ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​មុខ​នឹង​ការ​តវ៉ា​មួយ​ពុំ​ធ្លាប់​មាន​នៅ​ស៊ីរី​ប្រធានា​ធិបតី​ចង់​ធ្វើ​ការ​វាយ​លុក​មួយ

15 ឆ្នាំ មុន

ប្រឈម​មុខ​ចាប់​តាំង​ពី​១៥​ថ្ងៃ​មក​ហើយ​នឹង​ការ​តវ៉ា​នយោ​បាយ​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ប្រធានា​ធិបតី​ស៊ីរី​លោក​បាចារ អាល់​អាសាដ​ បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​៣០ មីនា ពី​ការ​វាយ​លុក​​ខ្លាំង​មួយ​នៅ​មុខ​សភា​។ ផ្ទុយ​ទៅ​វិញ​ប្រធានា​ធិបតី​ស៊ី​រី​ពុំ​បាន​ធ្វើ​ការ​ប្រកាស​ណា​មួយ​​ដូច​គេ​រំពឹង​ទុក​ពី​ការលុប​ចោល​ច្បាប់​គ្រា​អាសន្ន​ដែល​មាន​ជា​ធរមាន​ចាប់​តាំង​ពី​ការ​កាន់​អំណាច​របស់​គណ​បក្ស​បាអាស់​នៅ​ក្រុង​ដាម៉ាស់​ពី​ឆ្នាំ​១៩៦៣​មក​ឡើយ​។ អាយុ​៤៥​ឆ្នាំ​កូន​ប្រុស​របស់​លោក​ហា​ហ្វេស អាល់​អាសាដ​ ​ឡើង​កាន់​អំណាច​បន្ត​ពី​ឪពុក​ដែល​​ទទួល​មរណ​ភាព​កាល​ពី​១១​ឆ្នាំ​មុន​ ពេល​នេះ​ក៏​ពុំ​អាច​គេច​ផុត​ពី​ខ្យល់​បះ​បោរ​ដែល​កើត​មាន​នៅ​ពិភព​អារ៉ាប់​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១០​មក​ដែរ​។
ក្នុង​សុន្ទរកថា​មួយ​ប្រធានា​ធិបតី​សីុរី​បាន​ចោទ​ប្រកាន់​ក្រុម​ជន​មួយ​​ក្តាប់​តូច​ថា​ ប៉ុន​ប៉ង​សាប​ព្រោះ​ភាព​ចលា​ចល​នៅ​ក្រុង DERAA ជា​កន្លែង​មាន​ការ​តវ៉ា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ដែលនៅ​​ទី​នោះ​មាន​សេចក្តី​រាយ​ការណ៍​ពី​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់​ចាប់​តាំង​ពី​ជិត​២​សប្តាហ៍​កន្លង​មក​នេះ​។
មុន​ពេល​ធ្វើ​សុន្ទរកថា នេះ​លោក​អាល់​អា​សាដ​ បាន​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​លោក​ជា​ច្រើន​សិប​ពាន់​នាក់​ក្នុង​ទី​ក្រុង​ធំៗ​របស់​ប្រទេស​ដូច​ជា​ទី​ក្រុង​ដាម៉ាស់​ អាឡេប ហូម​​ ហាម៉ា និងតារ​​ទូស​ជា​ដើម។
ប៉ុន្តែ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​ បាតុ​ករ​ជា​ច្រើន​រយ​នាក់​បាន​លើក​គ្នា​នៅ​តាម​ដង​វិថី​ទាំង​ឡាយ​នៃ​ក្រុង​កំពង់​ផែ​ LATTAQUIE ដើម្បី​ទាម​ទារ​សេរី​ភាព​។ មាន​ការ​ប៉ះ​ទង្គិច​គ្នា​នានា​ជាមួយ​កង​កម្លាំង​សន្តិ​សុខ​។
ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ​ជា​លើក​ដំបូង​តាំង​ពី​មាន​ចលា​ចល​នៅ ក្រុង DERRA ​បន្ទាប់​មក​រាល​ដាល​ដល់​ទី​ក្រុង​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ទី​ក្រុង​ហាម៉ា និង​ក្រុង​ដាម៉ាស់​ជា​ដើម លោក​អាសាដ​សំដែង​ពី​ការ​គាំ​ទ្រ​ឱ្យ​មាន​ការ​កែ​ទ​ម្រង់​នយោ​បាយ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​សន្យា​អំពី​វិធាន​ការ​ជាក់​ស្តែង​ទាំង​ឡាយ​សំរាប់​ការ​កែ​ទម្រង់​ប្រព័ន្ធ​គណ​បក្ស​តែ​មួយ​ គឺ​គណ​បក្ស​បាអាស់​របស់​លោក​ឡើយ​។
លោក​អាសាដ​បន្ត​ថា ប្រទេស​ស៊ីរី​នា​ពេល​នេះ​ជា​គោល​ដៅ​នៃ​ការ​រួម​គំនិត​​យ៉ាង​ធំ​មួយ​ដែល​បំបែក​ខ្លួន​ដល់​បណ្តា​ប្រទេស​​នៅ​ក្បែរ​ និង​នៅ​ឆ្ងាយ​ពី​ទុយ​នី​ស៊ី អេហ្ស៊ីប​ ឬ​យេ​ម៉ែន ៕