ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​កូន​នេះ ខឹង​សុំ​លុយ​ម្ដាយ​មិន​បាន​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​យ៉ាង​ខ្លាំង​ដល់​កម្រិត​បែក​ថ្នាំ ហើយ​លែង​ស្គាល់​បុណ្យ​បាប​អ្វី​ទាំងអស់ បាន​ហាមាត់​សុំ​លុយ​ពី​ស្ត្រី​ជា​ម្ដាយ​ដែល​មានមុខរ​បរជា​អ្នកស៊ីឈ្នួល​បេះ​ត្រកួន​ឲ្យ​គេ ហើយ​១​ថ្ងៃ​ៗ​រកបាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។ ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ថា គ្មាន​លុយ​ទេ ស្រាប់តែ​ជន​តិរច្ឆាន​នោះ​ខឹងសម្បារ​ក៏​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ចោល…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​យ៉ាង​ខ្លាំង​ដល់​កម្រិត​បែក​ថ្នាំ ហើយ​លែង​ស្គាល់​បុណ្យ​បាប​អ្វី​ទាំងអស់ បាន​ហាមាត់​សុំ​លុយ​ពី​ស្ត្រី​ជា​ម្ដាយ​ដែល​មានមុខរ​បរជា​អ្នកស៊ីឈ្នួល​បេះ​ត្រកួន​ឲ្យ​គេ ហើយ​១​ថ្ងៃ​ៗ​រកបាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ ។ ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ថា គ្មាន​លុយ​ទេ ស្រាប់តែ​ជន​តិរច្ឆាន​នោះ​ខឹងសម្បារ​ក៏​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ចោល បណ្ដាល​ឲ្យ​ឆេះ​ម៉ដ្ឋ​ក្លាយជា​ផេះ​ផង់​រួច​ហើយ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​មាន​ទំហំ​៥​ម៉ែត្រ​បួន​ជ្រុង​សាងសង់​ពី​ឈើ​ប្រក់​ដំបូល​ស័ង្កសី ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់ ឈ្មោះ តែង វ​ណ្ណី​អាយុ​៥៩​ឆ្នាំ ។ ចំណែក​ជន​បែក​ថ្នាំ​ដុត​បំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ស្គាល់ឈ្មោះ​នៅឡើយ ព្រោះ​សមត្ថកិច្ច​សុំ​លាក់​សិន​ដោយ​ជន​នេះ​កំពុង​រត់គេច​ខ្លួន ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន ។

ស្ត្រី​ជា​ម្ដាយ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា កូនប្រុស​របស់​គាត់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​ដល់​កម្រិត​បែក​ថ្នាំ​ទៅ​ហើយ ម្យ៉ាងទៀត​មុន និង​ឈាន​ដល់​ការ​ញៀន​ថ្នាំ​ងប់ងុល​យ៉ាងនេះ គាត់​បាន​ណែនាំ​ប្រៀនប្រដៅ​អស់ចិត្ត​ហើយ ប៉ុន្តែ​មិន​ស្ដាប់​មិន​តាម​ប្រដៅ​មិន​បាន​ទាល់តែ​សោះ ។ ដោយឡែក​នៅ
នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ កូនចោរ​ម្សៀត​រូប​នេះ​បាន​សុំ​លុយ​គាត់​ចាយ ប៉ុន្តែ​គាត់​ប្រាប់​ថា គ្មាន​លុយ​ឲ្យ​ទេ ខណៈនោះ​បាន​ធ្វើ​ឲ្យ​កូន​តិរច្ឆាន​ខឹងសម្បារ​យ៉ាង​ខ្លាំង ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​កូន​ចង្រៃ​នេះ​បាន​ដុត​កម្ទេច​ផ្ទះ​របស់​គាត់​ចោល បណ្ដាល​ឲ្យ​ឆាបឆេះ​អស់​គ្មាន​សល់​រួច​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

នគរបាល​បាន​និយាយ​ថា ខណៈ​ពេល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ចេញ​ទៅ​បាញ់​ព្រោះ បារម្ភ​ខ្លាច​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ៗ​នោះ ប៉ុន្តែ​បន្ទាប់​ពី​បាញ់​អស់​ទឹក​១​រថយន្ត​ប៉ុណ្ណោះ​ក៏​រលត់​ទៅ​វិញ តែ​ផ្ទះ​នោះ​បាន​ក្លាយទៅជា​ផេះ​ផង់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ