ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​ក​បង្កើន​តម្រូវការ​យន្តហោះ​ឯកជន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​រដូវរងា និង​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​បង្កើន​តម្រូវការ​យន្តហោះ​ខ្នាត​តូច​ឯកជន​នៅ​ខែមករា​កន្លង​មកនេះ ។ យន្តហោះ​ទាំងនេះ​ហោះ​ហោរ​ឆ្លង​អាកាស​យាន្ដ​ដ្ឋា​ន​ក្នុង​តំបន់​ដែល​មិន​ជួបនឹង​ការ​ពន្យា​ពេល​ជើងហោះហើរ​ព្រោះតែ​អាកាសធាតុ​មិនល្អ…

សហរដ្ឋអាមេរិក ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អាកាសធាតុ​រដូវរងា និង​ការ​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​បង្កើន​តម្រូវការ​យន្តហោះ​ខ្នាត​តូច​ឯកជន​នៅ​ខែមករា​កន្លង​មកនេះ ។

យន្តហោះ​ទាំងនេះ​ហោះ​ហោរ​ឆ្លង​អាកាស​យាន្ដ​ដ្ឋា​ន​ក្នុង​តំបន់​ដែល​មិន​ជួបនឹង​ការ​ពន្យា​ពេល​ជើងហោះហើរ​ព្រោះតែ​អាកាសធាតុ​មិនល្អ ឬ​ភាព​មិន​ប្រក្រតី​តាម​កន្លែង​ត្រួតពិនិត្យ​ក្នុង​កំឡុង​ពេល​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​រយៈពេល​៣៥​ថ្ងៃ​កន្លង​មក ។

រដ្ឋបាល​សន្តិសុខ​ដឹក​ជញ្ជូន (TSA) បាន​និយាយ​ថា បុគ្គលិក​ជា​ច្រើន​នាក់​ដែល​មិន​ទទួល​បាន​ប្រាប់​បៀវត្ស​ន៍​ក្នុង​កំឡុង​ពេល​ផ្អាក​ដំណើរការ​មិន​បាន​មក​ធ្វើការ​ឡើយ​ព្រោះតែ​ទុក្ខ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ។

លោក Patrick Gallagher ដែល​ជា​អនុប្រធាន​ប្រតិបត្តិ​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន NetJets បាន​និយាយ​ថា អាកាសធាតុ​មិនល្អ និង​បញ្ហា​នៅ TSA ដែល​បង្ក​ឡើង​ក្នុង​កំឡុង​ពេល​ផ្អាក​ដំណើរការ​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មក​សាកសួរ​ពួក​គេ​នៅ​ខែមករា ។ ក្រុមហ៊ុន​នេះ​មើលឃើញ​ជើងហោះហើរ​របស់​ខ្លួន​កើនឡើង​ច្រើន​ជាង​៩%​ទៅ​ទៀត​បើ​ធៀប​នឹង​ខែមករា​មុន​ៗ ។

លោក James Elian ដែល​ជា​ប្រធាន និង​នាយក​ផ្នែក​ប្រតិបត្តិការ​នៅ AirSprint បាន​និយាយ​ថា ជើងហោះហើរ​របស់​ក្រុមហ៊ុន​លោក​អាច​ចៀសវាង​ការ​រាំងស្ទះ​នា​ៗ​ដែល​កើត​មាន​ឡើង​តាម​អាកាសយានដ្ឋាន​ធំ​ៗ​ដែល​បង្ក​ឲ្យ​មានការ​ពន្យា​ពេល​ជើងហោះហើរ​ជាដើម ។

ក្រុមហ៊ុន​អាកាស​ចរ American Airlines, Delta Air Lines និង United Airlines បាន​ផ្អាក​ជើងហោះហើរ​ប្រមាណ​១១,៥០០ ទៅ​ហើយ​ក្នុង​ខែមករា​ព្រោះតែ​អាកាសធាតុ ឬ​បញ្ហា​គ្រប់គ្រង​ចរាចរ ។

ការ​ហោះហើរ​ដោយ​ប្រើប្រាស់​យន្តហោះ​ឯកជន​ស្មើ​ភាគរយ​តូច​ប៉ុណ្ណោះ​នៃ​ការ​ហោះហើរ​ទាំងអស់ ព្រោះតែ​ការ​ចំណាយ​ក្នុង​ការ​ប្រើ​សេវា​នេះ​ហួស​ពី​សមត្ថភាព​របស់​អ្នក​ធ្វើ​ដំណើរ​ភាគច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ