ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​បង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត ដែល​​ក្តៅ​ជា​មែនទែន​ដល់​៦​ដង

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ចិន​បាន​បង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត មុន​នឹង​ព្រះ​ចន្ទ​សិប្បនិម្មិត​ក្លាយទៅជា​ការ​ពិត​។ នេះ​គឺ​មិនមែន​ស្ថិត​នៅ​ក្នុង​គម្រោង​ទេ តែ​វា​ជា​ការ​ពិត​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យា​សា្ថ​ន​នៃ​វិទ្យាសាស្ត្រ​រូបវិទ្យា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ចិន​បាន​បង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត មុន​នឹង​ព្រះ​ចន្ទ​សិប្បនិម្មិត​ក្លាយទៅជា​ការ​ពិត​។ នេះ​គឺ​មិនមែន​ស្ថិត​នៅ​ក្នុង​គម្រោង​ទេ តែ​វា​ជា​ការ​ពិត​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​វិទ្យា​សា្ថ​ន​នៃ​វិទ្យាសាស្ត្រ​រូបវិទ្យា Hefei បាន​បង្កើត​ធ្វើ​ឲ្យ​ព្រះអាទិត្យ​ក្លែងក្លាយ​នេះ មាន​កម្តៅ​ដល់​១០០​លាន​អង្សារ​សេ​។ នេះ​គឺជា​ការ​លើក​ឡើង​នៅ​ម​ជ្ឍ​មណ្ឌល​ស្រាវជ្រាវ កាលពី​ថ្ងៃ​អង្គារ។

កម្តៅ​របស់​វា​គឺ​ក្តៅ​ជា​ព្រះអាទិត្យ​មែនទែន ដល់​ទៅ​៦​ដង ព្រោះតែ​ព្រះអាទិត្យ​មែនទែន​ក្តៅ​ត្រឹមតែ ១៣​លាន​អង្សារ​សេ​តែ​ប៉ុណ្ណោះ​។ គេ​ធ្វើ​វា​ឡើង​ដោយ​ប្រើប្រាស់​វិធី​ដែល​ព្រះអាទិត្យ​លើ​មេឃ​បង្កើត​ថាមពល​។ វា​អាច​ជា​ការ​ស្រាវជ្រាវ​មួយ ដែល​អាច​ផែនដី​ប្រើប្រាស់​ថាមពលបៃតង និង អាច​គ្រប់គ្រង​កម្តៅ​លើ​ផែន​ដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ