ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា​២​រូប​ត្រៀម​ជួប​ជាមួយ​ថៃ ខណៈ​១​គូ​ទៀត​បារាំង​ជួប​អីុរ៉​ង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៩ ខែកុម្ភៈ​ខាង​មុខ​នេះ នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នឹង​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​៣​គូ​។ ក្នុង​នោះ​២​គូ​កីឡាករ​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ថៃ ខណៈ​១​គូ​ទៀត​កីឡាករ​បារាំង​ជួប​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​អ៊ី​រ៉​ង់​។ ព្រឹត្តិការណ៍​ប្រកួត​ពិសេស​បែប​នេះ យូរ​ៗ​ទើប​មាន​ម្ដង​ប៉ុណ្ណោះ​។…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី​ថ្ងៃ​សៅរ៍​ទី​៩ ខែកុម្ភៈ​ខាង​មុខ​នេះ នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នឹង​មាន​គូប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ចំនួន​៣​គូ​។ ក្នុង​នោះ​២​គូ​កីឡាករ​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ថៃ ខណៈ​១​គូ​ទៀត​កីឡាករ​បារាំង​ជួប​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​អ៊ី​រ៉​ង់​។

ព្រឹត្តិការណ៍​ប្រកួត​ពិសេស​បែប​នេះ យូរ​ៗ​ទើប​មាន​ម្ដង​ប៉ុណ្ណោះ​។ ហើយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បង្កើត​​ឡើង​បែប​នេះ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ហើយ​ក៏​ដើម្បី​ឱ្យ​មានការ​គាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​កាន់តែ​ច្រើន​ឡើង​។

សម្រាប់​គូប្រកួត​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​គ្នា​លើក​នេះ មាន​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឌែ​ប​សា​យ៉ា​ម ក​,​កាម​ណាត ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។

កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​កងពលតូច​ពិសេស​ឆ័​ត្រ​យោង​៩១១ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភី​ត​វិស្ណុ កាំ​ប៉ាន់​មួយ​ថៃ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ខណៈ​កីឡាករ​បារាំង​ឈ្មោះ Julien Tor.Phittakchai ជួប​ប្រកួត​ជាមួយ​កីឡាករ​អ៊ី​រ៉​ង់​ឈ្មោះ Hassan Vahdani Rad គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។

កីឡាករ ឡុ​ង ជិន ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ឌែម​សា​យ៉ា​ម លើក​នេះ គឺ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​កីឡាករ​ថៃ​ម្នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​នោះ​ទេ​។​ចំណែក​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ក៏​មិនជា​អន់​ប៉ុន្មាន​ដែរ គឺ​អាច​ស៊ីសង​ជាមួយ​គ្នា​បាន​ប៉ុន្តែ​គេ​ខ្លាច​តែ ឡុ​ង ជិន ប៉ុណ្ណោះ ដោយ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ ការ​ប្រកួត​របស់​គេ​មិនសូវ​មានសំណាង​ទាល់តែ​សោះ​។

រីឯ​កីឡាករ គឹ​ម វាសនា​វិញ​នោះ​ដែល​ត្រូវ​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ ភី​ត​វិស្ណុ​លើក​នេះ ក៏​នៅ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ដែរ​។ កីឡាករ​ថៃ​ម្នាក់​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទាល់តែ​សោះ ប៉ុន្តែ​តាមតែ​គេ​ធ្លាប់​ដឹង គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ស្រុក​ថៃ​។ ចំណែក គឹ​ម វាសនា​វិញ គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​ដែល​ទើបតែ​លេច​មុន​នៅ​លើ​សង្វៀន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ប៉ុណ្ណោះ ដូច្នេះ​មិនដឹង​ថា​អាច​ស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់​នោះ​ទេ0x017d7 ប៉ុន្តែ​លោក ឡៅ ស៊ី​ណាត ដែល​ជា​គ្រូបង្វឹក​របស់​ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​បាន​ប្រាប់​ថា កូនសិស្ស​របស់​លោក​មុន​ពេល​ប្រកួត​ជិត​១​ខែ​នេះ ហាត់​ខ្លាំង​ណាស់​ប្រហែលជា​មិន​អី​នោះ​ទេ​។

ហើយ​អ្វី​ដែល​គេ​មានការ​ចង់​ដឹង​កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ គឺ​ការ​ប្រកួត​រវាង​កីឡាករ បរទេស​ដូច​គ្នា​។ លោក​មាស សុខ​គ្រី បាន​ប្រាប់​ថា កីឡាករ​បរទេស​ទាំង​២​រូប​នេះ សុទ្ធតែ​ហាត់​នៅ​ប្រទេស​ថៃ​ទាំងអស់ ប៉ុន្តែ​លោក​អះអាង​កីឡាករ​បារាំង​ម្នាក់​នេះ​ល្អ​ខ្លាំង​ណាស់ ហើយ​លោក​មាន​ជំនឿ​ចិត្ត​ថា គេ​និង​អាច​ផ្ដួល​កីឡាករ​អ៊ី​រ៉​ង់​ឱ្យ​សន្លប់​ក្នុង​ទឹក​ណាមួយ​មិន​ខាន​ឡើយ​។ ​ចំ​ណែ​គូប្រកួត​មិត្តភាព​ធម្មតា​១​គូ​ទៀត គឺ​កីឡាករ ពុ​យ ក្រូច មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ អេ​លី​ត គឹ​ម​ហុង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ