ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​គ្រាន់តែ​ឃើញ​រត់​ចេញ​មក​ក្រៅ​…​ផ្ទះ​៤​ខ្មង​លេប​ត្របាក់​ខ្ទេច

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​សាងសង់​ពី​ឈើ​ចំនួន​៤​ខ្នង ស្មើនឹង​៤​ផ្ទះ ស្ថិត​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​អស់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧…

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​សាងសង់​ពី​ឈើ​ចំនួន​៤​ខ្នង ស្មើនឹង​៤​ផ្ទះ ស្ថិត​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​អស់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ កុម្ភៈ ២០១៩ ជាមួយ​នោះ​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​បាន​ចេញ​មក​បន្តបន្ទាប់​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ផង​ដែរ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដើម​ពី​ដំបូង​គេ​បានឃើញ​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ
កែវ សុធា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ក្នុង​ពេល​ដែល​ឆេះ​នោះ​គេ​បានឃើញ​ក្មេង​ៗ​នាំ​គ្នា​រត់​ចេញ​មក​រក​កន្លែង
សុវត្ថិភាព ។ ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​មក​ផ្ទះ​ចំនួន​៣​ទៀត នៅ​ក្បែរ​នោះ​មាន ផ្ទះ​ឈ្មោះ យី​ម តុង
ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ផ្ទះ​ឈ្មោះ ហម ប៊ុ​ន​ធឿ​ន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ និង​ផ្ទះ​ឈ្មោះ ហម ធីតា ភេទ
ស្រី អាយុ​៤៤​ឆ្នាំ ដោយ​ភ្លើង​បាន​ឆេះ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​ឡើង​ហ៊ុយ​ទ្រលោម ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា បន្តិច​ក្រោយមក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរ
បាល​ស្រុក​មេមត់​០១​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​មេមត់​០១​គ្រឿង បាន​បើក​មក​ដល់
បាញ់​ទឹក​ពន្លត់ ដែល​បាន​ដឹកនាំ​ដោយ​លោក​វរសេនីយឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក
រួម និង​មន្ត្រី​ក្រោម​ឪ​វាទ​ជា​ច្រើន​នាក់​ទៀត ។ ជាមួយ​នោះ​លោក​ឧត្តមសេនីយទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នគរបាល​ស្រុក​តំបែរ និង​រថយន្ត​នគរបាល​ស្រុក​ពញាក្រែក ចំនួន​៣​គ្រឿង​ទៀត​បាន​ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ ។

សកម្មភាព​របស់​ក្រុម​សមត្ថកិច្ច​បាន​ជួយ​សម្រួល​ចរាចរណ៍​ផ្លូវ​មុខ​ផ្ទះ​ដែល​កើត​មាន​អគ្គិភ័យ ដើម្បី​ឲ្យ​រថយន្ត​បាញ់​ទឹកបាន​ស្រួល ហើយ​ទំហំ​នៃ​ការ​ខូចខាត​មិន​ទាន់​ដឹង​នូវឡើយ​ទេ ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើត​ចេញពីផ្ទះ​របស់​ឈ្មោះ សុភា សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ក៏​បាន​ឆេះ​រាល​ទៅ​ដល់​ផ្ទះ​៣​ទៀត ដែល​គ្រាន់តែ​ទឹកបាន​បាញ់​នោះ​ប្រើប្រាស់​អស់​ចំនួន​១៥​រថយន្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ