ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំបុក​ក្រុម​ឆក់ និង​គាស់​ផ្ទះ​នា​រដូវ​ចូល​ឆ្នាំ​ចិន​នេះ​ពិតជា​ច្រើន​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចាត់​បញ្ជូន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់ និង​គាស់​ផ្ទះ រួម​ជាមួយ​គូកន​ចំនួន​៨​នាក់​ទៅ​តុលាការ ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​បំបែកសំបុក​ក្រុម​ឆក់ និង​គាស់​ផ្ទះ​ទាំង​អស់នោះ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចាត់​បញ្ជូន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់ និង​គាស់​ផ្ទះ រួម​ជាមួយ​គូកន​ចំនួន​៨​នាក់​ទៅ​តុលាការ ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​បំបែកសំបុក​ក្រុម​ឆក់ និង​គាស់​ផ្ទះ​ទាំង​អស់នោះ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សកម្មភាព​បំបែកសំបុក​ក្រុម​ចោរឆក់ និង​គាស់​ផ្ទះ​នេះ​គឺ​១- ជនសង្ស័យ​ឈ្មោះ វ៉ា មក​រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​អាគារ​កូរ៉េ តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជន​រង​គ្រោះជា​ជនជាតិ​ចិន​បាន​សម្រេច ។

ចំណែក​៧​នាក់​ទៀត​ដូច​មានឈ្មោះ​ខាងក្រោម​នេះ​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​មួយ​គ្នា​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​២​នាក់​លើ​ករណី​ឆក់​កាបូប​នៅ​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​៣០ ខែមករា និង ករណី​គាស់​ផ្ទះ​នៅ​ភូមិ​ត្រពាំង​វែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩​នោះ​ដែរ ។ ២- ឈ្មោះ ឈិ​ន ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣- ឈ្មោះ ជា ប៉ែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៤- ឈ្មោះ ណៃ ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៥- ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ៦- ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៧- ឈ្មោះ ភា ណា​ផាត់ ហៅ​ពន្លក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៨-​ឈ្មោះ ឆាយ ង៉ូ​វ​ចៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​តាម​វិធានការ​ជំនាញ​រួច​ជនសង្ស័យ​ឈ្មោះ ឈិ​ន ឈី ភេទ​ប្រុស និង​ឈ្មោះ ជា ប៉ែ​ត ភេទ​ប្រុស បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ខាងលើ​ពិតប្រាកដ​មែន ។ រីឯ​ឈ្មោះ ណៃ ហុង ភេទ​ប្រុស ក៏​បាន​សារភាព​ដែល​ថា រូប​ខ្លួន និង​ឈ្មោះ ឈិ​ន ឈី បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​ជាមួយ​គ្នា​ផង​ដែរ ។ ហើយ​ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី និង​ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី ត្រូវជា​សង្សារ​របស់​ឈ្មោះ ឈិ​ន ឈី និង​ឈ្មោះ ជា ប៉ែ​ត បាន​ឆ្លើយ​ថា​ខ្លួន ក៏​បានដឹង​ថា មិត្ត​ប្រុស​របស់​ពួក​នាង គឺជា​ចោរ​ដែល​តែងតែ ធ្វើ​សកម្មភាព​ឆក់ និង​លួច​ជា​ញឹកញាប់ ។

ចំពោះ​ឈ្មោះ ឆាយ ង៉ូ​វ​ចៃ ភេទ​ប្រុស និង​ឈ្មោះ ភា ណា​ផាត់ ភេទ​ប្រុស បាន​ឆ្លើយ​ថា ពួក​ខ្លួន​ទាំង​០២​នាក់ ពុំ​បាន​ធ្វើ​សកម្មភាព​ឆក់ ឬ​គាស់​ផ្ទះ​ទេ ប៉ុន្តែ​ពួក​ខ្លួន​បាន​ចូលរួម​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​ក្រុម​ខាងលើ ។ ក្រោយ​ពី​បាន​ធ្វើការ​តេស្ត​ពិសោធន៍​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​០៧​នាក់​ឃើញ​ថា មាន​សារធាតុ​ញៀន​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ