ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…Ronaldo ហៅ​អតីត​មិត្ត​រួម​ក្រុម Real Madrid មក​ចូល Juventus

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo ត្រូវ​គេ​រាយការណ៍​មក​ថា បាន​ហៅ​មិត្ត​រួម​ក្រុម​នៅ​ក្លិប​ចាស់ James Rodriguez…

តាម​ប្រភព​ព័ត៌មាន Mirror បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​សេះបង្កង់ Cristiano Ronaldo ត្រូវ​គេ​រាយការណ៍​មក​ថា បាន​ហៅ​មិត្ត​រួម​ក្រុម​នៅ​ក្លិប​ចាស់ James Rodriguez មក​លេង​នៅ Juventus ចុងរដូវ​កាល​នេះ​ ។

តាម​ព័ត៌មាន Marca កីឡាករ Ronaldo បញ្ចុះបញ្ចូល​កីឡាករ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ឱ្យមក​លេង​ជាមួយនឹង​ខ្លួន​នៅ​ក្លិប​សេះបង្កង់ ។ Rodriguez កំពុង​តែ​នៅ​លេង​ខ្ចី​ជើង​នៅ Bayern Munich ពី​ក្លិប Real Madrid ហើយ​ត្រូវ​រងកម្ម​នៅ​ទីនោះ​ព្រោះ​មិនសូវ​បាន​បញ្ចេញស្នាដៃ​អ្វី​ល្អ​ឡើយ ។

គេ​អាច​នឹង​ចាកចេញ​នៅ​ក្នុង​រដូវ​កាល​ក្រោយ​នេះ ដោយ​មានការ​ទាក់ទង​ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ Arsenal និង ក្លិប Tottenham​។ តែ Ronaldo បាន​ខិតខំ​ជះ​ពាក្យ​បញ្ចុះបញ្ចូល ធ្វើ​យ៉ាងណា​ឱ្យ​មិត្ត​ចាស់​អាយុ​២៧​ឆ្នាំ មក​លេង​ជាមួយ​ខ្លួន​។

Ronaldo កន្លង​មក​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថា Juventus មិន​ត្រូវការ​កីឡាករ​បន្ថែម​ទេ​។ តែ​ពេល​នេះ​ស្រាប់តែ​លឺ​ថា ចង់ឱ្យ Rodriguez មក​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ