ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាសា​​អប់រំ…សម័យ​បច្ចេកវិទ្យា​​ត្រូវ​​​​ពិចារ​ណា​​ឱ្យបាន​ខ្ពស់ កុំ​ជឿ​លើ​ការ​​​លោមស្នេហ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​បើក​ឡាំ​ប្រឺ​តា​ឥណ្ឌា​ម្នាក់​ បំពាក់​ដោយ​ប្រព័ន្ធ PassApp ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ដោយ​ជាប់ចោទ​ពី​បទ​ទម្លាយ​រូបថត​អាក្រាត​កាយ និង​គំរាមកំហែង​ថា ​នឹង​សម្លាប់​ទៅ​លើ​ស្ដ្រី​ម្នាក់ ខណៈពេល​ដែល​ធ្លាប់​បាន​រួមរ័ក​គ្នា​បាន​ម្តង​ហើយ​ញ៉ាម​ចង់​ម្តងទៀត…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​បើក​ឡាំ​ប្រឺ​តា​ឥណ្ឌា​ម្នាក់​ បំពាក់​ដោយ​ប្រព័ន្ធ PassApp ត្រូវ​បាន​នគរបាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ដោយ​ជាប់ចោទ​ពី​បទ​ទម្លាយ​រូបថត​អាក្រាត​កាយ និង​គំរាមកំហែង​ថា ​នឹង​សម្លាប់​ទៅ​លើ​ស្ដ្រី​ម្នាក់ ខណៈពេល​ដែល​ធ្លាប់​បាន​រួមរ័ក​គ្នា​បាន​ម្តង​ហើយ​ញ៉ាម​ចង់​ម្តងទៀត តែ​ត្រូវ​ស្ត្រី​បដិសេធ ។ នេះ​បើ​តាម​របាយការណ៍​របស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ។

តាម​របាយការណ៍​បានឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ពាក្យបណ្តឹង និង​ទទួល​បានការ​សម្របសម្រួល​នីតិវិធី​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យអាយុ​២៩​ឆ្នាំ នៅ​ថ្ងៃ​ទី​៣០ មក​រា ទាក់ទង​នឹង​ការ​គំរាមកំហែង​ថា នឹង​សម្លាប់​នារី​ម្នាក់ ក្រោយ​ពី​ណាត់​នារី​នោះ​មក​រួមរ័ក​ មិន​បាន​សម្រេច ។

បើ​តាម​នារី​រង​គ្រោះ​បាន​អះអាង​ថា ខ្លួន​បាន​ស្គាល់​ជនសង្ស័យ តាម​រយៈ​ការ​ហៅ PassApp ជិះ​ជា​ញឹក​ញាប់ ហើយ​ក៏​ត្រូវ​បាន​បុរស​រូប​នោះ​លួងលោម ក្នុង​ន័យ​បោក​មនោសញ្ចេតនា រហូត​ក្លាយជា​ស្នេហា​និង​ឈាន​ទៅ​បាន​រួមរ័ក​គ្នា ​ហើយ​ជន​នេះ​បាន​លួច​ថតរូប​អាក្រាត​របស់​នាង ។ បន្ទាប់​មក ជន​នេះ​ក៏​បាន​ទាក់​ទង​នាង​ឲ្យ​មក​រួម​ភេទ​ទៀត តែ​នាង​បាន​បដិសេធ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ផ្ញើ​រូប​អាក្រាត​ឲ្យ​នាង​មើល និង​គំរាម​ថា​ នឹង​សម្លាប់​ចោល បើសិនជា​បាន​ជួប​មុខ​ម្តងទៀត ។

ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន ក្រោម​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់ និង​គំរាមកំហែង​ហែកកេរ្តិ៍ ​។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ហៅ​ករណី​នេះ​ថា ជា​សារ​មួយ​សម្រាប់​អប់រំ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​បានដឹង​ថា ​សម័យ​បច្ចេកវិទ្យា កំពុង​តម្រូវ​ឲ្យ​យើង​មានការ​ពិចារណា​ខ្ពស់ កុំ​ជឿ​លើ​ការ​លួងលោម​របស់​ជនខិលខូច​មួយ​ចំនួន ដែល​អាច​បណ្ដាល​ឲ្យ​យើង​រង​គ្រោះ​ ដូច​ជា​ការ​ធ្លាក់ខ្លួន​ក្នុង​អន្ទាក់​ខាងលើ ដែល​ជន​នេះ​បាន​លួច​ថត​ពេល​មានឱកាស​រួមរ័ក​គ្នា គឺ​ពិតជា​មាន​ចេតនា​ដើម្បី​ទុក​គំរាម​ធ្វើ​ជា​ចំណាប់​ខ្មាំង៕ ​

អត្ថបទសរសេរ ដោយ