ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នឹង​កាន់តែ​វេទនា​ បើ​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន មិន​រលត់​មុន​ថ្ងៃ​កំណត់

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក​គឺ​លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ភាគី​ទាំង​សងខាង​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក​គឺ​លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ថា​ភាគី​ទាំង​សងខាង​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា នឹង​សម្រេច​កិច្ចព្រមព្រៀង​មួយ​មុន​ថ្ងៃ​ទី​១ ខែមីនា ​ឆ្នាំ២ឥ១៩ ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) បាន​ព្រមព្រៀង​គ្នា​ថា ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ប្រមាណ​៩០​ថ្ងៃ ប៉ុន្តែ​ពន្ធ​ដែល​អា​មេ​រិ​កបាន​ដាក់​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​នឹង​ត្រូវ​បាន​បង្កើន​ឡើង​មក​ស្មើ ២៥% ប្រសិនបើ​ភាគី​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​មុន​ថ្ងៃ​កំណត់ ។

លោក Mnuchin បាន​ប្រាប់​ដល់​សារ​ព័​ត៌​មាន CNBC ថា មន្ត្រី​អា​មេ​រិ​ក និង​ចិន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួក​គេ​នៅ​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ។ លោក​បាន​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​ត្រូវ​តែ​អាច​អនុវត្ត​មាន ។

លោក​រដ្ឋមន្ត្រី​រូប​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​បេ​កាំ​ង​នា​ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ចូលរួម​កិច្ចចរចា​លើក​ទី​៣​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​បង្ក​ឲ្យ​មានការ​ដាក់​ពន្ធ​លើ​ផលិតផល​ប្រមាណ ៣៦០​ប៊ី​លាន​ដុល្លារ​របស់​ប្រទេស​ទាំង​ពីរ ។

លោក Mnuchin បាន​បន្ថែម​ទៀត​ថា «​សេដ្ឋកិច្ច​អា​មេ​រិ​ក​បន្ត​ដំណើរការ​បាន​យ៉ាង​ល្អ​» បើ​ទោះជា​មានមុខ​សញ្ញា​បង្ហាញ​ពី «​ការ​អន់​ថយ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​និង​ផ្នែក​ដទៃ​នៃ​ពិភពលោក​ក៏​ដោយ​» ។

សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​អន់​ថយ​យ៉ាង​ខ្លាំង​ក្នុងឆ្នាំនេះ ហើយ​សហរដ្ឋអាមេរិក​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ​ដែល​បង្ក​ឲ្យ​មានការ​ព្យាករណ៍​ថា ការ​លូតលាស់​របស់​អា​មេ​រិ​ក​ក៏​មានការ​ធ្លាក់​ចុះ​ដែរ​ក្នុងឆ្នាំនេះ ។

លោក Mnuchin បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ពិតជា​ជឿជាក់​យ៉ាង​ខ្លាំងក្លា​ថា សភា​នឹង​អនុញ្ញាត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង ។

អ្នកដឹកនាំ​របស់​ប្រទេស​ទាំង​បី​បាន​ព្រមព្រៀង​គ្នា​ធ្វើ​កំណែទម្រង់​កិច្ចព្រមព្រៀង​ខាងលើ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ប៉ុន្តែ​សភា​របស់​ពួក​គេ​ត្រូវ​ផ្តល់​សច្ចាប័ន​សិន​ទើប​អាចយ​កមក​អនុវត្ត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ