ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ដំបូងដែល​ឈាន​ដល់​យក​​កាំ​ភ្លើង​​ពី​នាយ​រង​ប៉ុស្តិ៍​អូរ​ប្ញ​ស្សី​៣…មក​បា.ញ់​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​បានត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រាឃាត់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ កុម្ភៈ ​កន្លង​ទៅ ហើយ​អតីត​អធិការរង​នគរបាល​ម្នាក់​បាន​រត់គេច​ខ្លួន ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​ចំនួន​៣​គ្រាប់ ពាក់ព័ន្ធ​នឹង​ទំនាស់​រឿង​ជួសជុលផ្ទះ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​បានត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រាឃាត់ខ្លួន​និង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ កុម្ភៈ ​កន្លង​ទៅ ហើយ​អតីត​អធិការរង​នគរបាល​ម្នាក់​បាន​រត់គេច​ខ្លួន ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​ចំនួន​៣​គ្រាប់ ពាក់ព័ន្ធ​នឹង​ទំនាស់​រឿង​ជួសជុលផ្ទះ ។

តាម​អ្នក​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មន្ត្រី​យោធា​ដែល​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នេះ​ឈ្មោះ ជា ចិន្តា មាន​ឋានន្តរស័ក្តិវរសេនីយ៍ឯក ។ ចំណែក​ភាគី​ដែល​ផ្ទុះអាវុធ ហើយ​រត់គេច​ខ្លួន​ឈ្មោះ គាវ ស៊ី​ថា ជា​អតីតអធិការរង​នគរបាល​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ពួក​គាត់​មានផ្ទះ​នៅ​លើ​ក្រោម​គ្នា ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៣៩ សង្កាត់​អូរ​ឫស្សី​ទី​៣ ខណ្ឌ​៧​មក​រា ។ ​តាម​ពិត​មន្ត្រី​យោធា​រូប​នេះ​ មិន​មានផ្ទះ​នៅ​ទីនោះ​ទេ ប្រហែលជា​សាច់ញាតិ​ហៅ​មក​កាង ។

ប្រភព​ព័ត៌មាន​ខាងលើ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា នា​ល្ងាច​ថ្ងៃ​នោះ​ គេ​ឃើញ​លោក ជា ចិន្តា និង​លោក គាវ សុ​ី​ថា ទាស់​ពាក្យ​សម្តី​គ្នា​ពាក់ព័ន្ធ​នឹង​រឿង​ជួសជុលផ្ទះ ។ នៅ​ពេល​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​មួយ​ប្រាវ​​នោះ គេ​ឃើញ​លោក ជា ចិន្តា ដក​កាំភ្លើង​គំរាម​ទៅ​លើ​លោក គាវ សុ​ី​ថា រួច​ហើយ​ក៏​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​៣​បាត់​ទៅ ។ ខណៈ​ឃើញ​ដូច្នេះ អតីត​អធិការរង​នគរបាល​ក្រុង​តា​ខ្មៅ​រូប​នេះ បាន​ទាក់ទង​និង​រាយ​ការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ ដើម្បី​ជ្រាប​និង​ឲ្យ​ជួយ​អន្តរាគមន៍ ដោយ​ចោទ​ថា ​មន្ត្រី​យោធា​រូប​នេះ​ថា​បាន​ប្រើ​អាវុធ​គំរាម​ក្នុង​ពេល​មាន​ជម្លោះ ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ផ្ទាល់មាត់នេះ នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរឫស្សី​ទី​៣​មួយ​រូប​ឈ្មោះ គិត ច័ន្ទ​តារា បាន​ទៅដល់​ភ្លាម​ដែរ ដែល​ស្រប​ពេល​នោះ លោក ជា ចិន្តា ក៏​បាន​ចុះពីលើផ្ទះ​មក​វិញ ហើយ​ក៏​មានការ​ប៉ះ​ពាក្យ​សម្តី​គ្នា​ជាមួយ​លោក គាវ សុ​ី​ថា ទៀត ។ ភាគី​ទាំង​ពីរ ក៏​មាន​ទំនាស់​គ្នា​ម្តងទៀត​និងកាន់តែ​ខ្លាំង​ជាង​មុន រហូត​ដល់​ស្ទុះ​ចង់វាយ​ទាត់​ធាក់​គ្នា​ទៀត​ផង ប៉ុន្តែ​ត្រូវ​បាន​លោកនាយ​រង​ប៉ុស្តិ៍​ជួយ​ឃាត់ ។

ឆ្លៀតឱកាស​នោះ លោក គាវ សុ​ី​ថា បាន​ដក​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​លោកនាយ​រង​ប៉ុស្តិ៍ គិត ច័ន្ទ​តារា បាញ់​ផ្ញុច​ដី​ចំនួន​៣​គ្រាប់​រួច​រត់​ចូល​ក្នុងផ្ទះ​បាត់ ។ ក្រោយ​ពេល​មាន​ហេតុការណ៍​ផ្ទុះអាវុធ​នេះ កម្លាំងកងរាជអាវុធ​ហត្ថ និង​នគរបាល​ខណ្ឌ​៧មក​រាបាន​ទៅ​ដល់ និង​ឃាត់ខ្លួន​មន្ត្រី​យោធារូប​នោះ​យក​ទៅ​សាកសួរ ចំណែក​អ្នក​ផ្ទុះអាវុធ គឺ​លោក គាវ សុ​ី​ថា បាន​ចេញ​ទ្វារ​ក្រោយ​គេចខ្លួន​បាត់​ទៅ ។

ទោះជា​យ៉ាងណា ពេល​នេះ​ សមត្ថកិច្ច​កំពុង​អន្ទង​ហៅ​អតីត​អធិការរង​រូប​នេះ​មក​វិញ ដើម្បី​ឲ្យ​គាត់​មក​ទទួលខុសត្រូវ​ចំពោះ​ករណី​ផ្ទុះអាវុធ​អនាធិបតេយ្យ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ និង​ចំ​ថ្ងៃ​សែន​ចិន​ផង ។
ក្រោយ​ការ​សាកសួរ មន្ត្រី​យោធា​គឺ​លោក ជា ចិន្តា បាន​ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ដើម្បី​បន្ត​នីតិវិធី ចំណែក​នាយ​រង​ប៉ុស្តិ៍​នគរបាល​​អូរ​ឫស្សី​
៣ដែល​ជា​ម្ចាស់​អាវុធ ក៏​ត្រូវ​បាន​ថ្នាក់លើ​ឲ្យ​ធ្វើ​របាយការណ៍​ភ្លាម​ៗ​ដែរ ព្រោះ​ជា​ការ​ធ្វេសប្រហែស​បណ្តោយ​ឲ្យ​អ្នក​ដទៃ​ឆក់​យក​កាំភ្លើង​ពី​ខ្លួន​មក​បាញ់បោះ ។

អត្ថបទសរសេរ ដោយ