ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឡាវ​ម្នាក់​នាំ​ថ្នាំ​ញៀន​ជាង​៥​ពាន់​គ្រាប់ មក​លក់​ឱ្យ​ខ្មែរ​ជាប់អន្ទាក់​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១០ និង​៤២​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​ដោយ​លោក…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១០ និង​៤២​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការ​រង​ស្ទាក់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មួយ​ករណី នៅ​ចំណុច​បង្គោល​លេខ​៣៦ ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​.​ឡាវ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង និង​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​គ្រឿន​ម្នាក់ និង​ថ្នាំ​ញៀន​២៧​កញ្ចប់​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ងួ​ន ឡែ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​ភា​ង​ឌី ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន​៥.៣០២​គ្រាប់ ទម្ងន់​សុទ្ធ ៥៣៤,៤​ក្រាម​.​ទូរស័ព្ទ​១​គ្រឿង ប្រាក់​ឡាវ​៥០.០០០​គីប និង​កាបូប​ខ្មៅ​១ ដែល​ដាក់​ថ្នាំ​ញៀន​។ ទាក់ទិន​ទៅ​នឹង​ករណី​បង្ក្រាប​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បង្ហើប​ឱ្យ​ដឹង​ថា៖

ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់​នោះ បាន​ដឹក​គ្រឿងញៀន​ជាង​៥​ពាន់​គ្រាប់​ចេញពី​ប្រទេស​ឡាវ ក្នុង​គោលបំណង​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ចូល​មក​ជួញដូរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៉ុន្តែ​ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​.​ក្រុង​ស្ទឹង​ត្រែង បាន​ធ្វើការ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​ទាន់​ពេលវេលា​។ ក្រោយ​ពី​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ