ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិ្ចចានិងស្តាយ​អនាគត​…​​ពេលឃាត់​​បាន​ក្មេងស្រីទាំង២​​ក្នុងឈ្មោះជា​«​ចោរ»

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិតជា​ស្មាន​មិន​ដល់​ដែល​ក្មេង​ស្រី​២​នាក់​បងប្អូនបាន​ឃុបឃិត​គ្នា​លួច​ម៉ូតូ​១​គ្រឿង ​ជិះ​ទៅ​អ៊ុត​សក់​ធ្វើ​ព្រងើយ ។ អាច​ចាត់ទុកជា​លើក​ដំបូង​ហើយ​ ដែល​ករណី​លួចម៉ូតូ​គេ​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្មេង​ស្រី​២​នាក់​បងប្អូន ។ យោង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​បាន​មក​ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ស្រងែ​៉…

ខេត្តសៀមរាប ៖ ពិតជា​ស្មាន​មិន​ដល់​ដែល​ក្មេង​ស្រី​២​នាក់​បងប្អូនបាន​ឃុបឃិត​គ្នា​លួច​ម៉ូតូ​១​គ្រឿង ​ជិះ​ទៅ​អ៊ុត​សក់​ធ្វើ​ព្រងើយ ។ អាច​ចាត់ទុកជា​លើក​ដំបូង​ហើយ​ ដែល​ករណី​លួចម៉ូតូ​គេ​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្មេង​ស្រី​២​នាក់​បងប្អូន ។

យោង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​បាន​មក​ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ស្រងែ​៉ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភ​: ក្រោយ​ពេល​ចោរ​ចូល​លួច​ម៉ូតូ នៅ​ក្នុងផ្ទះ​កាលពី​ថ្ងៃ​ទី​៤ កុម្ភ​: វេលា​ម៉ោង​១០​ និង​២៥​នាទី​ព្រឹក នៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រងែ​៉ ក្រុង​សៀមរាប រួច​គេចខ្លួន​បាត់​ស្រមោល ។ មន្ត្រី​ប៉ូលិស​​បានឱ្យ​ដឹង​ថា ពេល​ទទួល​បណ្តឹង​ភ្លាម​ក៏​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ក្មេង​ស្រី​២​នាក់ រួច​នាំ​យក​មក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ចាត់ការ​តាម​និ​តិ​វិធី ។ ចំណែក​ម៉ូតូ​ដែល​ដកហូត​បាន​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ។ ការ​ឃាត់​ខ្លួន​ក្មេង​ស្រី​ទាំង​២​នាក់​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ហាង​អ៊ុតសក់​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​បទល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​រួច​មក ម្ចាស់​ឈ្មោះ ហង់ សុភា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប បាន​ទុក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ សៀមរាប​១E.៤០៥២ នៅ​ក្រោមផ្ទះ ។

ម្ចាស់​ថា​មិន​បាន​ដក​សោ​ម៉ូតូ​ចេញ​នោះ​ទេ ក៏​ត្រូវ​ចោរលួច​បាត់ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ នៅ​ថ្ងៃ​ទី​៥ កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ព្រឹក ។ លោកស្នងការ​រង​ថ្លែង​ថា លោក​បានឱ្យ​កម្លាំង​ជំនាញ ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ស្រី​ទាំង​២​នាក់​និង​វត្ថុ​តាង​នៅ​ហាង​អ៊ុតសក់​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប រួច​នាំ​យក​មក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់ មាន​៖ ១-​ឈ្មោះ វិ​ន សុ​ជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​២-​ឈ្មោះ វិ​ន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ទាំង​ពីរ​នាក់ ជា​បងប្អូន​បង្កើត​)​មានស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ក្មេង​ស្រី​ទាំង​ពីរ​នាក់ រួច​មក ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន ។ ក្មេង​ស្រី​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ