ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រេង វុ​ធ​ថា ប្រឈម​នឹង​ការប្រកាន់​បក្ស​ពួក​​ក្នុង​ពិភព​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ស្រេង វុ​ធ​ថា ជា​តារា​សម្តែង​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ​សម្តែង​ប្រមាណ​ជាង​១​ឆ្នាំ​នេះ ។ ទម្រាំ​ក្លាយជា​តួ​សម្តែង​ល្បីឈ្មោះ​លោក​ប្រឈម​នឹង​ការ​ប្រកាន់​បក្សពួក​រវាង​អ្នក​នៅ​ក្នុង​អាជីព​ជាមួយ​គ្នា ។ បើ​ទោះជា​ជួប​បញ្ហា​បែប​នោះ​ក្តី​មិន​បាន​ធ្វើ​ឲ្យ​លោក​ស្រេង វុ​ធ​ថា បោះបង់​សិល្បៈ​ទេ​នៅ​តែ​ជម្នះ​រហូត​មាន​ថ្ងៃ​ភ្លឺស្វាង​ដូច​បច្ចុប្បន្ន​នេះ…

រាជធានី​ភ្នំពេញ​៖ លោក​ស្រេង វុ​ធ​ថា ជា​តារា​សម្តែង​ទើបតែ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ​សម្តែង​ប្រមាណ​ជាង​១​ឆ្នាំ​នេះ ។ ទម្រាំ​ក្លាយជា​តួ​សម្តែង​ល្បីឈ្មោះ​លោក​ប្រឈម​នឹង​ការ​ប្រកាន់​បក្សពួក​រវាង​អ្នក​នៅ​ក្នុង​អាជីព​ជាមួយ​គ្នា ។

បើ​ទោះជា​ជួប​បញ្ហា​បែប​នោះ​ក្តី​មិន​បាន​ធ្វើ​ឲ្យ​លោក​ស្រេង វុ​ធ​ថា បោះបង់​សិល្បៈ​ទេ​នៅ​តែ​ជម្នះ​រហូត​មាន​ថ្ងៃ​ភ្លឺស្វាង​ដូច​បច្ចុប្បន្ន​នេះ ។

លោក​ស្រេង វុ​ធ​ថា បាន​ឱកាស​ចូលរួម​សម្តែង​ច្រើន​រឿង​មក​ហើយ បើ​ទោះជា​ពេល​នេះ​លោក​នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​លេចធ្លោ​ខ្លាំង​ក៏​ដោយ ។ ពេល​នេះ​លោក​សប្បាយចិត្ត​ដោយ​អាជីព​សម្តែង​របស់​លោក​មិន​ពិបាក​ពឹង ឬ​សុំ​ទាក់ទង​គេ​ថត​ទៀត ខុស​ពី​ដំណាក់កាល​ដំបូង​ៗ​។ មានរឿង​ភាគ​ជា​ច្រើន​ដែល​បាន​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​លើក​ស្ទួយ​ឲ្យ​តារា​ប្រុស​ម្នាក់​នេះ​កាន់តែ​អណ្តែត​ឡើង​នៅ​ក្នុង​ពិភព​សិល្បៈ​។

ជា​ពេទ្យសត្វ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​កសិកម្ម តែ​លោក​ស្រេង វុ​ធ​ថា បែរជា​ងាក​ចូល​ពិភព​សិល្បៈ​តាម​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​របស់​ខ្លួន ។ លោក​វុ​ធ​ថា​ដែល​មាន​ទឹកមុខ​ស្រស់ថ្លា រាង​សង្ហា​បាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​កោះសន្តិភាព​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ​ដែល​លោក​បាន​ចាប់​អាជីព​សិល្បៈ​ជា​អាជីព​ពោរពេញ​ដោយ​ការ​ប្រកួតប្រជែង​នេះ ។

តារា​សម្តែង​ស្រេង វុ​ធ​ថា និយាយ​ថា​«​ប្រឡូក​តួនាទី​សិល្បៈ​នេះ​កាន់តែ​យល់​ច្រើន ហើយ​គិត​ថា​មានរឿង ចម្លែក​ៗ​កើតឡើង​ខុស​ពី​មុន​ក្លាយជា​តារា​ពេល​ឃើញ​គេ​ល្បី​ចេះ​តែ​ចង់​ចូល​គិត​ថា​ស្រួល តែ​សភាព​ពិត​ស្រឡាញ់​សិល្បៈ​ត្រូវ​ហ៊ាន​លះបង់​។ ផល​លំបាក​គឺ​បើ​ក្រឡេក​ពី​មុន​ខ្ញុំ​ត្រូវ​តស៊ូ​រៀនសូត្រ​ឲ្យ​យល់​ពី​ការ​សម្តែង​នៃ​ចរិត​តួអង្គ នីមួយ​ៗ​តាម​ការ​ចង់បាន​ពី​អ្នកដឹកនាំ​រឿង​។ មួយទៀត​ខ្ញុំ​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ៗ​ទាំង​តាម​ជាយក្រុង និង​តាម​ខេត្ត ពេល​ខ្លះ​ក៏​ជិះ​ម៉ូតូ​យ៉ាង​ល្វើយ​ខ្លួន ពេល​ខ្លះ​គេ​ចិត្តល្អ​ក៏​បាន​ដោយសារ​រថយន្ត​អ្នកសិល្បៈ​ដូច​គ្នា​ទៅ​ជាមួយ​» ។

អ្នក​ឧត្តរមានជ័យ​រស់នៅ​ស្រុក​អន្លង់​វែង​លោក​ស្រេង វុ​ធ​ថា ពោល​បន្ត​ថា «​កាល​មិន​ទាន់​មាន​គេ​ស្គាល់​រង​នូវ​ការ​ឆ្មើងឆ្មៃ​ពី​តួ​ដូច​គ្នា​ហើយ​ក៏​ដូច​ការ​ប្រកាន់​បក្សពួក​តួ​ល្បី​តួ​មិន​ទាន់​ល្បី​ត្រូវ​គេ​មិនសូវ​មើលឃើញ ។

ករណី​ដូច​ជា​ធ្លាប់​សម្តែង​ជាមួយ​តារា​ស្រី​ម្នាក់​ស្រាប់តែ​ចូល​ដល់​ប្លង់​ថត​ជាមួយ​គ្នា​ហើយ​ខ្លាច​ខុស​សុំ​គេ​សម​មុន​ដើម្បី​ដឹងចិត្ត​ដឹង​ក្រឡា​សម្តែង ។ គេ​ថា​មិនបាច់​សម​ទេ​ចូល​ឆាក​យក​តែ​ម្តង គេ​ចេះ និង​យល់​ពី​បំណង​ចង់បាន​ហើយ ។ សូ​ម្បី​តែ​ប៉ះ​ដៃ​ប៉ះ​ជើង​គ្នា​កំពុង​ថត​ក៏​មិន​ចង់បាន​ផង សម្តែង​ហើយ​គេ​ដើរ​ចេញ​ទៅ​បាត់ ។​ទោះ​យ៉ាងណា​ខ្ញុំ​មិន​ប្រកាន់​នោះ​ទេ ធ្វើ​ម៉េច​យើង​មិន​ទាន់​ល្បី​មែន​ណាមួយ​នេះ​ជា​រឿង​ធម្មតា​របស់​សិល្បៈ ។

អ្វី​ដែល​សំខាន់​ខ្ញុំ​មានការ​ពេញចិត្ត​ដែល​និស្ស័យ​ចូល​ចិត្ត​សិល្បៈ​របស់ខ្ញុំ​មានការ​បោះ​ជំហាន​ពង្រីក​ខ្លួន​ទៅ​មុខ​មិន​ដើរ​ថយក្រោយ​ចេះ​តែ​មាន​តម្រុយ​ការងារ​ចូល​មក​ជា​បន្តបន្ទាប់​និយាយ​រួម​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​ក្នុង​ពេល​នេះ »​។

រឿង​ភាគ​ដែល​លោក​ស្រេង វុ​ធ​ថា ចូលរួម​សម្តែង និង​កំពុង​តែ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​មានរឿង​«​ទាយាទ​អ​សូ​រៈ​»​នៅ​ប៉ុស្តិ៍​លេខ​៥ រឿង​«​គ្រូខ្មែរ​»​នៅ​ប៉ុស្តិ៍​បាយ័ន និង​រឿង​«​នាង​ក្ងោក​»​បញ្ចាំង​នៅ​ប៉ុស្តិ៍​ស៊ី​ធី​អិន ។
លោក​ស្រេង វុ​ធ​ថា កំពុង​ត្រៀម​ថត​រឿង​ដុំ​បញ្ចាំង​តាម​រោង​ដោយ​ទើបតែ​ចុះ​កិច្ចសន្យា​។ លោក​ស្រេង វុ​ធ​ថា ជា​អតីត​ហ្វ្រេស​ស៊ី​ប៊​យ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ឆ្នាំ​២០១១ ។ លោក​មាន​បងប្អូន​៥​នាក់ ក្នុង​នោះ​ប្រុស​៤ ហើយ​លោក​ជា​កូន​ទី​២ ។

តារា​សម្តែង​ស្រេង វុ​ធ​ថា មិន​ទាន់​ចង់បាន​នារី​ណា​ម្នាក់​ធ្វើ​ជា​គូគាប់​ក្នុង​ពេល​នេះ ដោយ​លោក​ចង់​ទុក​ពេល​ខំធ្វើការ​សន្សំ​លុយកាក់​ឲ្យ​បាន​ច្រើន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ