ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​ទំនើប​ពន្លះ​ខឿន​សួនច្បារ​ក្រឡាប់​នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បែក​កង់ ក្រឡាប់​រថយន្ត​ផ្ងារជើង​មួយ​ចំហៀង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ឡើយ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​បើក​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បែក​កង់ ក្រឡាប់​រថយន្ត​ផ្ងារជើង​មួយ​ចំហៀង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ឡើយ ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រើយ​ខាងកើត​ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​៣​នាក់ ដែល​គេ​ស្គាល់​ថា ជា​កូន​ថៅ​ឈើ​នៅ​ច្បារ​អំពៅ​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ៥៧០​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២U- ០៧៧៧ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ហើយ​បើកបរ​រថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ ក៍​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែកផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​រថយន្ត​បែក​កង់ និង​បាក់ រ៉ូ​ទីល​ខាងឆ្វេង ធ្វើ​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង តែ​សំណាង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះ​ឡើយ ។

ភ្លាមៗ​នោះ​ដែរ អ្នកបើកបរ​ដែល​ស្រវឹង​ជោក​ម្នាក់ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​២​ឃាត់ខ្លួន ដែរ តែ​ការ​ឃាត់ខ្លួន​នេះ​គឺ​មិន​បាន​នាំ​​អ្នកបើកបរ​រថយន្ត​យក​ទៅ​ប៉ុស្តិ៍​នគរបាល​នោះ​ទេ គឺ​ដឹក​អ្នកបើកបរ​រថយន្ត​យក​ទៅ​ផ្ទះ​របស់​អ្នក​បើ​ក​បររថ​យន្ត​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៥៧០ ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច អោយ​ម្ចាស់​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ