ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ព្រួយបារម្ភ​បាត់​មុខ Messi ខណៈ​ជំនួប​ស៊ីសាច់ហុតឈាម El Clasico មក​ដល់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Khaleej Times បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិន​បាន​ឡើង​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃ​ចន្ទ​ទេ ដោយសារ​តែ​រង​របួស​ត្រូវ​សម្រាក​ព្យាបាល ។…

តាម​ប្រភព​ព័ត៌មាន Khaleej Times បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi មិន​បាន​ឡើង​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម​ក្រុម​នៅ​ថ្ងៃ​ចន្ទ​ទេ ដោយសារ​តែ​រង​របួស​ត្រូវ​សម្រាក​ព្យាបាល ។

ដោយសារ​តែ​ហេតុនេះ ទើប​មានការ​សង្ស័យ​ខ្ពស់​ពី​សំណាក់​មហាជន​ថា គេ​អាច​នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Madrid នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ពុធ នេះ ។

Messi បាន​រង​របួស​ជើង​ខាងស្តាំ ក្នុង​ការ​ប្រកួត​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្លិប Valencia ក្នុង​លី​គ​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឱ្យ​គេ​គិត​ថា Messi អាច​នឹង​បាត់​មុខ​ពី​ការ​ប្រកួត​ជាមួយនឹង Madrid ក្នុង​ជើង​ទី​មួយ សម្រាប់​ការ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Copa ។

Barcelona នៅ​មិន​ទាន់​ប្រាប់​ពី​ស្ថានភាព​ពេញលេញ​របស់ Messi នៅឡើយ​ទេ បើ​ទោះបីជា​មានការ​រាយការណ៍​មក​ថា របួស​នោះ​គឺ​គ្រប់គ្រាន់​នឹង​ឱ្យ Messi មិន​អាច​ទៅ​ប្រកួត​ជាមួយនឹង Real Madrid បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា របួស​របស់ Messi នា​ពេល​នេះ គឺ​បណ្តាល​មក​ពី​ខ្សែការពារ​របស់ Valencia កីឡាករ Antonio Lato ខណៈ​ដែល​កំពុង​ដណ្តើម​បាល់​កាលពី​ថ្ងៃ​សៅរ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ