លោកមេឃុំអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភប្រេង បូមទឹកសង្គ្រោះស្រូវ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ តបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំមេលុំ ស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៩ លោក ឃួន សៅរុំ…
ខេត្តកំពង់ឆ្នាំង ៖ តបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំមេលុំ ស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៩ លោក ឃួន សៅរុំ…
ខេត្តកំពង់ឆ្នាំង ៖ តបតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំមេលុំ ស្រុកបរិបូរណ៌ នៅព្រឹកថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៩ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ និងលោក កេត សុឃា មេឃុំមេលំ បានចុះទៅពិនិត្យ ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវប្រាំង១០៧ហិកតា នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។
ជាមួយគ្នានេះដែរលោក មេឃុំមេលំ បានអំពាវនាវដល់សប្បុរសជន និងមន្ទីរពាក់ព័ន្ធ សូមជួយឧបត្ថម្ភប្រេង សម្រាប់ចាក់ម៉ាស៊ីនដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវខាងលើនេះផង ។
លោក កេ សុឃា មេឃុំមេលំ បានអោយដឹងថា ប្រជាពលរដ្ឋក្នុងឃុំមេលំរបស់លោកមានដីស្រែប្រាំងនៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីចំនួន១០៧ហិកតា បច្ចុប្បន្នកំពុងខ្វះខាតទឹកសង្គ្រោះស្រែប្រាំងរបស់ពួកគាត់ស្ទើទាំងស្រុង ។ លោកបានបញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋបានដាក់ម៉ាស៊ីន២គ្រឿងអូសក្បាលបូមទឹកចំនួន៣ ដើម្បីយកទឹកឡើងពីព្រែកទម្លាក់ចូលប្រឡាយមេ នាំយកទៅដាក់លើផ្ទៃស្រែប្រាំង ដែលកំពុងជួបគ្រោះរាំងស្ងួត ។
លោកមេឃុំបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែកម្ភៈនេះដែរបន្ទាប់បានទទួលដំណឹងតាមរយៈលោកជាមេឃុំ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់ម៉ាស៊ីនដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវចំនួន២០០លីត្រ និងលោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៍ បន្ទាប់ឃើញទិដ្ឋភាព ស្រូវកំពុងជួបគ្រោះរាំងស្ងួតបែបនេះក៏បានជួយឧបត្ថមថវិកាចំនួន២០ម៉ឺនរៀលផងដែរ ។ ទោះយ៉ាងនេះក្តីប្រេង និងថវិកាខាងលើមិនអាចជួយសង្គ្រោះស្រូវបាន១រយភាគរយទេ យ៉ាងហោចណាស់ក៏ត្រួវមានប្រេង៥០០លីត្រទៀតផងដែរ ទើបអាចជួយសង្គ្រោះស្រូវដែលកំពុងរងគ្រោះទាំង១០៧ហិកតានេះបាន ។
ហេតុនេះហើយក្នុងនាមលោកជាអាជ្ញាធរឃុំ សូមអំពាវនាវដល់សប្បុរជន និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតសូមមេត្តាជួយឧបត្ថម្ភប្រេងជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋផង ។ ជាមួយនិងការអំពាវនេះលោក កេត សុឃា មេឃុំមេលំ នូវបានបញ្ជាក់ថា ឆ្នាំនេះប្លែកពូជស្រូវដែលប្រជាពលរដ្ឋធ្លាប់ដាំមានពូជឈ្មោះ «ណាំបូង» ដែលប្រជាពលរដ្ឋយកទៅដាំដុះសង្ស័យជាស្រូវឈ្មោលយ៉ាងម៉េចមិនដឹង ព្រោះមិនទាន់ឃើញមានផើម ដាក់គ្រាប់អីទេ ដែលជាធម្មតារយៈពេលដូចគ្នានេះត្រូវផើមដាក់គ្រាប់ខ្លះទៅហើយ សូម្បីតែស្រូវរបស់លោក ធ្វើដោយដៃខ្លួនឯងក៏ដូចគ្នាដែរ ។ តែលោកថា ចាំមើលបន្តិចសិន ហើយប្រើស្រូវត្រូវប្រែក្លាយជាដើមស្មៅ វិញមែនប្រជាពលរដ្ឋ និងខាតបង់ច្រើនជាមិនខាន ៕
ចែករំលែកព័តមាននេះ