ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន…ប្រពន្ធ​រត់​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ប្តី

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​ប្តី​បាន​​ប្រើអំពើហិង្សាមកលើ​​ប្រពន្ធ​មិន​ចេះ​ឈប់ ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះឧកញាតី…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ជា​ប្តី​បាន​​ប្រើអំពើហិង្សាមកលើ​​ប្រពន្ធ​មិន​ចេះ​ឈប់ ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះឧកញាតី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ផល សុ​ខេ​ង អាយុ​៤០​ឆ្នាំ មុខរបរ​ចុងភៅ​នៅ​ភោជនីយដ្ឋាន មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​បាន​របួស​ពក​ក្បាល ជាំ​ថ្ពាល់​ខាងស្តាំ និង​ជាំភ្នែក​ខាងស្តាំ​) ។ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជៀម គឹ​ម​ជា អាយុ​៤០​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​) ។

នគរបាល​ស្រុក​ខ្សាច់កណ្តាល​បានអោយ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​ជា​ប្តី​ធ្លាប់​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ជា​ច្រើន​លើក​មក​ហើយ និង​ធ្លាប់​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​ប៉ុស្តិ៍​ចំនួន​មួយ​លើក​ផង​ដែរ លុះ​នៅ​វេលា​កើតហេតុ ជន​រង​គ្រោះជា​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ភោជនីយដ្ឋាន មក​ដល់​ផ្ទះ​វិញ ត្រូវ​ជនសង្ស័យ​ជា​ប្តី​បាន​ស្តីបន្ទោស​ថា «​ង៉ែ​ង​ទៅ​ធ្វើការ​នៅ​ចំការ​ស្នេហ៍​សំខាន់​ជាង​កូន​ឬ?​» ពេល​នោះ​ជន​រង​គ្រោះជា​ប្រពន្ធ​បាន​ឆ្លើយ​ថា «​គ្មាន​អ្វី​ពាក់​ព​ន្ធ័​ជាមួយ​អ្នកឯង​ទេ​» ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំនួន​២​ដៃ ត្រូវ​ចំ​មុខ​បណ្តាល​ឲ្យ​មាន​របួស​ហើម​ជាំ រួច​ជនសង្ស័យ​បាន​ធាក់​ជន​រង​គ្រោះ​ចំនួន​២​ជើង​ទៀត ត្រូវ​ចំ​.​ពោះ បន្ទាប់​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​វាយ​ក្បាល​ជន​រង​គ្រោះ​ចំនួន​១​ខ្នងកាំបិត​ខ្វែវ បណ្តាល​ឲ្យ​មាន​របួស​ពក​ក្បាល​មួយ​កន្លែង ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ជា​ប្រពន្ធ​បាន​រត់​មក​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះឧកញាតី ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ