ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hypercar តម្លៃ​លើ​១​លាន​ដុល្លារ​ត្រៀម​អង្រួន​ទីផ្សារ​ មាន​លក្ខណៈ​អស្ចារ្យ​អ្វីខ្លះ?

5 ឆ្នាំ មុន

នៅ​ស​ប្តា​ហ៍​មុន​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័​រ Koenigsegg បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​ដ៏​ភ្ញាក់ផ្អើល​មួយ​ជាមួយ​រថយន្ត​ជាតិ​អេ​ឡិច​ត្រូ​និ​ប្រទេស​ស៊ុ​យ​អែ​ត (NEVS) ។ រថយន្ត​ដំបូង​ដែល​នឹង​ចាប់ផ្តើម​ជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​បច្ចេកទេស​នេះ នឹង​គឺជា​រថយន្ត Hypercar ថ្មី​ដែល​មាន​បច្ចេកវិទ្យា…

នៅ​ស​ប្តា​ហ៍​មុន​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័​រ Koenigsegg បាន​ប្រកាស​ពី​ភាព​ជា​ដៃគូ​ដ៏​ភ្ញាក់ផ្អើល​មួយ​ជាមួយ​រថយន្ត​ជាតិ​អេ​ឡិច​ត្រូ​និ​ប្រទេស​ស៊ុ​យ​អែ​ត (NEVS) ។ រថយន្ត​ដំបូង​ដែល​នឹង​ចាប់ផ្តើម​ជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​បច្ចេកទេស​នេះ នឹង​គឺជា​រថយន្ត Hypercar ថ្មី​ដែល​មាន​បច្ចេកវិទ្យា Hybrid ប្រើ​អគ្គិសនី ។

ខណៈ​ពេល​ដែល​វា​នឹង​ដើរតួ​ជា​ម៉ូ​ដែល​កម្រិត​ទាប​ក្នុង​ក្រុមហ៊ុន​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​រថយន្ត​ថ្លៃ​ដែរ ។ តម្លៃ​របស់​វា​គឺ​នឹង​លើស​ពី​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក Christian von Koenigsegg ប្រធាន​ក្រុមហ៊ុន​បាន​ប្រាប់​សារព័ត៌មាន Top Gear ថា រថយន្ត HyperGenigsegg ប្រភេទ​អគ្គិសនី នឹង​មិន​អាច​ខ្វះ​បាន​ទេ សម្រាប់​ពេល​អនាគត ។

លោក​បាន​បន្ត​ថា ៖«​យើង​បានឃើញ​វា​អាច​នឹង​កើតឡើង​។ វា​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ទម្ងន់​អា​គុយ ទម្ងន់​រថយន្ត និង ទំហំ​អា​គុយ ។ បន្តិចទៀត គឺ​ដល់​ពេល​ដែល​រថយន្ត​អគ្គិសនី​ស៊ីដាច់​រថយន្ត Hybrid ហើយ​»​។

យើង​ប្រហែលជា​មិន​អាច​ឃើញ​មាន​រថយន្ត Koenigsegg ប្រើ​អគ្គិសនី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ទេ ។ ខណៈ​ពេល​ក្រុមហ៊ុន Tesla កំពុង​បង្កើន​ផលិតកម្ម និង​ក្រុមហ៊ុន​រថយន្ត BMW, Audi និង Mercedes បាន​ចូល​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​យូរ​ដែរ​ហើយ លោក​ប្រធាន​ក្រុមហ៊ុន​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ ដោយសារ​តែ​កង្វះខាត​អា​គុយ​រថយន្ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​រថយន្ត​អគ្គិសនី​របស់ Koenigsegg មិន​ទាន់​ចេញ​មក​ក៏​ដោយ គេ​ក៏​អាច​ឃើញ​មាន​រថយន្ត​ប្រើ​សាំង​របស់​ក្រុមហ៊ុន​នេះ​ចេញ​មក​នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Geneva Motor Show ក្នុង​ខែមីនា​ខាង​មុខ​ដែរ ។ វា​គឺ​មាន​កម្លាំង​ដល់​ទៅ ១៤៤០​សេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ