ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា ទើប​មិន​ភ័យ​ខ្លាំង​មុន​រៀប​ការ?

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អារម្មណ៍​ដែល​ភ័យ​មុន​នឹង​រៀប​ការ​។ តើ​មាន​អ្វី​ខ្លះទៅ? 1.​អ្នក​អាច​សរសេរ​ពី​រឿង​ដែល​អ្នក​ភ័យ​លើ​ក្រដាស​មួយ​សន្លឹក រួច​យក​ទៅ​ចែករំលែក​ជាមួយ​មិត្តភក្តិ ឬ​គ្រួសារ ដោយ​មិន​គួរ​ខ្លាច ហើយ​ខ្មាស មិន​ហ៊ាន​និយាយ​ឡើយ​។ នៅ​ពេល​ដែល​អ្នក​និយាយ និង​សរសេរ​ចេញ​មក…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​ឲ្យ​បាត់​នូវ​អារម្មណ៍​ដែល​ភ័យ​មុន​នឹង​រៀប​ការ​។ តើ​មាន​អ្វី​ខ្លះទៅ?

1.​អ្នក​អាច​សរសេរ​ពី​រឿង​ដែល​អ្នក​ភ័យ​លើ​ក្រដាស​មួយ​សន្លឹក រួច​យក​ទៅ​ចែករំលែក​ជាមួយ​មិត្តភក្តិ ឬ​គ្រួសារ ដោយ​មិន​គួរ​ខ្លាច ហើយ​ខ្មាស មិន​ហ៊ាន​និយាយ​ឡើយ​។ នៅ​ពេល​ដែល​អ្នក​និយាយ និង​សរសេរ​ចេញ​មក អ្នក​នឹង​អាច​បាត់​នូវ​អារម្មណ៍​ភ័យ​របស់​អ្នក ព្រោះ​មាន​អ្នក​នៅ​ជុំវិញ​ជួយ​ផ្តល់​គំនិត​ដល់​អ្នក​។

2.​អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​ស្ងប់ ដោយ​មិន​គួរ​អន្ទះសារ​ខ្លាំង​ពេក​នោះ​ទេ​។ ការ​រក្សា​ចិត្តស្ងប់ នឹង​ធ្វើ​ឲ្យ​អ្នក​មិន​មាន​សម្ពាធ​អារម្មណ៍​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ភ័យ​ខ្លាំង​ទៅ​លើ​រឿង​អាពាហ៍ពិពាហ៍​នោះ​ទេ​។

3.​អ្នក​គួរតែ​រក​ឲ្យ​ឃើញ​កត្តា​ចំបង​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​។ នៅ​ពេល​ដែល​អ្នករក​ឃើញ អ្នក​នឹង​អាច​រក​ឃើញ​ផ្លូវ​ដែល​ចេញ​បាន ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រួល​វិញ​ហើយ​។

4.​អ្នក​មិន​គួរ​គិត​ផ្តេសផ្តាស​ឡើយ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ​ដែល​ស្អាត មិនមែន​ធ្វើ​ជា​កូនក្រមុំ​ដែល​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​នោះ​ទេ​។

5.​អ្នក​ក៏​អាច​ហាត់ប្រាណ​បាន​ដែរ ព្រោះ​ការ​ហាត់ប្រាណ អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ មិន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពិបាក​ទៀត​នោះ​ទេ​។ ដូចនេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សុវត្ថិភាព (​ប្រភព​ពី​៖ Health.com.kh ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ