ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ចិត្ត​! លឿន​ពេល​ក៏​បុក​…​ដឹក​មឹក​ទៀត​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS 300 មួយ​គ្រឿង​ដោយ​ក្រពឹត​ទ្វារ​ខាង​មុខ​អស់​មួយ​ចំហៀង និង​បែក​កញ្ចក់​អស់​មួយ​ផ្ទាំង​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ ក៏​ត្រូវ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ដឹក​មឹក​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​យុវជន​ឈាមរាវ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS 300 មួយ​គ្រឿង​ដោយ​ក្រពឹត​ទ្វារ​ខាង​មុខ​អស់​មួយ​ចំហៀង និង​បែក​កញ្ចក់​អស់​មួយ​ផ្ទាំង​រង​ការ​ខូ​ត​ខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ ក៏​ត្រូវ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ដឹក​មឹក​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​យុវជន​ឈាមរាវ​ម្នាក់ ទំនងជា​ប្រ​ញ៉ាប់​ដឹក​យក​ទៅ​ឱ្យ​ម៉ូយ​នោះ និង​បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿង​មិន​មានការ​ប្រុង​ប្រយ័ត្ន​មក​បុក​ពេញ​មួយ​ទំហឹង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​៣១០ កែង​និង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង កេងកង​ទី​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​នេះ​ពេល​កើតហេតុ​រថយន្ត​ម៉ាក Lexus GS 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AX-៨២៨៥ ធន់​តូច​មួយ​គ្រឿង បើកបរ​ដោយ​ក្រុម​យុវជន​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​៣​ទៅ​៤​នាក់​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ចំណុច​ផ្លូវបែក​ជា ៤ ឆ្លងផ្លូវ​ស្ទើរតែ​ផុត​ទៅ​ហើយ​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ក្រ​-​កែប ១A-០២៥១ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​យុវជន​ម្នាក់ និង​មាន​ដឹក​មឹក​មួយ​កេះ​ពីក្រោយ​ផង​ដែរ​នោះ​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ ១០៥ (​ផ្លូវ​មាត់​ប្រឡាយ​) ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

មក​បុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS 300 ធន់​តូច​មួយ​គ្រឿង​ខាងលើ​ចំ​ទ្វារ​មុខ​ខាងឆ្វេង​បណ្តាល​អោយ​ក្រពឹត និង​បែក​កញ្ចក់​អស់​មួយ​ផ្ទាំង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង និង​ម៉ូតូ​រង​ការ​ខូចខាត​ផង​ដែរ តែ​សំណាង​យុវជន​ម្នាក់​នោះ​មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ គ្រាន់តែរ លាត់​ដៃជើង​រង​របួស​តិចតួច​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​គូសវាស​យក​ទៅ​ដាក់​ខាង រួច​ហើយ​អោយ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ភាគី​ម៉ូតូ​សង់​កូរ៉េ​ដឹក​មឹករ​យល់ព្រម​សង​លុយ​ចំនួន​៥០០​ដុល្លារ​ទៅ​អោយ​ភាគី​ខាង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS 300 ធន់​តូច​មួយ​គ្រឿង​ដែល​រង​គ្រោះ​យក​ទៅ​ធ្វើការ​ជួយ​ជុល ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ