ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ប្រអប់​ដៃម្ខាង​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត​វេ​អង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ បាន​រង​របួស​ដាច់​ប្រអប់​ដៃស្តាំ​គួរ​ឱ្យ​រន្ធត់ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៦…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ត​វេ​អង​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ បាន​រង​របួស​ដាច់​ប្រអប់​ដៃស្តាំ​គួរ​ឱ្យ​រន្ធត់ ។

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំនុច​បង្គោលគីឡូម៉ែត្រ​លេខ​១៤៨-១៤៩ ក្នុងភូមិ​ជ្រៃ​បិទមាស សង្កាត់​សួង ក្រុង​សួង ។

តាម​នគរបាល​ចរាចរ​ណ៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​វេ​អង ពណ៌​ខៀវ​លា​យស ទ្រុង​ពណ៌​ត្រូ​យ​ចេក បើកបរ​ដោយ​ឈ្មោះ ហ៊ា​ប ភឿន ភេទ​ប្រុស អាយ​៣២​ឆ្នាំ នៅ​ភូមិ​តា​កោ ឃុំ​តា​កោ ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ ។

ចំណែក​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​មាន​ដឹក​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ក្មេង​ស្រី​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ឈ្មោះ វ័​រ ស្រី​នី​ត អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង បាន​រង​របួសធ្ងន់​ដោយ​បាន​ដាច់​ប្រអប់ដៃ​ខាងស្តាំ​គួរ​ឱ្យ​រន្ធត់ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ឈ្មោះ កាំ​ង ស្រា​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ថ្មី សង្កាត់​វិហារ​លួង ក្រុង​សួង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ស្រុក​ត្បូងឃ្មុំ ចំណែក​រថយន្ត និង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ