ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ផ្លែ​ចេក​ជួយ​សម្រក​ទម្ងន់?

5 ឆ្នាំ មុន

តើ​ការ​ទទួលទាន​ចេក​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់ ? ចម្លើយ​នោះ គឺ​ពិត​ណាស់​ការ​ទទួលទាន​ចេក​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ឆាប់! ចេក​ទំហំ​មធ្យម​១​ផ្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​៣ ក្រាម​, ជាតិ​ស្ករ​ធម្មជាតិ​១៤​ក្រាម​, ជាតិ​កាបូ​អ៊ី​ដ្រា​ត​២៧​ក្រាម​, ជាតិ​កាឡូរី​១០៥​កាឡូរី រួម​ទាំង​សារធាតុចិញ្ចឹម…

តើ​ការ​ទទួលទាន​ចេក​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់ ? ចម្លើយ​នោះ គឺ​ពិត​ណាស់​ការ​ទទួលទាន​ចេក​ជួយ​ឱ្យ​ស្រក​ទម្ងន់​បាន​ឆាប់! ចេក​ទំហំ​មធ្យម​១​ផ្លែ​មាន​ផ្ទុក​ជាតិ​សរសៃ​៣ ក្រាម​, ជាតិ​ស្ករ​ធម្មជាតិ​១៤​ក្រាម​, ជាតិ​កាបូ​អ៊ី​ដ្រា​ត​២៧​ក្រាម​, ជាតិ​កាឡូរី​១០៥​កាឡូរី រួម​ទាំង​សារធាតុចិញ្ចឹម សំខាន់​ៗ​សម្រាប់​ក្បាលពោះ​រាប​ស្មើ​មាន​សុខភាព​ល្អ ។

ប៉ុន្តែ​គួរ​ចាំ​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែ​ឈើ​ដទៃ​ទៀត ចេក គឺ​មាន​ផ្ទុក​ជាតិ​កាឡូរី និង​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ជាង​បន្តិច ។ ដូច្នេះ​បើ​ចង់​ស្រក​ទម្ងន់​គួរ​ទទួលទាន​ត្រឹម​១ ផ្លែ​ទំហំ​៥​អ៊ី​ញ ឬ​ពី ១២​ទៅ ១៣ សង្ទីម៉ែត្រ​ទើប​ប្រសើរ ។ ការ​ទទួលទាន​បែប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​នូវ​សុខភាព​ល្អ រួម​ទាំង​រូបរាង​ស្រស់​ស្អាត​ផង​ដែរ ។ មូលហេតុ​ដែល​ផ្លែ​ចេក​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន ៖

១. កាត់​បន្ថយ​ការ​ឃ្លាន ៖ មួយ​ក្នុង​ចំណោម​ផ្នែក​ដ៏​ពិបាក​បំផុត​ផ្សេង​ទៀត​ក្នុង​ការ​សម្រក​ទម្ងន់ គឺ​ការ​គ្រប់​គ្រង​ភាព​ឃ្លាន ។ នៅ​ពេល​អ្នក​ធ្លាប់​ទទួលទាន​ច្រើន អ្នក​អាច​នឹង​ប្រែជា​ឃ្លាន​ខ្លាំង​នៅ​ពេល​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដើម្បី​ស្រក​ទម្ងន់ ។ ហើយ​វិធី​មួយ​ដ៏​ងាយស្រួល ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ទប់​ទល់​នឹង​ភាព​ឃ្លាន គឺ​ការ​ទទួលទាន​ជាតិ​ស​សៃ​ឱ្យ​បាន​ច្រើន ។ ចេក ជា​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​, ជាតិ pectin និង​ជាតិ​ម្សៅ​ដែល​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន និង​ធ្វើ​ឱ្យ​ឆាប់​ឆ្អែត ។

២. ជា​បង្អែម​បែប​ធម្មជាតិ ៖ ចេកទុំ​ភាគច្រើន គឺ​មាន​រសជាតិ​ផ្អែម ហើយ​ពេល​ខ្លះ​ទោះបីជា​កំឡុង​ពេល​សម្រក​​ទម្ងន់​ក៏​ដោយ ក៏​យើង​ត្រូវការ​ទទួលទាន​អាហារ ផ្អែម​ៗ​។ ដូច្នេះ​ផ្លែ​ចេក​អាច​ត្រូវ​បាន​ទទួលទាន​ជំនួស​បង្អែម ផ្សេង​ៗ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​បាន ។

៣. ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការ​ហើម ៖ ចេក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ prebiotic ដែល​ជួយ​ចិញ្ចឹម​​បាក់តេរី ល្អ​ៗ​ក្នុង​ពោះវៀន និង​បង្កើន​ការ​រំលាយ​អាហារ ។ វា​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​កាត់​បន្ថយ​ការ​ស្តុក​ទុក​ជាតិ​ទឹក​ដែល​លើស​ក្នុង​រាង​កាយ​ផង​ដែរ ។ ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ស្ត្រី​ដែល​ទទួលទាន​ចេក​១ ផ្លែ​តូច ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​សម្រាប់​រយៈពេល​យ៉ាង​ហោច​ណាស់​២​ខែ ស្រក​ក្បាលពោះ​បាន​ដល់​ទៅ ៥០​ភាគរយ ។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា អ្នក​ក៏​កាត់​បន្ថយ​ការ​ទទួលទាន​ជាតិ​ស្ករ និង​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ផង​ដែរ​។

៤. មាន​ស​ន្ទ​ស្សន៍ Glycemic ទាប ៖ អាហារ​មាន​ស​ន្ទ​ស្សន៍ Glycemic ខ្ពស់​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ក​បញ្ហា​សុខភាព​ផ្សេង​ទៀត​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផង​ដែរ​។ ក៏​ព្រោះតែ​មាន​ស​ន្ទ​ស្សន៍ Glycemic ទាប ផ្លែ​ចេក​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​សម្រក​​ទម្ងន់ ។

៥.​អាហារ​ដ៏​ប្រសើរ​ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ​សម្រក​ទម្ងន់ ៖ ចេក​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​គ្លុយកូស​ដែល​ផ្ដល់​ថាមពល​បាន​ឆាប់​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ ។ លើស​ពី​នេះ​ទៅ​ទៀត​ចេក​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ប្រយុទ្ធ​ប្រឆាំង​អាការ​វិលមុខ និង​ឈឺ​រមួល​សាច់ដុំ​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ