ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បញ្ចុះ​ថ្លៃ​ការ​ស្គេ​ន​កុងតឺន័រ​ចាប់ពី​ខែមេសា​តទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ចាប់​អនុវត្ត​ការ​បញ្ចុះ​ថ្លៃ​ស្ដេ​ន​កុងតឺន័រ ទាំង​នាំ​ចេញ​និង​នាំ​ចូល សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង ចាប់ពី​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​នឹង​ចាប់​អនុវត្ត​ការ​បញ្ចុះ​ថ្លៃ​ស្ដេ​ន​កុងតឺន័រ ទាំង​នាំ​ចេញ​និង​នាំ​ចូល សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ខាង​មុខ​នេះ​តទៅ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​នីតិកម្ម ពន្ធដារ និង​អភិបាលកិច្ច​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ការ​បញ្ចុះ​ថ្លៃ​ស្គេ​ន​កុង​ទី​ណ័​រ​នេះ​នឹង​ចាប់​អនុវត្ត ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ ២០១៩ តទៅ​។ ចំណែក​ការ​លុប​បំបាត់​នូវ​ចំណាយ​នេះ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង នឹង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​ពី​៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ចំណេញ​ពី​ការ​កាត់​បន្ថយថ្លៃ​ស្គេ​ន​កុងតឺន័រ ប្រមាណ​៣,២​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ការ​បញ្ចុះ​ថ្លៃ​ស្គេ​ន​កុងតឺន័រ​នេះ រាជរដ្ឋាភិបាល​នឹង​អនុវត្តន៍​ដូច​គ្នា​នឹង​ការ​នាំ​ចេញ​អង្ករ​ដែល​មាន​តម្លៃ​សេវា​ត្រឹម​១០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កុងតឺន័រ​២០​ហ្វិ​ត និង​១៦​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កុងតឺន័រ​៤០​ហ្វិ​ត ។ លោក​បន្ត​ថា ជាមួយ​គ្នា​នេះ​ដែរ​រាជរដ្ឋាភិបាល ក៏​នឹង​បាត់បង់​ចំណូល​ប្រមាណ​៣២​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ តែ​វិស័យ​ឯកជន​នឹង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​៤៣​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ការ​បញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ពី​មាត់ច្រក​អន្តរជាតិ ព្រំដែន​គោក អាកាសយានដ្ឋាន និង​កំពង់​ផែ ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន បាន​បន្ត​ថា បន្ទាប់​ពី​ការ​លុប​CO, វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង នឹង​ចំណេញ​ជា​ទឹកប្រាក់​ប្រមាណ​១៣​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយថ្លៃ​នាំ​ចេញ និង​នាំ​ចូល ឱ្យ​បានជា​អតិបរមា​ដល់​ធុរជន នៅ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង គឺ​ថ្លៃ​ស្គេ​ន​កុងតឺន័រ​ទាំង​នាំ​ចេញ​និង​នាំ​ចូល ដើម្បី​ឲ្យ​វិស័យ​នេះ​ទទួល​បាន​ផ្លែផ្កា​នៃ​ប្រាក់​ចំណេញ​បន្ថែម ។ក្នុង​គោលដៅ​ពង្រឹង​ឯករាជ្យ​ភាព និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ពិសេស​លើកទឹកចិត្ត​ដល់​អ្នក​ធុរកិច្ច​ក្នុងស្រុក តាម​រយៈ​ការ​លុប​ចោល​ប្រព័ន្ធ​ចុះបញ្ជី​CO ការ​លុប​ចោល​ស្ថាប័ន​កាំសាប និង​លុប​ចោល​កាំកុងត្រូល​នៅ​តាម​ច្រក​ទ្វារ​នានា​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​គោលនយោបាយ​លើកកម្ពស់​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទីផ្សារ​ប្រទេស​ដទៃ និង​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ