ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាក​ចេញពី​ INF​ រុ​ស្ស៊ី​ប្រកាស​ផលិត​មី​ស៊ី​ល​ថ្មី​ៗ

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ថ្លែង​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​ថា រុ​ស្ស៊ីនឹង​បំពាក់​​ដោយ​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី​ៗ ក្រោយ​ការ​សម្រេច​របស់​អា​មេ​រិ​ក​ចាក​ចេញពី​សន្ធិសញ្ញា​INF​។ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ថា សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ថយ​ចេញ ក្នុង​រយៈពេល​៦​ខែ​ទៀត ពី​សន្ធិសញ្ញា​នោះ​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧…

ប្រទេស​រុ​ស្ស៊ី ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ថ្លែង​កាលពី​ថ្ងៃ​ទី​៥​កុម្ភៈ​ថា រុ​ស្ស៊ីនឹង​បំពាក់​​ដោយ​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី​ៗ ក្រោយ​ការ​សម្រេច​របស់​អា​មេ​រិ​ក​ចាក​ចេញពី​សន្ធិសញ្ញា​INF​។

លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ថា សហរដ្ឋអាមេរិក​នឹង​ដកខ្លួន​ថយ​ចេញ ក្នុង​រយៈពេល​៦​ខែ​ទៀត ពី​សន្ធិសញ្ញា​នោះ​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧ ដើម្បី​លុប​បំបាត់​រាល់​មី​ស៊ី​ល​បណ្ដែត​និង​បាលី​ស្ទិ​ក​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី បាញ់​ចេញពី​ដី​ហើយ​ដែល​អាច​បាញ់​បាន​ចម្ងាយ​រវាង​ពី​៥០០​ទៅ​៥៥០០​គីឡូម៉ែត្រ​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​ដែល​ចោទប្រកាន់​រុ​ស្សុ​ី​ថា​រំលោភ​បំពាន​សន្ធិ​សញ្ញា​ ​INF ដោយ​ផលិត​មី​សី​ុ​ល​ថ្មី​ធុន NOVATOR 9M729 អូតង់​ហៅ​មី​សី​ុ​ល​SSC-8 បាន​ឈប់​គោរព​សន្ធិសញ្ញា​នោះ​ចាប់ពី​ថ្ងៃ​ទី​២​កុម្ភៈ​ទៅ។ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ថ្លែង​នា​ថ្ងៃ​នោះ​ដែរ​ថា ក្រុង​មូ​ស្គូ​ក៏​ឈប់​គោរព​សន្ធិសញ្ញា​នេះ​។

ចំពោះ​លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ​ថា រុ​ស្ស៊ី​ត្រូវ​បង្កើន​ចម្ងាយ​បណ្ដា​មី​ស៊ី​លបាញ់​ចេញពី​ដី ដែល​អាច​វាយ​ប្រហារ​ដល់​គោលដៅ​ទាំងឡាយ ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​របស់​ខ្លូ​ន ពិសេស​នៅ​អឺរ៉ុប​។ ដូច្នេះ​លោក​ចេញ​បញ្ជា​ឲ្យ​ផលិត​ជើង​ទម្រ​បាញ់​នៅ​លើ​ដី សម្រាប់​បណ្ដា​មី​ស៊ី​ល​បណ្ដែត​ធុន​KALIBR ដែល​បច្ចុប្បន្ន​បំពាក់​តែ​លើ​បណ្ដា​នាវា​នៃ​កង​ម៉ា​រី​ន​រុ​ស្ស៊ី​។ លោក​ក៏​ស្នើ​ផង​ដែរ​ឲ្យ​ជម្រុញ​ការងារ​លើ​ការ​ផលិត​មី​ស៊ី​ល​ថ្មី លឿន​ជាង​សំឡេង​រយៈ​ឆ្ងាយ ដែល​អាច​បាញ់​ដល់​ក្នុង​ល្បឿន​៥​ដង​លឿន​ជាង​សំឡេង​។

លោកពូ​ទី​ន​កាលពី​ដំណាច់​ខែធ្នូ បាន​ទៅ​ពិនិត្យ​ការ​បាញ់​មី​ស៊ី​ល​រត់លឿន​ជាង​សំឡេង AVANGARD ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​និង​ក្បាល​គ្រាប់​ធម្មតា​។ ប្រព័ន្ធ​អាវុធ​ទាំងនោះ​អាច​ដាក់​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០២១​។ លោកពូ​ទី​ន​មុន​នេះ​អះអាង​ថា​រុ​ស្ស៊ី​នា​ពេល​ឆាប់​ៗ​ខាង​មុខ អាច​វាយ​ប្រហារ​ដល់​គ្រប់កន្លែង​ទាំងអស់​នៃ​ពិភពលោក ដោយ​បណ្ដា​ប្រព័ន្ធ​ការពារ​មី​ស៊ីល​អា​មេ​រិ​ក​មិន​អាច​ស្ទាក់​កម្ទេច​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ