ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​មាស​ថា ​លួច​អស់​១០​តម្លឹង​…​ចោរ​ញី​-​ឈ្មោល​​ថា លួច​បាន​ជាង​៤​​តម្លឹង​​ទេ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្ត​កំពង់​ចាម បាន​ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ជា​ប្ដី​ប្រពន្ធក្នុង​ចំណោម​បក្សពួក​៣​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៤១​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​ កុម្ភ​: ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ…

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​ខេត្ត​កំពង់​ចាម បាន​ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ជា​ប្ដី​ប្រពន្ធក្នុង​ចំណោម​បក្សពួក​៣​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៤១​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​ កុម្ភ​: ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​ពាក់ព័ន្ធ​​​ករណី​បន្លំ​លួច​មាស​​​១០​តម្លឹង​កាលពី​ស​ប្ដា​ហ៍​មុនពី​អាជីវករ​លក់​មាស នៅ​ស្រុក​គាស់​ក្រឡ ខេត្ត​បាត់​ដំបង ​។ គួររំលឹកថា ៖ ជំនាញខ្លាំងមែន​…ត្រឹមប៉ុន្មានវិនាទី​​អាច​​​​បន្លំ​លួចមាសអស់​១០​តម្លឹងបាន

ស្នងការ​រង​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នោះ​ មានឈ្មោះ​ឡោ ថុ​ល អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឡុ​ង ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ ។

លោកស្នងការ​រង​បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​នេះ​ក៏​មានការ​ឯក​ភា​ពពី​តំណាង​អយ្យការ​អម​សាលាដំបូង​នៃ​ខេត្ត​ទាំង​២​ដែរ​ ។ លោក​បាន​បញ្ជាក់​ថា ក្រុម​នេះ​មាន​បក្ស​៣​នាក់ ជិះ​រថយន្ត​កាម​រី​ស៊េរី​ចាស់​មួយ​គ្រឿង​ដើរ​ប្រព្រឹត្ត​បទល្មើស តែ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់​ប្ដី​ប្រពន្ធ​ហើយ តែ​នៅ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​លី ភេទ​ប្រុស រស់នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍​សាត់ ដែល​កំពុង​រត់គេច​ខ្លួន ​។

សូម​បញ្ជាក់​​ថា ក្រុម​ចោរ​ប្ដី​ប្រពន្ធ​នេះ និង​គូ​កន​ម្នាក់​ទៀត​​បាន​ធ្វើ​សកម្មភាព​លួច​យក​មាស​ពី​អាជីវករ​ម្នាក់​ឈ្មោះ​ហ៊ីង សុផល ប្រុស​អាយុ​៥៩​ឆ្នាំ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០ ​មក​រា នៅ​ផ្សារ​គាស់​ក្រឡ ស្ថិត​ក្នុងភូមិ​មុខ​វត្ត ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ​ ។ បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​ដែល​ស្រង់​សំដី​ជន​រង​គ្រោះ​ថា ចោរ​ស្រី​ដៃ​ឆើត​នេះ ​បាន​លួច​យក​មាស​អស់​ចំនួន​១០​តម្លឹង​ ដែល​គាត់​ទុក​ក្នុង​កំប៉ុង​ពេល​កំពុង​រៀបចំ​​លក់ដូរ​។

ប៉ុន្តែ​ពេល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នា​ពេល​នេះ ចោរ​ប្ដី​ប្រពន្ធ​នេះ​​បាន​សារភាព​ថា «ពួក​ខ្លួន​លួច​បាន​តែ​ជាង​៤​តម្លឹង​​ទេ ហើយ​យក​ទៅ​លក់​នៅ​ផ្សារ​ខេត្តកំពង់ឆ្នាំង បាន​លុយ​ចំនួន​ជាង​៦,០០០​ដុល្លា​រ ។ លុយ​នេះ​ពួក​ខ្លួន​បាន​ចែក​គ្នា​ចាយវាយ និង​សងបំណុល​គេ​ផង​អស់ហើយ​ ។

ទោះ​យ៉ាងណា បើ​តាម​លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា ពេល​នេះ​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​វត្ថុ​តាង​ទាំងនោះ និង​តាម​ចាប់ខ្លួន​បក្សពួក​ក្រុម​ចោរ​នេះ​ម្នាក់​ទៀត ​ដែល​កំពុង​រត់គេច​ខ្លួន ។

អត្ថបទសរសេរ ដោយ