ប្រជាជន និង​បក្ស​កាន់​អំណាច​រង់ចាំ​លោក សម រ​ង្ស៊ី ចូល​ស្រុក​យ៉ាង​អន្ទះសា

Sponsored

រាជធានី​ភ្នំពេញ ៖ ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បាន​រង់ចាំ​មើលផ្លូវ​លោក សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ចូល​តាម​ការ​សន្យា​យ៉ាង​អន្ទះសា ។ នេះ បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​ក្រុម​លោក សម រ​ង្ស៊ី បាន​ប្រកាស​ថា ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​នៅ​ក្រៅប្រទេស​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​កម្ពុជា ។

លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ នេះ​ថា​អតីត​ក្រុមប្រឆាំង​ដែល​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា ប្រជាជន​រង់ចាំ​ការ​សន្យា​របស់​ក្រុមប្រឆាំង​យ៉ាង​អន្ទះសារ​ក្នុង​ការ​ចង់​ឃើញ​វត្តមាន​លោក សម រ​ង្ស៊ី និង​ក្រុម​លោក​ដែល​ចង់​មក កម្ពុជា ។ លោក​បន្ត​ថា ដោយ​អាង​នៅ​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​ទណ្ឌិត​រត់ចោលស្រុក និង​បក្សពួក​បាន ស្រែក​ក្អេងក្អាង​ថា នឹង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្លាស់​ប្តូរ​របប​បច្ចុប្បន្ន​នេះ​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។

លោក​បញ្ជាក់​ថា «​បើ​ចង់​ប្តូរ​របប​សព្វថ្ងៃ​ដូច​បាន​ស្រែក​មែន​នោះ សូម​អញ្ជើញ​ទណ្ឌិត និង​បក្សពួក ជា​ពិសេស​អ្នកវិភាគ​រត់ចោលស្រុក​វ័យក្មេង (​គឹ​ម សុខ​) ចូល​មក​ក្នុងស្រុក​ខ្មែរ​ទៅ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ជាក់ស្តែង​នៅ​នឹង​កន្លែង​តែ​ម្តង ។ ប្រជាជន​កម្ពុជា​នៅ​រង់ចាំ​ទណ្ឌិត និង​អស់លោក​ចូល​មក​ដឹកនាំ​ផ្ទាល់ តែ​ប្រជាជន​កម្ពុជា​មិន​ត្រូវការ​ការ​ញុះញង់​ពី​ចម្ងាយ​ជា​ដាច់ខាត » ។ លោក​បន្ថែម បើ​មក​ដឹកនាំ​ផ្ទាល់​ទើប​ហៅ​ថា ក្លាហាន តែបើ​គ្រាន់តែ​ស្រែក​ពី​ចម្ងាយ​អត់​បានការ​ទេ ពួក​អា​កំសាក ។ បាន​ជោគជ័យ ឬ​មិន​ជោគជ័យ​អាស្រ័យ​លើ​ការ​អនុវត្ត​ជាក់ស្តែង​មិន​អាស្រ័យ​លើ​ការ​ស្រែក​ពី​ចម្ងាយ​ទេ ។

លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​ដោយ​អស់សង្ឃឹម​ពី​ការ​ធ្លាក់​ចុះ​ទ្រុឌទ្រោម​នៃ​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន ពួក​ក្បត់ជាតិ​កំពុង​តែ​ក្រអឺតក្រទម​ខ្លាំង​ណាស់ ខ្លាំង​នៅ ក្រៅ​ស្រុក ញុះញង់​ឲ្យ​ប្រជាជន​កម្ពុជា​នៅ​ក្នុងស្រុក​បះបោរ​ប្រឆាំង​នឹង​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ស្របច្បាប់​នៅ​កម្ពុជា ។ ប៉ុន្តែ​ការ​ញុះញង់​នោះ​របស់​ពួក​ក្បត់ជាតិ​មិន​ទទួល​បានការ​គាំទ្រ​ពី​ប្រ ជា​ជន​កម្ពុជា​សោះឡើយ ។

ដូច្នេះ​ការ​ញុះញង់​ពី​ក្រៅប្រទេស​អត់​បានការ​អ្វី​ឡើយ ។ ចង់​ឲ្យ​មាន​ប្រសិទ្ធភាព លុះត្រាតែ​នាំ​គ្នា​ចូល​មក​ក្នុងស្រុក​មក​នៅ​ត្រាំត្រែង​ដល់​ណា​ទៀត ។ លោក​បាន​អំពាវនាវ​ដោយ​បាន​បញ្ជាក់​«​សូម​អញ្ជើញ​មក​ប្តូរ​របប និង​ប្តូរ​ហ៊ុន សែន​មក ។ បើ​នៅ​តែ​ស្រែក​ពី​ឡង់​ប៊ី​ច​ពី​ឡូ​វែ​ល ពី​វ៉ា​ស៊ី​ង​តោន​ស្តេត ជាដើម ។ អត់​បានការ​អី​ទេ ?​» ។ លោក​បន្ត​ថា ពួក​ប្រឆាំង​និយាយ​តែ​ផ្ទុយ​ពី​ការ​ពិត ហើយ​ជា​វប្បធម៌​នៅ​កម្ពុជា​ពួក​ប្រឆាំង​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៊ី តែងតែ​និយាយ និង​ធ្វើ​ផ្ទុយ​ពី​ការ​ពិត ។

ជាក់ស្តែង​ប្រទេស​ជាតិ​កំពុង​មាន​សន្តិភាព​មាន​ស្ថិរភាព​នយោបាយ​មានការ​រីក​ចម្រើន​ពួក​នេះ​និយាយ​ថា កម្ពុជា​កំពុង​ច្របូកច្របល់ អ​ស្ថិរភាព​ទៅ​វិញ ។ ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន ទណ្ឌិត​រត់ចោលស្រុក​និយាយ​ថា កម្ពុជា​កំពុង​លិចលង់​ធ្លាក់​ក្រីក្រ​យ៉ាប់​យឺន​ខ្លាំង​ណាស់ ។ ពួក​គេ​កំពុង​បរាជ័យ​ធ្ងន់ធ្ងរ​ពួក​គេ​ថា គេ​កំពុង​មាន​ជ័យ​ជំនះ និង​រឹង​មាំ ។ ទណ្ឌិត​កំពុង​រត់ចោលស្រុក មិន​ហ៊ាន​ចូល​ស្រុក​បែរជា​ថា ចង់​មក​ចាប់​សម្តេច​ហ៊ុន សែន​ទៅ​វិញ ។ ខ្លួនឯង​កំពុង​អស់អ្នក​គាំទ្រ បែរជា​និយាយ​ថា មាន​អ្នកគាំទ្រ​រាប់​លាន​នាក់​នៅ​ក្រៅប្រទេស ។​នឹង​មាន​អ្នកគាំទ្រ​រាប់​លាន​នាក់ ខ្លាច​អី​នឹង​ចូល​មក​ក្នុងស្រុក​ទៅ​នៅ​ដល់​ណា​ទៀត ?

ដូច្នេះ​ការ​និយាយ​ផ្ទុយ​ពី​ការ​ពិត​វា​គ្រាន់តែ​ជា​ការ​ឃោ​នា​នយោបាយ​បោកប្រាស់ ភូត​កុហក ប្រ ជា​ជន​ដែល​ជា​ទម្លាប់​តាំងពី​ដើម​មក​របស់​ពួក​ប្រឆាំង​ដឹកនាំ​ដោយ​ទណ្ឌិត​រត់ចោលស្រុក ។ ប្រជាជន​កម្ពុជា​បានដឹង​ការ​ពិត​អស់ហើយ​មិន​អាច​និយាយ​បោក​បញ្ឆោត​បានជា​ដាច់ខាត ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​បាន​ប្រកាស​ក្តែ​ង​ៗ​ពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ថា នឹង​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ហើយ​ការ​មក​វិញ​នេះ​មិន​ចាំបាច់​ប្រាប់​ពេលវេលា​ច្បាស់លាស់​នោះ​ទេ គឺ​នឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ