ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​អ្នក​ប្រើ​សាំ​ចិត្ត iPhone ក្រោយ Apple នឹង​ដាក់​បច្ចេកវិទ្យា​ដោះ​សោរ​ថ្មី​១​ទៀត

5 ឆ្នាំ មុន

គេហទំព័រ Tom’s Guide បាន​ឲ្យ​ដឹង​ថា ប៉ាតង់​ថ្មី​បង្ហាញ​ថា Apple មាន​គម្រោង​នាំ​យក Touch ID សម្រាប់​ស្កេ​ន​ក្រយៅ​ដៃ​មក​វិញ​សម្រាប់…

គេហទំព័រ Tom’s Guide បាន​ឲ្យ​ដឹង​ថា ប៉ាតង់​ថ្មី​បង្ហាញ​ថា Apple មាន​គម្រោង​នាំ​យក Touch ID សម្រាប់​ស្កេ​ន​ក្រយៅ​ដៃ​មក​វិញ​សម្រាប់ iPhone ក្រោយ​ៗ​ដោយ​ប្រើប្រាស់ Sensor បង្កប់​ក្នុង​ស្គ្រី​ន ។

ប៉ាតង់​ខាងលើ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ Apple Insider និង​បង្ហាញ​ពី​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​ពេល​ដែល​អ្នក​ប៉ះ​នឹង​ស្គ្រី​ន​ទូរស័ព្ទ ដែល​មាន​ភាព​ខុស​គ្នា​នឹង​បច្ចេកវិទ្យា​ដែល​ទូរស័ព្ទ Vivo និង Huawei ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ។

បច្ចេកវិទ្យា​ថ្មី​ខាងលើ​នឹង​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​ស្កេ​ន​ក្រយៅ​ដៃ​បាន មិន​ថា​អ្នក​ប៉ះ​នៅ​ផ្ទៃ​ណាមួយ​នៃ​ស្គ្រី​ន​ទូរស័ព្ទ​ទេ ។ ប៉ាតង់​ថ្មី​របស់ Apple ស្រ​ដៀង​ទៅ​នឹង​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​ក្នុង​ស្គ្រី​ន​ដែល Qualcomm បង្រួម​ចូល​ក្នុង Snapdragon 855 ផង​ដែរ ។

បើ​ទោះជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា Samsung បាន​សហការ​ជាមួយនឹង Qualcomm ក្នុង​ការ​ផលិត Sensor ថ្មី​សម្រាប់ Galaxy S10 របស់​ខ្លួន​ពិតមែន ប៉ាតង់​មួយ​កាលពី​ឆ្នាំ​មុន​បាន​បង្ហាញ​មក​ថា Samsung ក៏​បាន​ព្យាយាម​បង្កើត​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​ក្នុង​ស្គ្រី​ន​ដែល​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​ស្កេ​ន​ក្រយៅ​ដៃ​បាន​គ្រប់​ផ្នែក​នៃ​ផ្ទៃ​ស្គ្រី​ន​ដែរ ។

បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​របស់ Qaulcomm និង Apple ត្រូវ​បាន​អះអាង​ថា អាច​ស្កេ​ន​បាន​លឿន​ជាង​បច្ចេកវិទ្យា​ដទៃ​ផង​ដែរ ។ បើ​ទោះជា Apple អាច​នឹង​យក Touch ID មក​វិញ​ពិតមែន បច្ចេកវិទ្យា Face ID ក៏​ប្រហែលជា​មិន​ទៅ​ណា​ដែរ ។

យ៉ាងណា​ក្តី Touch ID ថ្មី​ខាងលើ​ប្រហែលជា​មិន​អាច​មាន​លើ iPhone ថ្មី​ៗ​សម្រាប់​ឆ្នាំ​នេះ​ទេ ព្រោះ​ប៉ាតង់​ខាងលើ​ប្រៀប​ដូច​ជា​បង្ហាញ​ពី​បច្ចេកវិទ្យា​ជា​ច្រើន​ដែល​នៅ​មិន​ទាន់​សម្រេច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ