ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដឹង​ហេតុ​អ្វី​បានជា​គាត់​ដាច់​ចិត្ត​ធ្វើ​បែប​នេះ​ក្នុង​អង្រឹង​ចោល​ប្រពន្ធ និង​កូន​៣​នាក់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​ចោល​ប្រពន្ធ និង​កូន​ដោយ​យក​ក្រណាត់​អង្រឹង​ចង​.​ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​រហាល​ប្រី​យ៍​ចំការ​ដំឡូង​មី ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ចម្ងាយ​១​គីឡូម៉ែត្រ…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង​ចោល​ប្រពន្ធ និង​កូន​ដោយ​យក​ក្រណាត់​អង្រឹង​ចង​.​ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​រហាល​ប្រី​យ៍​ចំការ​ដំឡូង​មី ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ចម្ងាយ​១​គីឡូម៉ែត្រ ក្នុងភូមិ​យ៉​ក ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ វួ​ន ដាង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ចំណែក​​ប្រពន្ធ​ឈ្មោះ សេង ច្រឹប អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​កសិករ មានកូន​៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ រូប​ខ្លួន និង​កូន​ៗ​នាក់​បាន​ចេញពីផ្ទះ​ទៅ​ដេក​ដក​ដំឡូង​មី​ជាមួយ​បងប្អូន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១​គីឡូម៉ែត្រ ក្រោយមក​ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​ដើរទៅ​ចំការ​ដែរ លុះ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៦ ប្តី​របស់​ខ្លួន​បាន​យក​អង្រឹង​មក​ចង​ដេក​នៅ​ក្រោម​ដើមឈើ ហើយ​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ ស្រាប់តែ​ប្តី​របស់​ខ្លួន​យក​ក្រណាត់​អង្រឹង​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។

បើ​ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​នូវ​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​សព នោ​ង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ជន​រង​គ្រោះ​ពិត​ជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក​ពិតប្រាកដ​មែន ក្រោយមក​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា អាច​​ជា​រឿង​ប្រច័ណ្ឌ​ជាមួយនឹង​បងប្អូន​ក៏​អាច​ថា​បាន​ដែរ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ