ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ចាប់ហួយ កាក់កប​ដោយសារ​មានមុខ​ស្រ​ដៀង Jack Ma

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ម្ចាស់​ហាង​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ខេត្ត Zhejiang បាន​ក្លាយទៅជា​តារា​បណ្តាញ​សង្គម និង រកស៊ី​កាន់តែ​កាក់កប…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ម្ចាស់​ហាង​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ខេត្ត Zhejiang បាន​ក្លាយទៅជា​តារា​បណ្តាញ​សង្គម និង រកស៊ី​កាន់តែ​កាក់កប ដោយសារ​តែ​មានមុខ​កាត់​ទៅ​រក​មហាសេដ្ឋី​ចិន Jack Ma​។

បុរស​អាយុ​៣៩​ឆ្នាំ ឈ្មោះ Wu Xuelin បាន​ទាក់ទាញ​ឱ្យ​មាន​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ដល់​ទៅ ១.៣៥​លាន​នាក់ ហើយ​បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ថា «Little Jack Ma» ឬ «Jack Ma តូច​»​។ លោក​បាន​ប្រាប់​ថា មនុស្ស​ជា​ច្រើន​តែងតែ​ច្រ​លំ​លោក​ជាមួយនឹង​ម្ចាស់​វេ​ប​សាយ Alibaba​។ លោក​ពិតជា​សប្បាយចិត្ត និង​មាន​មោទនភាព​ណាស់ ដែល​អាច​មានមុខ​ស្រ​ដៀង​ទៅ​នឹង Jack Ma​។

ភាព​ស្រ​ដៀង​គ្នា​នេះ ធ្វើ​ឱ្យ​ការ​រកស៊ី​របស់​លោក Wu រីក​ដុះដាល ដោយសារ​តែ​មាន​មនុស្ស​ជា​ច្រើន​មក​ទិញ​ឥ​វ៉ា​ន់​នៅ​ហាង​របស់​លោក ដោយ​គ្រាន់តែ​ចង់​ឃើញ​ថា​ស្រ​ដៀង​បែប​ណា​។ លោក​ថា បើ​ទោះបីជា​លោក Jack Ma ឱ្យ​លោក​ល្បី​បែប​នេះ​ក៏​ដោយ ក៏​លោក​នៅ​តែ​មិន​បោះបង់​ចោលការ​រកស៊ី​របស់​លោក​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​លោក Wu មានមុខមាត់​ស្រ​ដៀង​ទៅ​នឹង​មហាសេដ្ឋី Jack Ma ក្តី យើង​អាច​ថា លោក​មិនសូវ​ស្រ​ដៀង​ទេ បើ​ធៀប​នឹង​អ្នក​ផ្សេង​ទៀត ដូច​ខាងក្រោម​ ៖

កសិករ​លក់​ផ្សិត​នៅ​ខេត្ត Sichuan
សន្តិសុខ​នៅ Chengdu
ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​នៅ​ខេត្ត Jiangxi

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ