ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា ​ចិន​ត្រូវ​បញ្ចប់​ការ​លួច​ការងារ​ និង​ធនធាន​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ ក្នុង​សុន្ទរកថា​ស្ដី​ពី​សភាព​សហព័ន្ធ​នៅ​មុខ​សភា​អា​មេ​រិ​ក លោក​​ដូ​ណា​ល់​ត្រាំ​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​របស់​ក្រុង​ប៉េ​កាំ​ង ដើម្បី​បញ្ចប់​ការ​អនុវត្ត នយោបាយ​ពា​ណិ​ជ្ច​កម្ម​អយុត្តិធម៌​របស់​ខ្លួន​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​ព្រមាន​ចិន​ថា ការ​លួច​ការងារ​និង​ធនធាន​អា​មេ​រិ​ក​ត្រូវ​បញ្ចប់​។ លោក​មានការ​គោរព​ច្រើន​ចំពោះ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង…

សហរដ្ឋអាមេរិក​-​ចិន ៖ កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ ក្នុង​សុន្ទរកថា​ស្ដី​ពី​សភាព​សហព័ន្ធ​នៅ​មុខ​សភា​អា​មេ​រិ​ក លោក​​ដូ​ណា​ល់​ត្រាំ​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​របស់​ក្រុង​ប៉េ​កាំ​ង ដើម្បី​បញ្ចប់​ការ​អនុវត្ត នយោបាយ​ពា​ណិ​ជ្ច​កម្ម​អយុត្តិធម៌​របស់​ខ្លួន​។

ប្រធានាធិបតី​អា​មេ​រិ​កបាន​ព្រមាន​ចិន​ថា ការ​លួច​ការងារ​និង​ធនធាន​អា​មេ​រិ​ក​ត្រូវ​បញ្ចប់​។ លោក​មានការ​គោរព​ច្រើន​ចំពោះ​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង ហើយ​យើង​ធ្វើការ​សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ថ្មី​មួយ​ជាមួយ​ចិន ប៉ុន្តែ​ត្រូវ​បញ្ចូល​ការ​ផ្លាស់​ប្ដូរ​ពិតប្រាកដ ដើម្បី​បញ្ចប់​ការ​អនុវត្ត​ពាណិជ្ជ្កម្ម​ដែល​អយុត្តិ​ធម៌ កាត់​បន្ថយ​ឱនភាព​រាំ​ុ​រ៉ៃ​របស់​យើង​ហើយ​ការពារ​ការងារ​របស់​អា​មេ​រិ​ក​។

លោក​ត្រាំ​និង​សម​ភាគី​ចិន​លោក​សី​ុ​ជី​ន​ពីង បាន​ចុះហត្ថលេខា​លើ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈ​ពេល​​៩០​ថ្ងៃ ពេល​ជួប​គ្នា​នៅ​រដ្ឋធានី​អា​ហ្ស​ង់​ទី​ន​កាលពី​ថ្ងៃ​ទី​១​ធ្នូ​។ ការ​ចរចា​ត្រូវ​បាន​ធ្វើ​លើ​ការ​កែ​ឡើង​វិញ លំនឹង​នៃ​ជញ្ជីង​ពា​ណិ​ជ្ច​កម្ម​ជា​គុណប្រយោជន៍​របស់​អា​មេ​រិ​ក​។

ភាគី​ទាំង​២​ដែល​ជួប​គ្នា​រួច​ហើយ​នៅ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន ត្រូវ​ជួប​គ្នា​ក្នុង​ពេល​បន្តិចទៀត​ក្នុង​រដ្ឋធានី​ចិន ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​មានការ​ព្រមព្រៀង​គ្នា​មួយ មុន​ថ្ងៃ​កំណត់​ត្រឹម​ថ្ងៃ​ទី​១​មីនា​។ លោក​ត្រាំ​និង​លោក​ស៊ីក៏​ត្រូវ​ជួប​គ្នា​នា​ពេល​ខាង​មុខ​នៅ​អា​មេ​រិ​ក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ