ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ដោះស្រាយ​ការ​ចង្អោរ ឬ​ក្អួត

5 ឆ្នាំ មុន

វា​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​ក្រពះ​របស់​អ្នក​ស្ងប់ និង​ចៀសវាង​ពី​ការ​បាត់បង់​ជាតិ​ទឹក ។ ទឹក​ស្អាត​គួរតែ​ត្រូវ​បាន​ផឹក​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​នៃ​ការ​ក្អួត ហើយ​បន្ទាប់​មក​ចំណីអាហារ​គួរតែ​មាន​តុល្យភាព ។ ទឹក​ស្អាត គឺ​ងាយស្រួល​ឲ្យ​ក្រពះ​ស្រូប និង​រួម​មាន ៖…

វា​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​ក្រពះ​របស់​អ្នក​ស្ងប់ និង​ចៀសវាង​ពី​ការ​បាត់បង់​ជាតិ​ទឹក ។ ទឹក​ស្អាត​គួរតែ​ត្រូវ​បាន​ផឹក​ក្នុង​រយៈពេល​២៤​ម៉ោង​ដំបូង​នៃ​ការ​ក្អួត ហើយ​បន្ទាប់​មក​ចំណីអាហារ​គួរតែ​មាន​តុល្យភាព ។
ទឹក​ស្អាត គឺ​ងាយស្រួល​ឲ្យ​ក្រពះ​ស្រូប និង​រួម​មាន ៖ ​ទឹក​ធម្មតា និង​ទឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ។

វា​ជា​រឿង​សំខាន់​ក្នុង​ការ​មិន​ផឹកទឹក​ច្រើន​ក្នុង​ពេល​តែ​មួយ នៅ​ពេល​ដែល​ការ​ធ្វើ​របៀប​នេះ​អាច​បណ្តាល​ឲ្យ​ក្អួត​កាន់តែ​ខ្លាំង ឡើង​ៗ ។ មួយ​កែវ​ម្តង​រៀង​រាល់​១០​ទៅ​១៥​នាទី​ម្តង អាច​ល្អ​ដែល​នាំ​ឲ្យ​ក្រពះ​អាច​ស៊ាំ​បាន ។

ទឹកដោះគោ​គួរតែ​ត្រូវ​បាន​ចៀសវាង​ក្នុង​រយៈពេល​២៤​ម៉ោង​ទៅ​៤៨ ម៉ោង​ដំបូង​អំឡុង​ពេល​រយៈពេល​នៃ​ការ​ចង្អោរ ឬ​ក្អួត​នេះ ។

ការ​ឈឺពោះ ហើមពោះ ក្អួត និង​រាក​អាច​កើត​មាន ។ នៅ​ពេល​ដែល​អ្នកជំងឺ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ប្រសើរ ពួក​គេ​អា​ចប់​ផ្តើម​ញ៉ាំ​អាហារ​បាន បន្តិច​ៗ​មក​វិញ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ