ពិតជា​កូន​…​ហ៊ាន​ទាក់​ធាត់ និង​គំរាម​សម្លាប់​ឪពុក​ខ្លួន​ទៀត


ខេត្តតាកែវ ៖ កូនប្រុស​អកត្តញ្ញូ​ម្នាក់​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ និង​ពលរដ្ឋ​ជិតខាង​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ភ្លាម​ៗ ក្រោយ​ពី​បង្ក​ហិង្សា​វាយ​ទាត់​ធាក់​ឪពុក​បង្កើត​ខ្លួនឯង​យ៉ាង​ចាស់ដៃ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ មាស ថា​ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (​ជា​ជន​រង​គ្រោះ​) រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​និង​គំរាម​ថា នឹង​សម្លាប់​ពិតប្រាកដ​មែន នៅ​វេលា​ថ្ងៃ​កើតហេតុ​ខាងលើ​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាស វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​ជន​រង​គ្រោះ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា ។

ប៉ូលិស​បាន​បន្ត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ឪពុក​របស់​ខ្លួន ដោយ​ទាត់​ចំនួន​៧​ជើង និង​វ៉ៃ​ចំនួន​៤​ដៃ​ព្រមទាំង​យក​ដាវ និង​កាំបិត​បម្រុង​កាប់សម្លាប់​ឪពុក​របស់​ខ្លួន​ទៀត​ផង តែ​ពេល​នោះ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ជិតខាង​បាន​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។ បច្ចុប្បន្ន​ជនសង្ស័យ​ក្នុង​ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ