ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ធំ​ៗ​បិទទ្វារ ដង​មហាវិថី​នានា​ស្ងាត់ ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នា​ថ្ងៃ​ដំបូង​ដែល​បងប្អូន​ចិន​ហៅ​ថា «​ថ្ងៃ​ឈី​វ​អិត​» សម្រាប់​រាជធានី​ភ្នំពេញ​ហាក់ដូចជា​មាន​សភាព​ស្ងាត់ វិ​ថី​នានា​ដែល​ធ្លាប់តែ​អូ​៊ូ​អរ​បែរជា​ស្រឡះ ។ តាម​ដង​មហាវិថី​នានា​ក្នុង​នោះ​មាន​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​នរោត្តម វិ​ថី​ព្រះ​សុ​ី​សុវត្ថិ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​នា​ថ្ងៃ​ដំបូង​ដែល​បងប្អូន​ចិន​ហៅ​ថា «​ថ្ងៃ​ឈី​វ​អិត​» សម្រាប់​រាជធានី​ភ្នំពេញ​ហាក់ដូចជា​មាន​សភាព​ស្ងាត់ វិ​ថី​នានា​ដែល​ធ្លាប់តែ​អូ​៊ូ​អរ​បែរជា​ស្រឡះ ។ តាម​ដង​មហាវិថី​នានា​ក្នុង​នោះ​មាន​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​នរោត្តម វិ​ថី​ព្រះ​សុ​ី​សុវត្ថិ រហូត​ដល់​វេលា​រសៀល​ចរា​ចរណ៍​មានការ​ស្ងប់ស្ងាត់ មិនសូវ​មាន​រថយន្ត​ម៉ូតូ​ធ្វើ​ដំណើរ​នោះ​ទេ គឺ​ខុស​ថ្ងៃ​ធម្មតា ដែល​តែងតែ​ស្ទះ​ចរា​ចរណ៍​កក​ខាប់​គ្រប់​ដង​វិ​ថី ។

ដោយឡែក​ផ្សារ​ធំ​ៗ​វិញ​មាន​ផ្សារ​ធំ​ថ្មី ផ្សារ​អូរ​ឫស្សី ផ្សារ​ចាស់ ផ្សារ​កណ្តាល​ត្រូវ​បាន​បិទទ្វារ ដោយ​អា​ជីវករ​ខ្លះ​បង្ខំចិត្ត​ចេញ​មក​តាំង​លក់​ខោអាវ​នៅ​ក្រៅរបង ដោយសារ​តែ​កន្លែង​ផ្ញើ​កង់​បាន​ឈប់​សម្រាក​(​និយាយ​តែ​ផ្សារ​ធំ​ថ្មី​មួយ​បុ​៉​ណ្ណោះ​) ហើយ​ការ​កកស្ទះ​ចរាចរណ៍​ជុំវិញ​ផ្សារ​មិន​មាន​ឡើយ ។

អ្នកស្រី បាន ណៃ អ្នកលក់​ខោអាវ​នៅ​ផ្សារ​ធំ​ថ្មី​បាន​និយាយ​ឲ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​រូប​អ្នកស្រី​ដែល​មាន​តូប​លក់​ត្រឹមត្រូវ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ហើយ​បង្ខំចិត្ត​ចេញ​មក​លក់​តាម​ចិញ្ចើម​ផ្លូវ​ដោយសារ​តែ​ពេល​ចូល​ឆ្នាំ​ចិន​ម្តង​ៗ ខាង​គណៈកម្មការ​ផ្សារ​គេ​បិទទ្វារ​មិន​ឲ្យ​លក់​ឡើយ ។ ហើយ​ថា​យើង​មិន​មាន​សែស្រឡាយ​ចិន​ទើប​លក់​ជា​ធម្មតា ក្រែង​បាន​ចំណូល​កើន​ជាង​ថ្ងៃ​ធម្មតា តែ​មិន​នឹក​ស្មានថា ផ្សារ​គេ​បិទទ្វារ​ទៅ​ចូល​ឆ្នាំ​ចិន​នឹង​គេ​ដែរ​សោះ ។

អ៊ុំ​ស្រី​ជី នាង អ្នកលក់​បន្លែ​នៅ​ផ្សារ​ធំ​ថ្មី​ផ្នែក​ខាងលិច​បាន​និយាយ​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ផ្សារ​ធំ​ថ្មី​បាន​បិទទ្វារ​ជុំវិញ​ផ្សារ​ទាំងអស់​មិន​អនុញ្ញាត​ឲ្យ​អា​ជីក​រណា​ម្នាក់​លក់​នៅ​ក្នុង​ផ្សារ​នោះ​ទេ ។ ដោយឡែក​នៅ​តាម​ស្តង់​លក់​គ្រឿង​សមុទ្រ ត្រី បន្លែ និង​គ្រឿង​ហូប​ចុក​លក់​ជា​ធម្មតា តែ​ក៏​មាន​ក្រុម​សន្តិសុខ​យាម​ប្រចាំការ​ជា​ធម្មតា ហើយ​ជា​រៀង​រាល់​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន​គឺ​គណៈកម្មការ​ផ្សារ គេ​ចាក់សោ​ទ្វារ​ជុំវិញ​តែ​អុ​ី​ចឹ​ង​ទំនងជា​គេ​ជាប់សែស្រឡាយ​ចិន​ហើយ​មើលទៅ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​បាន​ប្រាប់​ថា រាល់​ឆ្នាំ​គណៈកម្មការ​ផ្សារ​មិន​បាន​បិទ​ផ្សារ​មិន​ឲ្យ​បងប្អូន​អាជីវករ​លក់​ក្នុង​ផ្សារ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​អាជីវករ​មក​លក់​តិច ព្រោះ​អាជីវករ ដែជាប់សែស្រឡាយ​ចិន​ភាគច្រើន​មិន​មក​លក់ ទើប​គណៈកម្មការ​ផ្សារ​បង្ខំចិត្ត​បិទ​ខាងក្នុង តែ​អនុញ្ញាត​ឲ្យ​លក់​នៅ​ខាងក្រៅ​របង ហើយ​ការ​លក់​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ទើប​ផ្សារ បើក​ដំណើរការ​ជា​ធម្មតា​វិញ ។

ដោយឡែក​នៅ​ផ្សារ​កណ្តាល ផ្សារ​ចាស់ ផ្សារ​អូរ​ឫស្សី​ក៏​ត្រូវ​បាន​គណៈកម្មការ​ផ្សារ​បិទទ្វារ​ផង​ដែរ ហើយ​ឃើញ​អាជីវករ​នាំ​គ្នា​លក់​នៅ​ខាងក្រៅ​របង មិន​ខុស​គ្នា​ពី​ផ្សារ​ធំ​ថ្មី​បុ​៉​ន្មា​ន​ឡើយ គឺ​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន​គឺ​បិទ​ផ្សារ ព្រោះ​អាជីវករ​ភាគច្រើន​ជាប់​សែ​ប្រឡាយ​ចិន ។ គេ​សង្កេត​ឃើញ​ថា ផ្លូវ​នៅ​ជុំវិញ​ផ្សារ​មិន​មានការ​កកស្ទះ​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ ស្រឡះ​ចែស​ហើយ​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿង​ទំនិញ​ផ្សេង​ៗ​ត្រូវ​បាន​បិទទ្វារ ដោយឡែក​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា ចិន​វិញ​មិន​មានការ​កកស្ទះ​ដែរ ទៅ​វឹង​មក​វឹង​ស្រឡះ​ល្អ​ណាស់ ទំនង​គេ​នាំ​គ្នា​សម្រាក​នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ន ។

បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន គឺជា​បុណ្យ​ដ៏​សំខាន់​មួយ របស់​បងប្អូន​ជនជាតិ​ចិន ឬ​បងប្អូន​ជនជាតិ​ខ្មែរ ដែល​ជាប់សែស្រឡាយ​ចិន​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ បុណ្យ​នេះ​ត្រូវ​ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​៥​ទី​៦​និង​ថ្ងៃ​ទី​៧ កុម្ភៈ​នេះ​។នា​ថ្ងៃ​ទី​៥ កុម្ភៈ ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង និង​ផ្សារ​កាប់​គោ ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហាក់បីដូចជា​មាន​សភាព​ស្ងប់ស្ងាត់​យ៉ាង​ខ្លាំង​ខុស​ប្លែក​ពី​សព្វមួយដង ។

ជាក់ស្តែង​ដូច​ជា​ផ្សារ​អូ​ឡាំ​ពិ​ក គឺជា​ផ្សារ​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ គេ​បានឃើញ​ថា បិទទ្វារ​ផ្អាក​លក់ដូរ​ទាំងស្រុង​តែ​ម្តង មិន​ថា​ខាងក្នុង​ផ្សារ ឬ​ក៏​ខាងក្រៅ​ផ្សារ​ឡើយ គឺ​ស្ងាត់ឈឹង ។ មិនតែប៉ុណ្ណោះ តាម​បណ្តា​ហាង​លក់​មាស ផ្ទះ​ដូរ​លុយ និង​ទីតាំង​ក្រុមហ៊ុន​ផ្សេង​ៗ ក៏​បាន​បិទទ្វារ​មិន​ដំណើរការ​ស្ទើរតែ​ទាំងអស់​ផង​ដែរ ។

ប៉ុន្តែ​នៅ​ក្នុង​នោះ​ផ្សារ​ចំនួន​៣​ទៀត​ដែល​មាន​ដូច​ជា ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង និង​ផ្សារ​កាប់​គោ នៅ​មាន​តែ​ក្រុម​អាជីវករ​លក់ដូរ​តិចតួច​ប៉ុណ្ណោះ ។ ចំណែក​នៅ​លើ​ដងផ្លូវ​សា​ធារ​រណៈ​ធំ​ៗ​ដូច​ជា មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះ​សីហ​នុ មហាវិថី​ព្រះ​មុនី​វង្ស និង​បណ្តា​ផ្លូវ​តូច​ៗ​ផ្សេង​ៗ​ទៀត​ក៏​ហាក់បីដូចជា​មាន​សភាព ស្ងប់ស្ងាត់​មិន សូវ​មាន​អ្នក​ធ្វើ​ដំណើរ​ទេ គេ​នាំ​គ្នា​សម្រាក​ក្នុង​គ្រួសារ​មូលគ្នា ។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ​ដែរ គ្រប់​បណ្តា​ផ្សារ​តូច ធំ ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​មានច្បាប់​ឱ្យ​ឈប់​លក់ដូរ​នោះ​ទេ តែ​មូលហេតុ​ដែល​ផ្សារ​តូច ធំ​មួយ​ចំនួន​បិទ គឺ​ដោយសារ​តែ​ក្រុម​អាជីវករ​មិន​មក​បើក​តូប​លក់ដូរ​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។ ដោយ​ក្រុម​អា​ជីករ​ធំ​ៗ ដូច​ជា​អ្នកលក់​មាស ដូរ​លុយ និង​រក​ស៊ីធំ​ៗ គឺ​គេ​នាំ​គ្នា​បិទ​តូប​មិន​លក់ដូរ ។ ឃើញ​នៅ​សល់​តែ​អ្នក​លក់ដូរ​តិចតួច​ដួច​ជា អ្នកលក់​ត្រី បន្លែ ផ្លែ​ឈើ ត្រីអាំង និង បាយ​តិចតួច​ប៉ុណ្ណោះ ដែល​ពួក​គាត់​ដាក់​លក់​ជា​ធម្មតា​ទំនង​មិន​ជាប់​សែន ៕


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ