ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោះ​! មក​ដឹង​ថា បុរស​ភេទ​ទី​៣​ហៅ​ចំប៉ី​ខ្មៅ​​ សមត្ថកិច្ច​មាន​ចំណាត់ការ​បែប​ណានៅរសៀលនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ដែរ បុរស​ភេទ​ទី​៣ ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ដែរ បុរស​ភេទ​ទី​៣ ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ អាយុ​២៣​ឆ្នាំ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។

គួរ​បញ្ជាក់​ថា បុរស​ភេទ​ទី​៣ ខាងលើ​នេះ​ដែរ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ យប់មិញ​នៅ​ក្នុង​ហាង​កាហ្វេ ដែល​មា​នទី​តាំងនៅ​ផ្លូវ​ព្រះ​ស៊ី​សុ​វត្ថ កែង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ក្រោយ​ពី​រូបគេ​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​តាម​បណ្តាញ​សង្គម Facebook ដោយ​ខឹងសម្បារ​ទៅ​នឹង​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​មក​ខោក​ក្បាល​របស់​គេ បណ្តាល​អោយ​ពកថ្ងាស ហើយ​មក​ឈរ​ឡាយ​ជេរ​នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង ។ មិនតែប៉ុណ្ណោះ​រូបគេ​ក៏​បាន​ជេរប្រទេច​នូវ​ពា​ក្ស​អសុរ​ស​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាជន​ខ្មែរ និង​ជាតិ​សាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​កាលពី​ពីរ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ថ្មី​ៗ​នេះ និង​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​ផ្ទុះ​កំហឹង និង​ថ្កោលទោស​ដល់​រូបគេ តាម​បណ្តាញ​សង្គម Facebook ផង​ដែរ ។

លុះដល់​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ យប់មិញ​នេះ​ក៏​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​បុរស​ភេទ​ទី​៣- ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ នេះ​បាន​នឹង​បញ្ជូន​ខ្លួន​ឡើង​តុលាការ​នា​រសៀល​នេះ​តែ​ម្តង ៕

បញ្ជាក់៖ សម្ដេច​ក្រឡាហោម ស ខេ​ង…ចេញ​បញ្ជា​ផ្ទាល់​ក្នុង​ការ​​​ឃាត់​បុរស​«​ចំប៉ី​ខ្មៅ​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ