ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​ចូលខ្លួន​ប្រើ​ហិ.ង្សា ប្រពន្ធ​ប្ដឹង​នគរបាល​ចុះ​ទៅ​ដល់​ធ្លាយ​រឿង​ជួញដូរ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ បាន​ធ្វើ​សកម្មភាព​ជួញដូរ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​ទាំង​នគរបាល និង​អ្នក​ជិតខាង​មិន​មាន​នរណា​ម្នាក់​បានដឹង​ឡើយ​។ ប៉ុន្តែ​ទីបំផុត​មិន​អាច​លាក់បាំង​នូវ​ទ​ង្វើ ដែល​ខ្លួន​ប្រព្រឹត្ត​បាន​តទៅ​ទៀត​ទេ​ដោយសារ​តែ​ជន​នេះ​ផឹកស្រា​ស្រវឹង​ហើយ​បាន​ប្រើ​អំពើ ហិង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​ទាំង​យប់​អា​ធ្រា​ត្រ​។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ បាន​ធ្វើ​សកម្មភាព​ជួញដូរ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​ទាំង​នគរបាល និង​អ្នក​ជិតខាង​មិន​មាន​នរណា​ម្នាក់​បានដឹង​ឡើយ​។ ប៉ុន្តែ​ទីបំផុត​មិន​អាច​លាក់បាំង​នូវ​ទ​ង្វើ ដែល​ខ្លួន​ប្រព្រឹត្ត​បាន​តទៅ​ទៀត​ទេ​ដោយសារ​តែ​ជន​នេះ​ផឹកស្រា​ស្រវឹង​ហើយ​បាន​ប្រើ​អំពើ ហិង្សា​ក្នុង​គ្រួសារ វាយ​ប្រពន្ធ​ទាំង​យប់​អា​ធ្រា​ត្រ​។

ទើបត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ដង្កោ​ជួយ​អន្តរាគមន៍ ហើយ​ក្រោយ​ពេល​ទៅ​ដល់​នគរបាល បាន​រក​ឃើញ​ថ្នាំ​ញៀន និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ ទើប​ដឹង​ថា ជន​នេះ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្មោះ វ៉ាង ឈាន អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

ក្រោយ​ចាប់ខ្លួន នគរបាល ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​០១​កញ្ចប់ ទម្ងន់​ប្រហែល​១​ជី ,​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១​គ្រឿង រួម​នឹង​សម្ភារ សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។ លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ថ្លែងប្រាប់​ថា ទាំង​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ជិតខាង​មិន​មាន​នរណា​ម្នាក់ បានដឹង និង​ចាប់អារម្មណ៍​ថា​ជនសង្ស័យ​រូប​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​ឈាន​ដល់​ការ ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​គឺ​ដោយសារ​តែ​ជន​នេះ​ស្រវឹងស្រា ហើយ​បាន​ប្រើ​ហិង្សា​វាយ​ប្រពន្ធ​ទាំង​យប់​។

ពេល​នោះ​ប្រពន្ធ​បាន​ប្ដឹង​សុំ​ការ​អន្តរាគមន៍ ហើយ​លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​ជួយ លុះ​ពេល​ទៅ​ដល់ ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទើប​រក​ឃើញ​វត្ថុ​តាង​ខាងលើ​។ បន្ទាប់​មក​ក៏​បាន​ធ្វើការ​ចាប់ខ្លួន នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ហើយ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ