ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​ជើងឯក Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ក្រុង​ប៉ោយ​​ប៉ែ​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​ប៉ោយ​ប៉ែ​ត​ ៖ ​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បាន​រក​ឃើញ​ជើង​ខ្លាំង​៦​ក្រុម​ប្រចាំ​មណ្ឌល​ទីក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ក្រុម…

ទីក្រុង​ប៉ោយ​ប៉ែ​ត​ ៖ ​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បាន​រក​ឃើញ​ជើង​ខ្លាំង​៦​ក្រុម​ប្រចាំ​មណ្ឌល​ទីក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ក្រុម Sisophon FC “A” គ្រង​​ជើងឯក​ក្រោយ ពី​យកឈ្នះ​លើ​ក្រុម Bun Koy FC ក្នុង​លទ្ធផល​៣ ទល់​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​នៅ​នៅ​មណ្ឌល​ទី​៥ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​បរិ​វេន​ផ្សារ​រាត្រី ជិត​កាស៊ីណូ​ផ្កាយ​៥​។

ចំណែក​ក្រុម Poi Pet Empire FC “A” ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​យកឈ្នះ​ក្រុម Family FC “B” ក្នុង​លទ្ធផល​៤​ទល់​១ សម្រាប់​២​ក្រុម​ទៀត​ដែល​ត្រូវ​ឡើង​ទៅ​ភ្នំពេញ​ដែរ គឺ​ក្រុម Serey Sophon FC “C” និង​ក្រុម Bun Koy legends ដោយសារ​តែ​ក្រុម​ទាំង​២​នេះ​ស្ថិត​នៅ​ក្នុង​ក្រុម​ចាញ់​ល្អ​ជាងគេ​នៃ​ការ​ប្រកួត​វគ្គ​៨ ក្រុម​ចុង​ក្រោយ​។

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​ប៉ោយ​ប៉ែ​ត គឺ​ក្រុម Sisophon FC “A” ទទួល​បាន​ប្រាក់​រង្វាន់ ១៥០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម Bun Koy FC ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​ក្រុម PoiPet Empire FC “A” ប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ បាន​ទៅ​លើ Family FC “B” ប្រាក់​រង្វាន់​២០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

សម្រាប់​ទីក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ជា​មណ្ឌល​ទី​៥​នេះ ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​យក​តែ​៦​ក្រុម​រួម​មាន​ក្រុម ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩​ ខាង​មុខ​នេះ​ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ គឺ​កីឡាករ​បាល់ទាត់​ Ronaldinho​។

ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នោះ​នា​ពេល​រាត្រី​ដោយ​មានការ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន លោក ឆ​ន សុ​វ​ណ្ណា​រាជ កញ្ញា ឱ​ក សុគន្ធ​កញ្ញា កញ្ញា ទេព បូ​ព្រឹក្ស លោក ដួង វិ​រ​:​សិ​ដ្ឋ កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា និង​ឌី​ជេ Maily ។ ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើក​យក​​សុទ្ធ​សឹង ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​សប្បាយ​រីករាយ និង​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី​។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត គឺ​ខេត្តសៀមរាប​ នា​ថ្ងៃ​ទី​៨-១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ គណៈ​កម្មាធិ​ការ​​រៀបចំ​ការ​ប្រកួត យក​១២​ក្រុម ។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ ​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ