សម្តេច​តេ​ជោ៖ ដាច់ខាត​មិន​ឱ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​ជា​ថ្មី​ឡើយ


រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​ថា ដាច់​ខាត​មិន​ឲ្យ​កម្ពុជា ​វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​ជា​ថ្មី​ឡើយ ដរាបណា​សម្តេច​នៅ​ដឹកនាំ​ប្រទេស ។ សម្តេច​
តេ​ជោ​នាយក​រដ្ឋមន្ត្រីបាន​ថ្លែង​បែបនេះ ខណៈ​ដែល​ក្រុមប្រឆាំង​បាន​និង​កំពុង​ធ្វើនយោ​បាយ​ពី​ក្រៅប្រទេស ដើម្បី​អូស​ទាញទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​រើបម្រះ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរលើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ​ ថា នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​យើង​​ឃើញ​ថា ទាំង​ប្អូន​ខ្មែរ​-​ចិន និង​ខ្មែរ គឺ​ចូលរួម​សប្បាយរីករាយ​ទាំងអស់​គ្នា ព្រោះថា​ជា​ឱកាស​​ជួបជុំទទួលទាន​ម្ហូបអាហារ​ជាមួយ​ក្រុម​គ្រួសារ សាច់ញាតិ​និង​មិត្តភក្តិ ព្រមទាំង​ចែក​អាំង​ប៉ាវ ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ ដែល​នាំ​មក​នូវ​សេចក្តីសុខ និង​លាភ​សំណាងល្អ​ៗ​ដល់​ក្រុម​គ្រួសារ​គ្រប់​ៗ​គ្នា ។

សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។ សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា ទម្រាំ​ប្រទេសយើង​មានឱកាស​បាន​អភិវឌ្ឍ​រហូត​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ល្អ និង​មាន​សន្តិសុខ​សង្គម​ល្អ ព្រមទាំង​មានការ​ទាក់ទាញ​វិនិ​យោ​គិន ​​និង​ទេសចរ​បរទេស​កាន់តែ​ច្រើន គឺ​យើង​បាន​ខិតខំប្រឹងប្រែង​និង​ធ្វើ​ពលិកម្ម​ខ្លាំង​ណាស់ ហើយ​ក៏គ្មាន​​នរណា​ប្រឹង​ជំនួស​យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង ។

ច្បាស់​ណាស់ កាលណា​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ពី​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា «​នៅ​ក្រោម​ការ​ដឹកនាំ​របស់ខ្ញុំ គឺ​ដាច់ខាត​មិន​ឲ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​សា​ជា​ថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណា​ក៏​ដោយ​»​។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ