ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ចំនួន​២​នាក់​បាន​លង់ទឹក​ស្លា.ប់ ខណៈ​នាំ​គ្នា​លេង​ទឹក​អាង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ចំនួន​២​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹក​អាង​លង់​ស្លាប់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ចំនួន​២​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹក​អាង​លង់​ស្លាប់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំណុច​អាង​ទឹក ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ​មាន​ក្មេង​០៤​នាក់ បាន​ចេញពី​រៀន​គួរ ហើយ​បាន​នាំ​គ្នា​ទៅ​លេង​ទឹក​អាង ស្រាប់តែ​លង់ទឹក​ក្មេង​ស្រី​ស្លាប់​ចំនួន​០២​នាក់​។ ក្មេង​ស្រី​ជន​រង​គ្រោះ​ទាំងនោះ មាន​ម្នាក់​ឈ្មោះ ស​ម្ប​តិ្ត ស្រី​ណុ​ង ភេទ​ស្រី អាយុ​០៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ថន គឹ​ម​ហួ​ន ភេទ​ស្រី អាយុ​០៦​ឆ្នាំ ក្មេង​ស្រី​ទាំង​០២​នាក់ មាន​ទីលំនៅ​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល បាន​បញ្ជាក់​ថា​៖ ក្រោយ​កើតហេតុ​ភ្លាម​ៗ ក្មេង​ៗ​ចំនួន​០២​នាក់ បាន​រត់​មក​រាយការណ៍​ប្រាប់​អ្នក​ភូមិ និង​បាន​ចុះ​រាវរក​ស្រង់​មក​យក​លើគោក​។ ហើយ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​សព​ទាំង​០២​ដែល​មាន​កម្លាំង​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សហការ​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ ពុំ​មាន​ស្នាក​ស្នាម​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ឡើយ​។

សព​កុមារី​ទាំង​០២​នាក់ ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈ​ចុង​ស​ប្តា​ហ៍​នេះ មាន​ក្មេង​ស្រី​ចំនួន​០៦​នាក់ មក​ហើយ​ដែល​ស្លាប់​ដោយសារ​លង់ទឹក ក្នុង​៤​នាក់ នៅ​ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ