ អ្នក​គួរតែ​ដាក់​វា​ចុះ​ហើយ​សម្រាក​បន្តិច​សិន ដើម្បី​កុំ​ឲ្យ​មាន​លទ្ធផល​ដូច​ស្ត្រី​ម្នាក់​នៅ​ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន​។ តាម​ប្រភព​ព័ត៌​មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ជំងឺ​រលាក​ថង់​ទឹក​សន្លាក់​ម្រាមដៃ បន្ទាប់​ពី​លេង​ទូរស័ព្ទ​ច្រើន​ជ្រុល​នៅ​ក្នុង​កំឡុង​ពេល​មួ​យស​ប្តា​ហ៍​។

ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ បាន​សុំ​ច្បាប់​ថ្នាក់លើ​សម្រាក​រយៈពេល​មួ​យស​ប្តា​ហ៍​។ ក្នុង​រយៈពេល​ឈប់​សម្រាក​នេះ នាង​មិន​បាន​ទៅ​ដើរ​លេង​នៅ​ទីណា​ទេ​។ នាង​គ្រាន់តែ​នៅផ្ទះ​ដេក​ចុច​ទូរស័ព្ទ​លេង​តែ​ប៉ុណ្ណោះ​។ នាង​ចុច​ពី​ព្រឹក​ដល់​យប់​ទើប​ដេក​។

ក្រោយមក​នាង​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺ​ម្រាមដៃ​ខាងស្តាំ​។ ម្រាមដៃ​របស់​នាង​នៅ​ជាប់​គាំង ក្នុង​កាយ​វិការ​ដូច​ជា​កំពុង​កាន់​ទូរស័ព្ទ​។ នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ វេជ្ជបណ្ឌិត​បាន​ធ្វើ​រោគវិនិច្ឆ័យ​មក​ថា នាង​មាន​ជំងឺ​រលាក​ថង់​ទឹក​សន្លាក់​នៅ​ម្រាមដៃ​។ វា​គឺជា​លទ្ធផល​នៃ​ប្រើប្រាស់​កាយវិការ​កាន់​ទូរស័ព្ទ​ដដែល​ៗ ក្នុង​រយៈពេល​យូរ​។

ក្រោយ​ពី​បាន​ធ្វើការ​ព្យាបាល​រួច​មក នាង​ក៏​អាច​ប្រើប្រាស់​ដៃ​របស់​នាង​ដូច​ធម្មតា​។ វេជ្ជបណ្ឌិត​បាន​ដាស់​តឿន​នាង និង​អ្នក​ញៀន​ទូរស័ព្ទ​ផ្សេង​ទៀត ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​ចេះ​ដាក់​ទូរស័ព្ទ​សម្រាក​ខ្លះ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ