ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ប្រកាស​ការងារ​ជាង​៧០០​កន្លែង​នៅ​ក្នុង​វេទិកា​ការងារ​ថ្ងៃ​ទី​១៣ កុម្ភៈ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វេទិកា​រងារ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នឹង​មានការ​ងារ​ជាង​៧០០​កន្លែង​បន្ថែម​ទៀត កំពុង​រង់ចាំ​សិស្ស​និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វេទិកា​រងារ​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ​នឹង​មានការ​ងារ​ជាង​៧០០​កន្លែង​បន្ថែម​ទៀត កំពុង​រង់ចាំ​សិស្ស​និស្សិត​ដែល​កំពុង​ស្វែងរក​ការងារ ។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ​បាន​ឲ្យ​ដឹង​ថា ឱកាស​ការងារ​ចំនួន​៧២៣​កន្លែង​បន្ថែម​ទៀត​ហើយ កំពុង​រង់ចាំ សិស្ស​-​និស្សិត ដែល​កំពុង​ស្វែងរក​ការងារ និង​ចង់​ផ្លាស់​ប្តូរ​ការងារ​ថ្មី​ពី​ក្រុមហ៊ុន​ចំនួន​១០ សម្រាប់​វេទិកា​ការងារ​នា​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​រួម​មាន ក្រុមហ៊ុន ALPHA GOLD FUTURES, ELT,​មហានគរ​, PassApp, BROWN, ម៉ា​ស្ទ័​រ ស៊ុ​គី​ស៊ុប​, MAJOR CINEPLEX, HUAWEI, PARK Café, និង​មីក្រូហិរញ្ញវត្ថុ bamboo ដែល​ក្រុមហ៊ុន​ទាំង​១០​នេះ នឹង​មាន​វត្តមាន នៅ​ក្នុង​កម្មវិធី​វេទិកា​ការងារ​ប្រចាំខែ​កុម្ភៈ របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

សម្រាប់​សិស្ស​-​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​កុំ​ភ្លេច​ត្រៀម​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់​ពាក្យ​ផ្ទាល់​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកតំណាង​មក​ពី​បណ្តា​ក្រុមហ៊ុន​ចាប់ពី​ម៉ោង ០៨​និង​០០​ព្រឹក​ដល់​ម៉ោង​០៥​និង​០០​ល្ងាច​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

អាស្រ័យ​ហេតុនេះ​សិស្ស​- និស្សិត អ្នក​ស្វែងរក​ការងារ​ធ្វើ​និយោជក ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ឬ​ត្រូវការ​បទ​ពិសោធន៍​ស្វែងរក​ការងារ​ធ្វើ និង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​អាច​ទទួល​បាន​សេវា​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល​ដោយ​មិន​គិត​កម្រៃ សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ