ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នកបួស​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន​ទេ?

5 ឆ្នាំ មុន

តើ​មាន​ព្រះសង្ឃ​ប៉ុន្មាន​អង្គ ដែល​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់? សង្ស័យ​មិន​ច្រើន​ប៉ុន្មាន​ទេ នេះ​បើ​តាម​កត្តារួម​ផ្សំ​ទាំងឡាយ​ដែល​មាននៅ​ក្នុង​សម័យកាល​ដ៏​ទំនើប​នេះ ។ ពិត​ណាស់​អ្នកបួស​ទាំងឡាយ​សុទ្ធតែ​ជា​អ្នក​នឿយណាយ​ក្នុង​កាម លះកិលេស​នានា ហើយ​ចូល​មក​បូជា​កាយ​ថ្វាយខ្លួន​ស៊ូ​រស់នៅ​ដ៏​ស្ងប់ស្ងាត់​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​ការ​ប្រតិបត្តិ​ធម៌​វិន័យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ។ អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​បរិសុទ្ធ​ស្អាត…

តើ​មាន​ព្រះសង្ឃ​ប៉ុន្មាន​អង្គ ដែល​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់? សង្ស័យ​មិន​ច្រើន​ប៉ុន្មាន​ទេ នេះ​បើ​តាម​កត្តារួម​ផ្សំ​ទាំងឡាយ​ដែល​មាននៅ​ក្នុង​សម័យកាល​ដ៏​ទំនើប​នេះ ។

ពិត​ណាស់​អ្នកបួស​ទាំងឡាយ​សុទ្ធតែ​ជា​អ្នក​នឿយណាយ​ក្នុង​កាម លះកិលេស​នានា ហើយ​ចូល​មក​បូជា​កាយ​ថ្វាយខ្លួន​ស៊ូ​រស់នៅ​ដ៏​ស្ងប់ស្ងាត់​ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​ការ​ប្រតិបត្តិ​ធម៌​វិន័យ​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ។

អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​បរិសុទ្ធ​ស្អាត គឺ​ប្រតិបត្តិ​ទៅ​តាម​ត្រៃសិក្ខា​មាន សីល សមាធិ បញ្ញា ដែល​លោក​ចាត់​ថា​ជា​គ្រឹះ​យ៉ាង​រឹង​មាំ​ក្នុង​ការ​លើក​តម្លៃ​ឧត្តមភេទ​ឱ្យ​ប្រសើរ​ឡើង និង​ធ្វើ​ឱ្យ​អាសវៈ​ស្តើង​ចុះ ។

នេះ​ជា​គោល​ធម៌​ទាំង​៧​ចំណុច ដែល​បព្វជិត​គប្បី​ដុសខាត់​អធិសីល​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​គឺ ១-​ជា​អ្នកមាន​សទ្ធា ជឿជាក់​ពិត​ឥត​ងាករេ​, ២-​ជា​អ្នកមាន​សីល​ដ៏​ប្រសើរ​, ៣-​ជា​ពហុស្សូត អ្នកចេះ​ដឹង​ច្រើន​, ៤-​ជា​អ្នក​ចេញ​ចាក​ពួក​ទៅ​រក​ទី​ស្ងាត់​, ៥-​ជា​អ្នកមាន​ព្យាយាម​ជា​ធំ​, ៦- ជា​អ្នកមាន​សតិ​ជាប់​ជា​និច្ច និង​៧-​ជា​អ្នកមាន​បញ្ញា​ច្រើន ។

អ្នកមាន​សទ្ធា​ក្នុង​ព្រះពុទ្ធ​សាសនា បើ​ធ្វើ​ទាន​ប៉ះ​ចំ​ព្រះសង្ឃ​ដែល​មាន​សីល​បរិសុទ្ធ​ស្អាត ផល​នៃ​ទាន​ក៏​បាន​ច្រើន តែបើ​ប៉ះ​ចំ​ភិក្ខុ​ទ្រុស្តសីល ទាន​នោះ​ក៏​បាន​ផល​តិច ។ ដូច្នេះ​ដើម្បី​ញុំា​ង​សទ្ធា​ពុទ្ធបរិស័ទ​ឱ្យ​មាំ​ស៊ប់ មិន​បែក​រេ​ទៅ​រក​សាសនា​ផ្សេង អ្នកបួស​គប្បី​ប្រព្រឹត្ត​ធម៌​វិន័យ​ឱ្យ​បាន​ត្រឹមត្រូវ សង្រួម​ឥន្ទ្រិយ​ឱ្យ​ល្អ​សមជា​ឧត្តមភេទ កុំ​លោត​កញ្ជ្រោល​ទៅ​តាម​បណ្តាញ​សង្គម​បច្ចប្បន្នដ៏​ទំនើប​នេះ​ ។