ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ផល​​9​ចំណុច​​ដែល​ស្ត្រី​​មាន​​គភ៌មិនគួរ​ជក់​​​បា​រី​ បញ្ឈប់​ការ​​​ជក់​​បារី​ទារក​​ក្នុង​​ផ្ទៃ​របស់​​​ស្ត្រី​​នឹង​​​​ទទួល​​បាន​​​​សុខ​ភាព​ល្អ​​ប្រសើរ​ភ្លាម

10 ឆ្នាំ មុន

ផ្សែង​បា​រី​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ពុល​ជា​ច្រើន​ប្រ​ភេទ​ ។ សារ​​ធាតុ​ទាំង​នេះ​ហើយ​ដែល​បំ​ផ្លាញ​ដល់​សុខ​ភាព​ទារក​ក្នុង​ផ្ទៃ ។ ខាង​ក្រោម​​នេះ​​ជា​ហេតុ​ផល៩​ចំណុច​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បោះ​បង់​ការ​ជក់​បា​រី ៖

ផ្សែង​បា​រី​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ពុល​ជា​ច្រើន​ប្រ​ភេទ​ ។ សារ​​ធាតុ​ទាំង​នេះ​ហើយ​ដែល​បំ​ផ្លាញ​ដល់​សុខ​ភាព​ទារក​ក្នុង​ផ្ទៃ ។ ខាង​ក្រោម​​នេះ​​ជា​ហេតុ​ផល៩​ចំណុច​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បោះ​បង់​ការ​ជក់​បា​រី ៖

១-​ប្រ​ឈម​ខ្ពស់​នឹង​ហា​និភ័យ​នៃ​ការរលូត​កូន​
២-​ប្រ​ឈម​នឹង​លក្ខខណ្ឌ​ស្មុគ​ស្មាញ​នា​នា​ពេល​ជិតសម្រាលក្នុង​នោះ​មាន​ដូច​ជា ហូរ​ឈាម​តាម​ទ្វារ សុក​បើក​មុន​ពេល​កំណត់… ។
៣-​ប្រ​ឈម​នឹង​លក្ខខណ្ឌ​គំរាម​កំ​ហែង​ដល់​​អា​យុ​ជី​វិត​​ Ectopic Pregnancy ដែលពង​នៅ​ក្រៅ​ស្បូន​​ផងដែរ ។ លក្ខខណ្ឌ​នេះ​អាច​កាត់​បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​ជា​ថ្មី​ម្តង​ទៀត​របស់​របស់​ស្ត្រី ។
៤-​ស្ត្រី​ជក់​បា​រី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​  ៣​ដង​ប្រ​ឈម​នឹង​កូន​កើត​មក​មាន​មាឌ​តូច​ខុស​ពី​​លក្ខណៈ​ធម្ម​តា ។ ជា​មធ្យម​ទារក​ដែលកើត​ពី​ម្តាយ​ជា​អ្នក​ជក់​បា​រី​មាន​ទម្ងន​់ស្រាល​ជាង​ទារក​ដែល​ម្តាយ​មិនជក់​បា​រី​ប្រ​មាណ​ជា ២០០​ក្រាម ។ ទារក​ដែល​មាន​ទម្ងន់​ស្រាល​ពេល​កើត​តែង​តែ​ប្រ​ឈម​នឹង​ការស្លាប់​ខ្ពស់​ និង​មាន​ជំ​ងឺ​ក្នុង​វ័យ​កុមារ​ភាព​ផងដែរ ។
៥-ទារក​ដែល​ទើប​កើត​ប្រ​ឈម​២-៣ដង​នឹង​ការ​ស្លាប់​ក្នុង​សប្តាហ៍​ទី​១ ។
៦-ទារក​ទើប​កើត​ជួប​គ្រោះ​ហា​និភ័យ​នឹង​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ Cot​ Death ដល់​ទៅ​​៣​  ដង ។ Cot Death គឺ​ជា​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ​មួយ​ដែលក្មេង​តូច​ស្លាប់​ដោយ​គ្មាន​មូល​ហេតុ​អំ​ឡុង​ពេល​កំពុង​ដេក​លក់ ។​
៧-ក្មេង​ដែល​កើត​ចេញ​ពី​ម្តាយ​ជា​អ្នក​ជក់​បារី​​ប្រ​ឈម​ទ្វេដង​នឹង​បញ្ហា​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ក្នុង​នោះ​មាន​ដូច​ជា​ កើត​ជំ​ងឺ​ហឺត​និង​ជំ​ងឺ​រលាក​ទង​សួត​ជា​ដើម ។ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិ​កា​ ឆ្នាំ​កន្លង​ទៅ​បាន​បញ្ជាក់​ថា បណ្តា​ស្ត្រី​ដែល​ជក់​បារី​អំឡុង​ពេល​ពួក​គេ​មាន​ផ្ទៃ​ពោះ​មិន​ត្រឹម​​បង្កើត​​បញ្ហា​សុខ​ភាព​ដល់​កូន​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដល់​ចៅ​ៗ​របស់​ពួក​គេ​ទៀត​ផង។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ពី​ការ​ជក់​បា​រី​នេះ​អាច​ធ្លាក់​ទៅ​លើ​ជំនាន់​ក្រោយ​​ទាំង​អស់​ពោលគឺ​កូន​និង​ចៅ​ៗ​របស់​ពួក​គេ​អាច​នឹង​កើត​មាន​ជំ​ងឺ​ហឺត ។ ក្រុម​អ្នក​ជំ​នាញ​ជឿ​ជាក់​ថា ផល​អា​ក្រក់​ដែល​បង្ក​ដោយ​ការ​ជក់​បារី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​បើក​ផ្លូវ​ឱ្យហ្សែន​(Gen) អា​ក្រក់​​ចម្លង​ទៅ​​ជំ​នាន់​ក្រោយ​ ។

អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ជាតិ​នី​កូ​ទីន​​អាច​ធ្វើឱ្យ​ប៉ះ​ពាល់​សួត​របស់​ទារក​ដែល​កំពុង​អភិ​វឌ្ឍ​  ហើយ​បណ្តាល​ឱ្យ​ពួក​គេជួប​នឹង​ហា​និ​ភ័យ​ពី​​ជំ​ងឺ​ហឺត​ក្នុង​វ័យ​កុ​មារ​ភាព ។ បើ​ទោះ​ណា ហានិភ័យ​ទាំង​នេះ​ត្រូវ​គេ​ដឹង​យ៉ាង​សុស​​សាយ​ហើយ​ក៏​ដោយ​ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​មជ្ឈ​មណ្ឌល​​វេជ្ជ​សាស្ត្រ​ Harbor-UCLAនៅ​រដ្ឋ​កា​លី​ហ្វ័រនី​ញ៉ា​ សហរដ្ឋ​អា​មេរិក​នៅ​តែ​ចង់​ស្រាវ​​ជ្រាវ​ពី​ការ​ជំ​ពាក់​ជំ​ពិន​ដល់​ជំ​នាន់​ក្រោយ ។  អ្នក​ដឹក​នាំ​ការ​សិក្សា វេជ្ជ​បណ្ឌិត​ Virender Rehanបាន​និយាយ​ថា ៖«នៅ​ពេល​ដែល​យើង​សម្លឹង​មើល​ពី​ផល​ប៉ះ​ពាល់​របស់​សារ​ធាតុ​នី​កូ​ទីន​ទៅ​លើ DNA​នៅ​ក្នុង​ពង​ស្វាស​ឬ​ក៏​អូ​វែរ​របស់​សត្វ​កណ្តុរ​​គឺ​គេ​ពិ​និត្យ​ឃើញ​ថា នី​កូ​ទីន​បាន​បង្កើន​កម្រិត​ Methylation ក្នុង​ពង​ស្វាស​ ប៉ុន្តែ​កាត់​បន្ថយ​ក្នុង​អូ​វែរទៅ​វិញ​ » ។ លោក​វេជ្ជ​បណ្ឌិត​បាន​ឱ្យ​ដឹង​បន្ត​ថា ហឺត​ជា​​ជំ​ងឺ​ដ៏​សាមញ្ញ​បំ​ផុត​កើត​មាន​លើ​កុមារ​ ហើយ​ខណៈ​មាន​កត្តា​ជំ​រុញ​ឱ្យ​កើត​ជំ​ងឺ​នេះ​ច្រើន​  ការ​ជក់​បា​រី​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ​គឺ​ជា​ការ​ប្រ​ឈម​មួយ​ដែល​មិន​អាចចៀស​បាន ។

៨-ការ​ផលិត​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ។ យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ជក់​បា​រី​អាច​បណ្តាល​ឱ្យ​ការ​ផលិត​ទឹក​ដោះ​សម្រាប់​ឱ្យ​កូន​បៅ​មិន​បាន​គ្រប់​គ្រាន់​ ។ ការ​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា បរិ​មាណ​ខ្លាញ់​នៅ​ក្នុង​ទឹក​ដោះ​ស្ត្រី​ជក់​បា​រី​មាន​ការ​ថយ​ចុះ​ ​ដូច្នេះ​បរិ​មាណ​ទឹក​ដោះ​ក៏​ថយ​ចុះ​ផង​ដែរ ។​

៩-បញ្ឈប់​ការ​ជក់​បា​រី​ កូន​ក្នុង​ផ្ទៃ​របស់ស្ត្រី​នឹង​ទទួល​បាន​សុខ​ភាព​ល្អ​ប្រ​សើរ​ភ្លាម​ៗ ។ នេះ​ជា​ចំណុច​ល្អ​មួយ​សម្រាប់​ស្ត្រី​មាន​គភ៌​ដែល​ជក់​បារី ។ នៅ​ពេល​សួត​ស្ត្រី​ជា​ម្តាយ​គ្មាន​ផ្សែង​បា​រី​ ហើយ​កា​បូន​ម៉ូ​ណូអុក​ស៊ីដ​និង​សារ​ធាតុ​គី​មី​ផ្សេងៗ​ទៀត​ចេញ​អស់​ពី​រាង​កាយ​  នោះ​កម្រិត​អុក​ស៊ី​សែន​ក្នុង​ខ្លួន​ស្ត្រី​ជា​ម្តាយ​ត្រ​ឡប់​មក​សភាព​ដើម​វិញ ៕