ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយក្មេក​និង​បងថ្លៃ​មេធាវី ជាប់ចោទ​បង្ខាំង​ឪពុក​បង្កើត​លោកស្រី​ព្រះរាជអាជ្ញា​រង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​៤១២​ប្រចាំការ​ផ្លូវជាតិ​លេខ​៤ បាន​ចាប់ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​​និង​បុរស​ម្នាក់ ដែលត្រូវជា​ម្តាយក្មេក​និង​បងថ្លៃ​របស់​លោក​មេធាវី អ៊ូ ប៊ុ​ន​រ៉ា និង​ក្មួយ​ម្នាក់ នាំ​យក​មក​សាកសួរ​ពី​ករណី​ជាប់ចោទ​ចាប់​បង្ខាំង​បុរស​ចំណាស់​ម្នាក់​…

ខេត្ត​ព្រះ​សីហ​នុ ៖ កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​៤១២​ប្រចាំការ​ផ្លូវជាតិ​លេខ​៤ បាន​ចាប់ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់​​និង​បុរស​ម្នាក់ ដែលត្រូវជា​ម្តាយក្មេក​និង​បងថ្លៃ​របស់​លោក​មេធាវី អ៊ូ ប៊ុ​ន​រ៉ា និង​ក្មួយ​ម្នាក់ នាំ​យក​មក​សាកសួរ​ពី​ករណី​ជាប់ចោទ​ចាប់​បង្ខាំង​បុរស​ចំណាស់​ម្នាក់​ ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​លោកស្រី កែវ សុ​គ​ន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ់អស់​រយៈពេល​ជិត​៣០​នាទី ។

នា​រសៀល​ថ្ងៃ​ទី​៥ ខែកុម្ភៈ មនុស្ស​ទាំង​៣​នាក់​នេះ ត្រូវ​បាន​បញ្ជូន​យក​មក​សាកសួរ​នៅ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ស្រុក​កំពង់​សិលា ។ លោក ប៉ែន កុសល ជំទប់​ទី​១​ឃុំ​ស្ទឹង​ឆាយ បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៥ ខែកុម្ភៈ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ លោក ប៊ុ​ន យុ​ទ្ធា អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាង​ត្បូង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ដែល​ជា​ឪពុក​លោកស្រី​ព្រះរាជអាជ្ញា​រង កែវ សុ​គ​ន្ធា បាន​ទូរស័ព្ទ​មក​ថា ពេល​លោក​ជិះ​ម៉ូតូ​ទៅ​មើល​ដី​ក៏​មាន​មនុស្ស​ស្រី​ម្នាក់​និង​បុរស​២​នាក់​ឃាត់​លោក​ចុះ​ពី​ម៉ូតូ​រួច​ចាប់​បង្ខាំង​មិន​ឲ្យ​ទៅ​ណា និង​ដក​យក​កូនសោ​ម៉ូតូ​ទុក​នៅ​តាម​ដងផ្លូវ​លំ ក្នុងភូមិ​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​នេះ លោក​បាន​ឲ្យ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្ទឹង​ឆាយ ចុះ​ទៅ​កន្លែង​កើតហេតុ​
ភ្លាម​ៗ​ដើម្បី​ជួយ​រំដោះ​ជន​រង​គ្រោះ ។ ដោយឡែក ប្រភព​ពី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​បន្ថែម​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កង​រាជ​អាវុធ​ស្រុក​កំពង់​សិលា និង​កម្លាំង​ស្នាក់​ការ​សន្តិសុខ​៤០២​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី
សំ សា​មាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​នៅ​នឹង​ផ្ទះ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា នា​វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ ។

មនុស្ស​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​នេះ​មាន ១-​ឈ្មោះ សំ សុ​ខុន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជា​ម្តាយ ២-​ឈ្មោះ រ៉ា​ន ដា​លុ​ច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កូន និង​៣-​ឈ្មោះ ពុធ ធនូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ក្មួយ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ អ្នក​ច្បាប់​មួយរូប​និយាយ​ថា សកម្មភាព​នេះ​ គឺជា​បទល្មើស​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ដែល​មាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៥៣​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ចែង​ថា​«​បុគ្គល​ដែល​ចាប់ដែល​ឃុំឃាំង ឬ​ដែល​បង្ខាំង​បុគ្គល​ផ្សេង​ទៀត​ ដោយ​គ្មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់ ឬ​ក្រៅពី​ករណី​ដែល​ច្បាប់​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ បើ​ការ​ចាប់​ការ​ឃុំឃាំង​ឬ​បង្ខាំង​ខ្លួន​មាន​រយៈពេល​តិច​ជាង​៤៨​ម៉ោង​…» ។

ទាក់ទិន​នឹង​ការ​ឈាន​ទៅ​ឃាត់ខ្លួន​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បន្លុយ​ឱ្យ​ដឹង​ថា ភាគី​ទាំង​២មាន​ទំនាស់​គ្នា​ពី​រឿង​ដីធ្លី​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ៕

អត្ថបទសរសេរ ដោយ