ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ក្នុង​លោក​នេះ​រមែង​មានគុណ​និង​ទោស​នៅ​លាយឡំ

5 ឆ្នាំ មុន

តាម​ធម្មតា​របស់​នៅ​ក្នុង​លោក​នេះ សុទ្ធតែ​ជា​លោកធម៌​ដូច មាន​លាភ មានយស បាន​សុខ សរសើរ វា​ជា​គ្រឿង​បោកប្រាស់​ចិត្ត​សត្វលោក របស់​ទាំង​អស់នេះ​រមែង​មាន​ទាំង​គុណ​និង​ទោស​លាយឡំ​នៅ​ជាមួយ​ផង​ប្រៀប​ដូច​ជា​ត្រី​ដែល​មាន​ឆ្អឹង​កប់​ក្នុង​សាច់ ។ កាលបើ​អ្នក​បរិភោគ​ត្រី​គប្បី​ប្រយ័ត្នប្រយែង​បំផុត…

តាម​ធម្មតា​របស់​នៅ​ក្នុង​លោក​នេះ សុទ្ធតែ​ជា​លោកធម៌​ដូច មាន​លាភ មានយស បាន​សុខ សរសើរ វា​ជា​គ្រឿង​បោកប្រាស់​ចិត្ត​សត្វលោក របស់​ទាំង​អស់នេះ​រមែង​មាន​ទាំង​គុណ​និង​ទោស​លាយឡំ​នៅ​ជាមួយ​ផង​ប្រៀប​ដូច​ជា​ត្រី​ដែល​មាន​ឆ្អឹង​កប់​ក្នុង​សាច់ ។ កាលបើ​អ្នក​បរិភោគ​ត្រី​គប្បី​ប្រយ័ត្នប្រយែង​បំផុត ដើម្បី​កុំ​ឲ្យ​ស្លាក់​ឆ្អឹង​នៅ​នឹង​ក ។

ប្រាកដ​ណាស់ មនុស្ស​ដែល​យើង​ស្រឡាញ់ គេ​បាន​ឲ្យ​សេចក្តីសុខ ក្តី​សប្បាយ​រីករាយ​ដល់​យើង ខណៈ​គេ​នៅ​ជិត នៅ​ក្បែរ នៅ​ជាមួយនឹង​យើង គេ​បាន​សន្ទនា​សាសង​ដោយ​ពាក្យ​សម្តី​ផ្អែមល្ហែម ជា​មធុ​វាចា​ដ៏​ពីរោះ​រណ្តំ នេះ​ជា​ចំណែក​គុណ​។

ក៏​ប៉ុន្តែ​វា​ជា​ទុក្ខ​នៅ​ពេល​ត្រូវ​ព្រាត់ប្រាស ចាក​ឆ្ងាយ ត្រូវ​នឹក ត្រូវ​អាល័យ​ដល់​គេ ឬ​ត្រូវ​ភ័យ​ព្រួយ​ខ្លាច​គេ​ឈប់​ស្រឡាញ់​យើង ឬ​ក៏​បារម្ភ​ក្រែង​មាន​អ្នក​ណា​មក​ឆក​យក​បេះដូង​នោះ​ទៅ​បាត់ នេះ​ជា​ចំណែក​ទោស ។

សម្រាប់​អ្នក​ដែល​បាន​ហ្វឹកហាត់​អប់រំ​ចិត្តល្អ​ហើយ រមែង​បាន​ពិចារណា​ទាំង​ផ្នែក​គុណ និង​ផ្នែក​ទោស នៅ​ពេល​ពិចារណា​រឿយ​ៗ​ទៅ លុះដល់​ពេល​បាន​ទទួល​នូវ​ចំណែក​ដែល​ជា​ទោស​ចូល​មក​ដល់ ក៏​មាន​សេចក្តី​អត់ធន់​មានចិត្ត​ស្ងប់ស្ងៀម មិន​ញាប់​ញ័រ​ព្រោះ​បាន​ពិចារណា​ឃើញ​សេចក្តី​ពិត​នៃ​សង្ខារលោក និង​អាច​រក្សា​នូវ​សេចក្តី​ស្ងប់​ចិត្តបាន ។