ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​ទាន់​ចប់​ទេ​…៣​នាក់​ដែល​ខោក​ក្បាល យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ក៏​មិន​រួចខ្លួន​ដែរ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ត្រូវ​បាន​មហាជន​ផ្ទុះ​ប្រតិកម្ម​ពេញ​នគរ និង​ត្រូវ​បាន​មជ្ឈដ្ឋាន​គ្រប់​ទិស​ទី​ទាមទារ​ឱ្យ​មានការ​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​នោះ យុវជន​ដែល​ជា​ភេទ​ទី​៣​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ បាន​ប្រើ​ពាក្យ​សម្តី​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ត្រូវ​បាន​មហាជន​ផ្ទុះ​ប្រតិកម្ម​ពេញ​នគរ និង​ត្រូវ​បាន​មជ្ឈដ្ឋាន​គ្រប់​ទិស​ទី​ទាមទារ​ឱ្យ​មានការ​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​នោះ យុវជន​ដែល​ជា​ភេទ​ទី​៣​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​កាហ្វេ ដែល​មា​នទី​តាំងនៅ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ កែង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ដែរ​បុរស​ភេទ​ទី​៣​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ អាយុ​២៣​ឆ្នាំ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​​​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ។

ក្នុង​នោះ​ផង​ដែរ​បើ​តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ផែង វណ្ណៈ បាន​រៀបរាប់​ជុំវិញ​ករណី​ដែល​យុវជន​៣​នាក់​បាន​ខោក​ក្បាល​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ថា «​សមត្ថកិច្ច​គួរ​បន្ត​ស្រាវ ជ្រាវ​រក​អត្តសញ្ញាណ​យុវជន​៣​នាក់ ដែល យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ អះអាង​ថា បាន​ប្រើ​ហឹ​ង្សា​លើ​គាត់ ដេី​ម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។ យេី​ង​មិន​ត្រូវ​លេី​ក​ទឹកចិត្ត​អោយ​ជន​ប្រើហឹ​ង្សា​រ​នៅ​ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ