ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុរេន​ត្រូវប៉ាន់​ខ្លាំង​ក្នុង​ប្រទេស​ចិន គម្រាមកំហែង​ដល់​ព្រៃឈើ​ម៉ា​ឡេ​ស៊ី

5 ឆ្នាំ មុន

ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃពុធ កន្លងមកថា កំណើនតម្រូវការទុរេនក្នុងប្រទេសចិនត្រូវបានស្តីបន្ទោសថា ជាមូលហេតុបង្កឲ្យមានការបាត់បង់ព្រៃឈើក្នុងប្រទេសម៉ាឡេស៊ី ព្រោះប្រជាជនត្រូវការដីសម្រាប់ការដំាដុះ ។…

ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃពុធ កន្លងមកថា កំណើនតម្រូវការទុរេនក្នុងប្រទេសចិនត្រូវបានស្តីបន្ទោសថា ជាមូលហេតុបង្កឲ្យមានការបាត់បង់ព្រៃឈើក្នុងប្រទេសម៉ាឡេស៊ី ព្រោះប្រជាជនត្រូវការដីសម្រាប់ការដំាដុះ ។

កសិករដំាដុះទុរេនក្នុងប្រទេសម៉ាឡេស៊ីកំពុងតែងាកចេញពីការដំាដុះទ្រង់ទ្រាយតូចទៅទ្រង់ទ្រាយធំវិញ ដែលបង្កឲ្យអ្នកការពារបរិស្ថានព្រមានថា អាចនឹងប៉ះពាល់ដល់ព្រៃឈើ ។

អ្នកស្រី Sophine Tann ដែលមកពីក្រុមការពារបរិស្ថាន PEKA បាននិយាយថា «បច្ចុប្បន្ននេះផ្លែទុរេនបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លំាងពីទីផ្សារប្រទេសចិន ។ ការកាប់ព្រៃឈើដើម្បីដំាដុះផ្លែទុរេនគឺកើតមានឡើងដើម្បីត្រៀមផ្គត់ផ្គង់តាមតម្រូវការ»។

ដោយតម្លៃប្រេងដូងម៉ាឡេស៊ីបន្តធ្លាក់ចុះជាបន្តបន្ទាប់ កសិករចាប់ផ្តើមងាកទៅកាន់ផ្លែទុរេនវិញ ។ រដ្ឋាភិបាលក៏បានគំាទ្រដល់ការលូតលាស់វិស័យនេះផងដែរដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារក្នុងប្រទេសចិន ។

យោងទៅតាមក្រសួងកសិកម្មនៅគូឡាឡំាពួរបានឲ្យដឹងថា ការនំាចេញផ្លែទុរេនពីម៉ាឡេស៊ីទៅកាន់ប្រទេសចិនក្នុងកំឡុងពេល៨ខែដំបូងនាឆ្នំា ២០១៨ បានកើនដល់ ១.៨លានដុល្លារ ច្រើនជាងពេលតែមួយនៅឆ្នំា ២០១៧ ស្ទើរតែទ្វេដងទៅហើយ ។

ម៉ាឡេស៊ីសង្ឃឹ់មថា កិច្ចព្រមព្រៀងដែលបានសម្រេចនៅខែសីហាដើម្បីនំាចេញផ្លែទុរេនទៅកាន់ប្រទេសចិននឹងបង្កើនការនំាចេញ ហើយពួកគែមានគោលដៅប្រមូលទិន្ននផលទុរេនឲ្យបានប្រមាណ​៤៤៣,០០០តោនផងដែរក្នុងឆ្នំា ២០៣០ ។

យ៉ាងណាក្តី ក្រសួងកសិកម្មបានអះអាងការដំាដុះនឹងត្រូវបានពង្រីកបន្តិចម្តង ហើយបានបន្ថែមថា ពួកគេបានជំរុញដល់កសិករឲ្យប្រើចម្ការដែលមានស្រាប់ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ